ខេត្តក្វាងង៉ាយ រួមជាមួយនឹងវង្សត្រកូលនានា ដែលរស់នៅស្រុកកោះលីសើុង ទើបតែចាត់តាំងពិធីបុណ្យខាវលេថេលិញហ្វាងសា នៅសាលាភូមិអាងហាយ។ នេះជាឱកាសដើម្បីប្រជាជនរំឭកនិងសម្តែងនូវការដឹងគុណចំពោះបុព្វជនវីរៈកងទ័ពហ្វាងសា គ្រប់គ្រងបាក់ហាយ ព្រមទាំងជាការស្នងបន្តប្រវេណីជូនតា ការពាររឹងមាំអធិបតេយ្យសមុទ្រ កោះដ៏ពិសិដ្ឋរបស់មាតុភូមិ។
ទិដ្ឋភាពពិធីបុណ្យខាវលេថេលិញហ្វាងសា ប្រព្រឹត្តឡើងនៅសាលាភូមិអាងហាយ។
កិច្ចបណ្តែតទូកក្នុងពិធីបុណ្យខាវលេថេលិញហ្វាងសា។
ពិធីបុណ្យខាវលេថេលិញហ្វាងសាឆ្នាំនេះ បានគណៈកម្មការសាលាភូមិអាងហាយ និងវង្សត្រកូលនានារស់នៅលើកោះ ប្រារព្ធឡើងយ៉ាងអធិកអធម សម្ដែងនូវទឹកចិត្តគោរពស្មោះសរ រួមមានពិធីសែនព្រេនជាច្រើន ដូច៖ ពិធីថ្វាយបង្គំ ពិធីអញ្ជើញនិងពិធីបណ្តែតទូក ។ល។ ដង្វាយមួយមុខដែលមិនអាចខ្វះបាននៅក្នុងពិធីនេះ គឺទូកស្ទូចត្រី និងស្លាកព្រលឹងវីរៈកងទ័ពដែលបានពលីជីវិតនៅលំហមហាសមុទ្រ។
បន្ទាប់ពីពិធីសែនព្រេន សំនៀងផ្លុំខ្យងស័ង្ខ បានបន្លឺឡើងជាសញ្ញាប្រកាសឱ្យកំលោះពេញកម្លាំងប្រារព្ធពិធីដង្ហែទូកនិងរូបសំណាកតំណាង មនុស្សឆ្ពោះទៅកាន់សមុទ្រហ្វាងសា តាមផ្លូវដែលបុព្វជនលីសើុង បានចេញទៅកាលពីជាង ៤០០ ឆ្នាំមុន។
ពិធីនេះបានសម្តែងបង្ហាញឡើងវិញនូវពិធីកិច្ចចេញទៅសមុទ្ររបស់កងជីវពលហ្វាងសា កាលពីដើម ទន្ទឹមនឹងនោះ ឆ្លុះបញ្ចាំងពីភាពរស់រវើកនៃលក្ខណៈវប្បធម៌តំបន់ព្រែកទន្លេ និងការប្តេជ្ញាចិត្តច្បាមសមុទ្ររបស់ប្រជាជននៅតំបន់សមុទ្រលីសើុង។
លោកប៉ូយមិញកាញ់ ប្រធានគណៈកម្មការរៀបចំពិធីបុណ្យនៅសាលាភូមិអាងហាយ ឱ្យដឹង៖ ទោះបីជំងឺ COVID-១៩ ប្រែប្រួលស្មុគស្មាញ ប៉ុន្តែដោយសារមានអត្ថន័យដ៏ពិសិដ្ឋ ម្ល៉ោះហើយគណៈកម្មការរៀបចំពិធីបុណ្យសាលាភូមិអាងហាយ នៅតែប្រារព្ធពិធីខាវលេថេលិញហ្វាងសា។ មុនពេលប្រារព្ធពិធី គណៈកម្មការបុណ្យបានសំណូមពរដល់ប្រជាជនដែលមកចូលរួមទាំងអស់ត្រូវអនុវត្តសារ “៥K”។ អាស្រ័យហេតុនោះ ពិធីបុណ្យបានចាត់តាំងយ៉ាងឱឡារិក និងរួមចំណែកអប់រំដល់កូនចៅ ស្នងបន្តវេនដូនតា។
តាមសៀវភៅប្រវត្តិសាស្រ្តបានកត់ត្រាថា នៅដើមសតវត្សរ៍ទី ១៧ ក្សត្រង្វៀង បានរាជានុញ្ញាតបង្កើតកងហ្វាងសា ព្រមទាំងគ្រប់គ្រងបាក់ហាយ នៅភូមិអាងវិញ និងអាងហាយ (ចំណុះស្រុកកោះលីសើុង)។ រៀងរាល់ឆ្នាំ តែងមានទាហានចំនួន ៧០ នាក់ ដែលជាយុវជន មានកម្លាំងមាំមួន ហែលទឹកពូកែ ត្រូវបានចាត់ចូលកងហ្វាងសាគ្រប់គ្រងបាក់ហាយ។ លុះដល់សតវត្សរ៍ទី ១៩ កងជីវពលក្នុងកងហ្វាងសា គ្រប់គ្រងបាក់ហាយ ភាគច្រើនគឺយុវជនពេញកម្លាំងនៃវង្សត្រកូលទាំងឡាយដែលរស់នៅលើកោះលីសើុង ត្រូវបានប្រគល់ភារកិច្ចដូចពោលខាងលើ។
ពិធីបុណ្យខាវលេថេលិញហ្វាងសា បានបំផុសទឹកចិត្តស្នេហាជាតិ អភិរក្សនូវតម្លៃវប្បធម៌របស់ដូនតា ទោះជាត្រូវប្រឈមនឹងការលំបាក សាកល្បងយ៉ាងណាក៏ដោយ ប៉ុន្តែនេសាទករនៅកោះលីសើុង តែងប្តេជ្ញាចិត្តច្បាមសមុទ្រហ្វាងសា ទ្រឿងសាជានិច្ច។ ជាកន្លែងទាំង ២ ដែលនេសាទករវៀតណាមបាននេសាទតាំងពីដើមមក ក្នុងនោះមាននេសាទករកោះលីសើុង ៕
យោង៖ កាសែតកងនាវាចរវៀតណាម-វិមាន