គោរពប្រគេនជូន ៖ ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរ អាចារ្យ រួមជាមួយនឹងកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ យុទ្ធជន និងជនរួមជាតិខ្មែរទាំងអស់នៅក្រុងកឹងធើ ។
ស្របឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២២ របស់ជនរួមជាតិខ្មែរ គណៈកម្មាធិការបក្ស ក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្រុងកឹងធើ សូមគោរពថ្វាយប្រគេននិងជូនពរដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរ អាចារ្យ រួមជាមួយនឹងកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ យុទ្ធជននិងជនរួមជាតិខ្មែរក្រុងកឹងធើនូវបិយវាចាសួរសុខទុក្ខ និងប្រសិទ្ធពរវរជ័យយ៉ាងកក់ក្តៅជាទីបំផុត ។
ឆ្នាំ ២០២១ និងប៉ុន្មានខែដើមឆ្នាំ ២០២២ ស្ថានភាពជំងឺរាតត្បាត Covid-១៩ បានជះឥទ្ធិពលលើគ្រប់វិស័យនៃជីវភាពសង្គមក្នុងទូទាំងប្រទេសនិយាយរួម និងក្រុងកឹងធើនិយាយដោយឡែក ប៉ុន្តែដោយស្មារតីសាមគ្គី ប្តេជ្ញាពុះពារជម្នះការលំបាក បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្រុង បានខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង អនុវត្តល្អភារកិច្ចទាំងការគ្រប់គ្រងមានប្រសិទ្ធភាពជំងឺរាតត្បាត Covid-១៩ ទាំងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; ផ្សព្វផ្សាយទាន់ពេលបណ្តាគោលនយោបាយនិងដំណោះស្រាយ សំដៅគាំទ្រអាជីវកម្មនិងប្រជាជន បង្កបានការជឿទុកចិត្ត ការគាំទ្រ និងការឯកភាពខ្ពស់ក្នុងប្រជាជននិងសហគមន៍អាជីវកម្ម; បណ្តាគោលនយោបាយ សុខុមាលភាពសង្គម ត្រូវបានយកចិត្តទុកដាក់យ៉ាងពិសេស; ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនបន្តការកែលម្អនិងលើកកម្ពស់; ការការពារប្រទេស - សន្តិសុខត្រូវបានធានានិងរក្សាខ្ជាប់; កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានពង្រីកនិងស៊ីជម្រៅ; ការងារជនជាតិ សាសនាត្រូវបានផ្តោតការយកចិត្តទុកដាក់អនុវត្តល្អ។ ការងារកសាងបក្ស កសាងប្រព័ន្ធនយោបាយទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ អាចអះអាងបានថា បណ្តាសមិទ្ធផលដែលសម្រេចបានរបស់ក្រុងក្នុងរយៈពេលកន្លង បានបង្ហាញឱ្យឃើញនូវកម្លាំងរួបរួមក្នុងទូទាំងប្រព័ន្ធនយោបាយនិងប្រជាជនគ្រប់ជាន់ស្រទាប់; ក្នុងនោះ មានការចូលរួមយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពពីសំណាក់ព្រះសង្ឃ កម្មាភិបាល អ្នករដ្ឋការ យុទ្ធជននិងបងប្អូនជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តក្រុងផងដែរ។
គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ សូមកត់សម្គាល់និងស្ងើចសរសើរចំពោះការរួមចំណែកយ៉ាងសកម្មពីសំណាក់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរ អាចារ្យ កម្មាភិបាល បុគ្គលិក អ្នករដ្ឋការនិងជនរួមជាតិខ្មែរក្រុងកឹងធើ ចំពោះការអភិវឌ្ឍរបស់ក្រុងក្នុងរយៈពេលកន្លង។ ថ្នាក់ដឹកនាំក្រុងសង្ឃឹមថា ពេលខាងមុខ អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយ និងជនរួមជាតិខ្មែរបន្តការពង្រីកប្រវេណីសាមគ្គីស្នេហាជាតិ អភិរក្សនូវតម្លៃវប្បធម៌ដ៏ពិសេសរបស់ជនជាតិ; គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ; ខិតខំប្រឹងប្រែងពលកម្មផលិត សិក្សារៀនសូត្រនិងធ្វើការ; សកម្មចូលរួមយ៉ាងមានប្រសិទ្ធភាពបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងនិងអភិវឌ្ឍក្រុងកឹងធើ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូរសប្បាយនិងស៊ីវិល័យ។
សូមប្រគេននិងជូនពរដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរ អាចារ្យ កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ យុទ្ធជន និងជនរួមជាតិខ្មែរក្រុងកឹងធើ អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២២ យ៉ាងកក់ក្តៅ សប្បាយរីករាយ សាមគ្គី សុវត្ថិភាព ប្រិតសំចៃនិងសុភមង្គល”។
គណៈកម្មាធិការបក្សក្រុង-ក្រុមប្រឹក្សាប្រជាជន-គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ