28/03/2022 - 14:08

ថែទាំ​កុមារ​អា​យុ​ក្រោម​ ៧ ឆ្នាំ​ឆ្លង​ជំងឺ​ COVID-១៩ ឪ​ពុក​ម្តាយ​បាន​ទទួល​របប​ឈឺ​ថ្កាត់​ពីធានា​រ៉ាប់​រង​សង្គម​

យោង​តាម​សេច​ក្តី​កំ​ណត់​ដែល​មាន​ចែង​ក្នុងមាត្រា​ ២៥ នៃ​ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ ឆ្នាំ​ ២០១៤ កម្ម​ករ​ និយោ​ជិត​ឈឺ​ថ្កាត់​ ឬ​ត្រូវ​ឈប់​សម្រាក​ការ​ងារ​ដើម្បី​ថែទាំ​កូន​ឈឺ​មាន​អា​យុ​ក្រោម​ ៧ ឆ្នាំ​ មាន​ការ​បញ្ជាក់​ពីមូល​ដ្ឋាន​សុខា​ភិបាល​មាន​សមត្ថ​កិច្ច​ នឹង​បាន​ទទួល​របប​ឈឺ​ថ្កាត់​។​ របប​នេះ​បច្ចុប្បន្ន​ត្រូវ​បាន​អនុ​វត្ត​ដើម្បី​ចំ​ណាយ​សង​ដល់​កម្ម​ករ​ និយោ​ជិត​ឆ្លង​ជំងឺ​ COVID-១៩ និង​ឈប់​សម្រាក​ការ​ងារ​ដើម្បី​ថែទាំ​កូន​អា​យុ​ក្រោម​ ៧ ឆ្នាំ​ឆ្លង​ជំងឺ​ COVID- ១៩។​

 ថែទាំ​កូន​អា​យុ​ក្រោម​ ៧ ឆ្នាំ​ឆ្លង​ជំងឺ​ COVID-១៩ ឪ​ពុក​ម្តាយ​បាន​ទទួល​របប​
ឈឺថ្កាត់ពីធានារ៉ាប់រងសង្គម។

 យោង​តាម​សេចក្តី​កំ​ណត់​នៃ​ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ ឆ្នាំ​ ២០១៤ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិ​បាល​កំ​ណត់​អំ​ពី​គំ​រូ​ បែប​បទ​ សមត្ថ​កិច្ច​ផ្តល់​លិខិត​ទទួល​ស្គាល់​ឈប់​សម្រាក​ការ​ងារ​ បាន​ទទួល​របប​ធានា​រ៉ាប់​រង​សង្គម​ លិខិត​ចេញ​ពីមន្ទីរ​ពេទ្យ​និង​លិខិត​ស្នាម​ផ្សេង​ៗ​ធ្វើ​ជាមូល​ដ្ឋាន​ ដើម្បី​ទទួល​របប​ធានា​រ៉ាប់​រង​សង្គម​។​ ក្រសួង​សុខា​ភិបាល​បាន​ចេញ​សារ​លិខិត​លេខ​ ១៤៩២/KCB-PHCN&GĐ ចុះ​ថ្ងៃ​ទី ១៩/១១/ ២០២១ និង​សារ​លិខិត​លេខ​ ២៣៨/BYT-KCB ចុះ​ថ្ងៃ​ទី ១៤/០១​/​ ២០២២ តាម​រយៈ​នោះ​ សំ​ណុំ​បែប​បទ​ទួល​របប​ឈឺ​ថ្កាត់​ចំពោះ​កម្ម​ករ​និយោ​ជិត​ឈឺ​ថ្កាត់​អនុវត្ត​តាម​សេច​ក្តី​កំ​ណត់​ត្រង់​ប្រ​ការ​ ១ ប្រ​ការ​ ២ មាត្រា​ ១០០ នៃ​ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ ឆ្នាំ​ ២០១៤; ត្រង់​ប្រ​ការ​ ១ ប្រ​ការ​ ២ មាត្រា​ ២១ នៃ​សារាចរលេខ​ ៥៦/២០១៧ /TT-BYTរបស់​ក្រសួង​សុខា​ភិបាល​។​

ជាក់​ស្តែង​ សំ​ណុំ​បែប​បទ​ស្នើ​សុំ​ទទួល​របប​ (ចំ​ពោះ​កម្ម​ករ​ និយោ​ជិត​វិជ្ជ​មាន​ជំងឺ​F0 ឬ​ត្រូវ​ថែទាំ​កូន​អា​យុ​ក្រោម​ ៧ ឆ្នាំ​វិជ្ជមាន​ជំងឺ ​F0 ) រួម​មាន​លិខិត​ស្នាម​ដូច​ខាង​ក្រោម​៖

 -ចំ​ពោះ​កម្ម​ករ​និយោ​ជិត​វិជ្ជមាន​ជំងឺ​ F0 សម្រាក​ព្យា​បាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​៖ ត្រូវ​មាន​លិខិត​ចេញ​ពីមន្ទីរ​ពេទ្យ​។​

 -ចំ​ពោះ​កម្ម​ករ​ និយោ​ជិត​វិជ្ជមាន​ជំងឺ​ F0 សម្រាក​ព្យា​បាល​ជំងឺ​នៅ​ក្រៅ​មន្ទីរ​ពេទ្យ​៖ លិខិត​ឈប់​សម្រាការ​ងារ​ទទួល​របប​ធានា​រ៉ាប់​រង​សង្គម​ ឬ​ក៏​លិខិត​ចេញ​ពីមន្ទីរ​ពេទ្យ​មាន​វេជ្ជ​បញ្ជា​របស់​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ព្យា​បាល​ឱ្យ​សម្រាក​បន្ថែម​បន្ទាប់​ពីសម្រាក​ព្យា​បាល​។​

រយៈ​ពេល​ទទួល​៖ តាម​សារាចរលេខ​៥៦/ ២០១៧/TT-BYT កំ​ណត់​នៅ​ពេល​ពិនិត្យ​សុខ​ភាព​ម្តង​ៗ​ អ្នក​ជំងឺ​បាន​ផ្តល់​លិខិត​ទទួល​ស្គាល់​ឈប់​សម្រាក​ការ​ងារ​ ទទួល​របប​ធានា​រ៉ាប់​រង​សង្គម​ខ្ពស់​បំ​ផុត​មិន​លើស ៣០ ថ្ងៃ​។​

កម្រិត​ទទួល​៖ ត្រង់​ប្រ​ការ​ ១ មាត្រា​ ២៨ នៃ​ច្បាប់​ធានា​រ៉ាប់​សង្គម​ ឆ្នាំ​ ២០១៤ កំ​ណត់​ ក្នុង​ពេល​ឈប់​សម្រាក​ការ​ងារ​កម្ម​ករ​ និយោ​ជិត​បាន​ទទួល​ ៧៥% នៃ​កម្រិត​ប្រាក់​បៀវត្សរ៍​បង់​ធានា​រ៉ាប់​សង្គម​នៃ​ខែបន្ត​បន្ទាប់​មុន​ពេល​ឈប់​សម្រាក​៕​

                   យោង​៖ baodantoc.vn-មុនី​

ចែករំលែកអត្ថបទ