មហាសន្និបាតតំណាងពុទ្ធសាសនាក្រុងកឹងធើ លើកទី X
(កឹងធើ) - ប្រតិភូគណៈអភិបាលថ្មីនៃសមាគមពុទ្ធសាសនាវៀតណាមក្រុង ដឹកនាំដោយព្រះឧបជ្ឈាយ៍ដាវញឺ ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ អាណត្តិកាល ២០២២-២០២៧ បាននិមន្តមកជួបថ្នាក់ដឹកនាំក្រុង ស្របក្នុងឱកាសមហាសន្និបាតតំណាងពុទ្ធសាសនាក្រុង សម្រេចជោគជ័យត្រចះត្រចង់។
សមមិត្ត ឡេក្វាងមាញ់ លេខាបក្សក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយគណៈអភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមក្រុងអាណត្តិកាល ២០២២-២០២៧។
ព្រះឧបជ្ឈាយ៍ដាវញឺ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុង បានបង្កលក្ខណសម្បត្តិ ដើម្បីពុទ្ធសាសនាក្រុងសម្រេចនូវវិស័យកិច្ចការសាសនាក្នុងអាណត្តិកាលកន្លង ក៏ដូចជាចាត់តាំងសម្រេចជោគជ័យមហាសន្និបាតតំណាងពុទ្ធសាសនាក្រុង អាណត្តិកាល២០២២- ២០២៧។ ទន្ទឹមនឹងនោះ រំពឹងថា នឹងបន្ត ទទួលបានការយកចិត្តទុកដាក់ បង្កលក្ខណសម្បត្តិរបស់ថ្នាក់ដឹកនាំក្រុង; កិច្ចសហការព្រមៗគ្នារបស់មន្ទីរ គណៈ ផ្នែកដើម្បីគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុង អាណត្តិកាល ២០២២-២០២៧ សម្រេចជាស្ថាពរនូវកិច្ចការសាសនាដែលបានដាក់ចេញ។
សមមិត្តថ្នាក់ដឹកនាំក្រុង បានអបអរសាទរ សមាគមដែលទើបរៀបចំមហាសន្និបាតបានសម្រេចជោគជ័យ; តែងតាំងក្រុមប្រឹក្សាវិន័យធរនៃគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងអាណត្តិថ្មី។ ទន្ទឹមនឹងនោះ កត់សម្គាល់និងវាយតម្លៃខ្ពស់ពីតួនាទី កិត្យានុភាពរបស់ពុទ្ធសាសនាក្រុងក្នុងផែនមហាសាមគ្គីទូទាំងជនជាតិ។ ពិសេស ក្នុងអំឡុងជំងឺ COVID -១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ពុទ្ធសាសនា ក្រុងបានរួមចំណែកយ៉ាងសកម្មក្នុងការបង្ការ ប្រឆាំងជំងឺរាតត្បាត រួមដំណើរជាមួយនឹងរដ្ឋអំណាច រណសិរ្ស ក្នុងការអនុវត្តសេចក្តីកំណត់របស់រដ្ឋាភិបាល និងឧបត្ថម្ភគាំពារ គិតគូរសុខុមាលភាពសង្គម។ ថ្នាក់ដឹកនាំក្រុង បានសម្តែងនូវការជឿជាក់លើគណៈអភិបាលថ្មីនៃសមាគមពុទ្ធសាសនាវៀតណាមក្រុង នឹងបន្តណែនាំជនរួមជាតិ ពុទ្ធបរិស័ទគោរពបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ; សហការជាមួយនឹងរណសិរ្ស មន្ទីរ គណៈ ផ្នែកអនុវត្តបានល្អលើវិស័យការងារ ពិសេសគឺការងារសប្បុរសធម៌ សុខុមាលភាពសង្គម។ ថ្នាក់ដឹកនាំក្រុងនឹងបង្កលក្ខណៈងាយស្រួលជានិច្ច ដើម្បីគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុង សម្រេចបានល្អនូវវិស័យកិច្ចការសាសនាដែលបានដាក់ចេញក្នុងអាណត្តិថ្មី៕
ក្រុមប្រឹក្សាវិន័យធរ និងគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ អាណត្តិកាល ២០២២-២០២៧ បង្ហាញមុខមហាសន្និបាត។
* (កឹងធើ) - នៅវត្តថៀងវៀងទ្រុកឡឹមភឿងណាម (ឃុំម៉ីខាញ់ ស្រុកផុងដៀង) គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ បានរៀបចំមហាសន្និបាតតំណាងពុទ្ធសាសនាក្រុង លើកទី X អាណត្តិកាល ២០២២ -២០២៧។
អាណត្តិកាលកន្លង គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ មួយអន្លើដោយព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទនៅតាមវត្តអារាមនីមួយៗលើភូមិសាស្រ្ត បានអនុវត្តល្អនូវគោលការណ៍ គោលមា៌គារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ; សកម្មភាពសាសនាត្រូវតាមសេចក្តីកំណត់របស់ច្បាប់រដ្ឋ និងច្បាប់សាសនា។ ពិសេស មានកិច្ចសហការស្អិតល្មួតនឹងរដ្ឋអំណាច រណសិរ្សមាតុភូមិ គ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តក្នុងការងារសុខុមាលភាពសង្គម។ ដោយឡែកឆ្នាំ ២០២១ ក្រុងរងប៉ះពាល់ដោយជំងឺ COVID-១៩ តាមមូលដ្ឋានវត្តអារាមទាំង ៩ ខណ្ឌ ស្រុកបានខ្នះខ្នែងចូលរួមគាំទ្រការងារបង្ការ ប្រឆាំងជំងឺរាតត្បាត។ ពិនិត្យរួម ការងារសប្បុរសធម៌ក្នុងអាណត្តិកាលកន្លង គិតជាទឹកប្រាក់សរុបជាង ១៤៧ ពាន់លាន ដុង។
មហាសន្និបាតបានឯកភាពដាក់ចេញទិសដៅការងារសកម្មភាពសាសនា អាណត្តិកាល ២០២២-២០២៧ ។ មហាសន្និបាតបានតែងតាំងក្រុមប្រឹក្សាវិន័យធរ ៤ ព្រះអង្គ និងគណៈអភិបាលសមាគមពុទ្ធសាសនាក្រុង ៥៦ ព្រះអង្គ (២១ ព្រះអង្គជាគណៈប្រចាំការ ៣០ ព្រះអង្គជាសមាជិកនៃគណៈអភិបាល និង ៥ ព្រះអង្គជាសមាជិកបម្រុង) ព្រះឧបជ្ឈាយ៍ដាវញ៉ឺ ត្រូវបានបន្តការតែងតាំងជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ អាណត្តិកាល ២០២២-២០២៧៕
ដំណឹង, រូបថត៖ តឹមខ្វា-ប្រែសម្រួល៖ វិមាន- លីសៀ