ការិយាល័យសន្តិសុខបណ្ដាញអីុនធឺណិត និងបង្ការបង្រ្កាបបទល្មើសបច្ចេកវិទ្យាខ្ពស់ នគរបាលក្រុងហូជីមិញ ទើបផ្ដល់ព័ត៌មានក្រើនរំលឹកប្រជាជនអំពីល្បិចបោកប្រាស់ថ្មីមួយចំនួនទើបកើតមានរយៈពេលជិតៗនេះ។
មុខសញ្ញាបោកប្រាស់ ឧក្រិដ្ឋជនបច្ចេកវិទ្យាខ្ពស់ ប្រើកលល្បិចក្លែងបន្លំជាបុគ្គលិកបម្រើសេវាកម្មបណ្ដាញអីុនធឺណិត ធនាគារកាបូបអេឡិចត្រូនិក ដើម្បីបោកប្រាស់អតិថិជន។
ជាក់ស្ដែង មុខសញ្ញាបោកប្រាស់ ឧក្រិដ្ឋជនបច្ចេកវិទ្យាខ្ពស់ ប្រើល្បិចកល ក្លែងបន្លំជាបុគ្គលិកបម្រើសេវាកម្មបណ្ដាញអីុនធឺណិត ធនាគារ កាបូបអេឡិចត្រូនិច ដើម្បីជំនួយដោះស្រាយបញ្ហាដល់អតិថិជន។ ក្រោយមក ជនទុច្ចរិតសំណូមពរអតិថិជនផ្ញើសារតាមវាក្យសម្ព័ន្ធ **21*#។
ក៏ប៉ុន្តែ វាក្យសម្ព័ន្ធ **21*# ធាតុពិតគឺវាក្យសម្ព័ន្ធផ្លាស់ប្ដូរទិសការហៅទូរស័ព្ទ (Call Forward) -សេវានៃបណ្ដាញ៖ Mobifone, Vinaphone, Vietnamobile អនុញ្ញាតម្ចាស់លេខទូរស័ព្ទចល័តប្ដូរទិសហៅទូរស័ព្ទដល់ប្រព័ន្ធដូចគ្នាឬប្រព័ន្ធទូរស័ព្ទឯទៀត។ បន្ទាប់ពីនោះ មុខសញ្ញាក៏បញ្ចូលគណនីកម្មវិធីកាបូប Momo របស់ជនរងគ្រោះពីចម្ងាយ។ ទូរស័ព្ទការិយាល័យកណ្ដាល Momo នឹងហៅទូរស័ព្ទដើម្បីផ្គត់ផ្គង់លេខកូដ OTP ថ្វីបើដូច្នោះក្ដី ការហៅទូរស័ព្ទនេះបានប្ដូរទិសទៅកាន់លេខទូរស័ព្ទរបស់មុខសញ្ញា។ ផ្ដើមពីនោះ ជនទុច្ចរិតនឹងកិបកេងប្រាក់ក្នុងកាបូបអេឡិចត្រូនិក គណនីធនាគារតភ្ជាប់ជាមួយនឹងកាបូប។
ជនទុច្ចរិតក៏អាចសំណូមពរអតិថិជនផ្ញើសារតាមវាក្យសម្ព័ន្ធ DS បញ្ជូនទៅលេខ ៩០១។ នេះជាវាក្យសម្ព័ន្ធប្ដូរស៊ីមកាតទូរស័ព្ទទៅស៊ីមទទេតាមវិធីផ្ញើសារ (SMS)។ បន្ទាប់ពីនោះ ជនទុច្ចរិតផ្ញើសារបោកប្រាស់ថា ជួយអ្នកប្រើប្រាស់បង្កើនកម្រិតស៊ីមទូរស័ព្ទក្លាយជាស៊ីម៤G ៥G។
មុខសញ្ញាទាំងនេះសំណូមពរអ្នកប្រើប្រាស់ ផ្ញើសារតាមវាក្យសម្ព័ន្ធខាងលើ។ ពេលអនុវត្តជោគជ័យ អ្នកប្រើប្រាស់នឹងបាត់សិទ្ធិគ្រប់គ្រងស៊ីមរបស់ខ្លួន ដ្បិតអីស៊ីមរបស់មុខសញ្ញាបោកប្រាស់បានក្លាយជាស៊ីម “ម្ចាស់កម្មសិទ្ធិ” រួចហើយចុចចូលកម្មវិធីកាបូបអេឡិចត្រូនិក ចូលកម្មវិធីទូទាត់អនឡាញដើម្បីកិបកេងប្រាក់។
ល្បិចកលផ្សេងមួយចំនួនទៀត ត្រូវបាននគរបាលកត់សម្គាល់ថ្មីៗនេះ គឺមានប្រជាជនជាច្រើនទទួលបានសារ “មានដីកាចាប់ខ្លួន”។ ខ្លឹមសារនៃសារគឺលើកឡើងនូវពេលវេលាចេញសេចក្ដីសម្រេចនិងទង្វើរងការចាប់ខ្លួន;ព្រមទាំងសំណូមពរអ្នកទទួលសារស្ម័គ្រចិត្តចេញបង្ហាញមុខ។ ពេលទទួលបានសារដែលមានខ្លឹមសារប្រហាក់ប្រហែលខាងលើ មានអ្នកជាច្រើនជ្រួលច្របល់ជាប់ល្បិចកលជនបោកប្រាស់។
នគរបាលក្រុងហូជីមិញ ក្រើនរំលឹកប្រជាជនចូរប្រុងប្រយ័ត្ន មិនត្រូវអនុវត្តតាមខ្លឹមសារនៃសារក្លែងក្លាយនោះទេ។
ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន ប្រជាជនមិនត្រូវផ្ដល់ពាក្យសម្ងាត់និងលេខកូដផ្ទៀងផ្ទាត់ (OTP) របស់កាបូបអេឡិចត្រូនិចឱ្យនរណាម្នាក់ក្រៅកម្មវិធីនោះទេ។ ប្រជាជនមិនត្រូវចុចចូលតំណភ្ជាប់ចម្លែក ដើម្បីបញ្ចូលពាក្យសម្ងាត់និងលេខកូដផ្ទៀងផ្ទាត់នោះទេ; ព្រមជាមួយនោះ ត្រូវស្វែងរកព័ត៌មានដើម្បីក្ដាប់ច្បាស់ គោលដៅ អត្ថន័យរបស់វាក្យសម្ព័ន្ធមុនពេលអនុវត្ត៕
យោង៖ Chinhphu.vn – ប្រែសម្រួល៖ ថាច់ធី