ខណៈពេលហ្វិញញ៉ឺជាខ្សែប្រយុទ្ធដ៏ឆ្នើម រីឯចឿងធីកេវ ជាខ្សែការពារដ៏រឹងមាំ។ កីឡាការិនីទាំង ២ រូបនេះ គឺជាសសរស្ដម្ភរបស់ក្រុមបាល់ទាត់ នារីវៀតណាម និងជា”កូនស្រីសំណព្វ”របស់តំបន់វាលរាបទន្លេគឺវឡុង។
![កីឡាការិនីតំបន់វាលរាប ២ រូប ជាសសរស្ដម្ភរបស់ក្រុមជម្រើសជាតិ](https://baocantho.com.vn/image/fckeditor/upload/2022/20220314/images/khmer/83.jpg)
ចឿងធីកេវ (អាវក្រហមលេខ៣) ក្នុងវគ្គប្រកួតឈ្នះលើតៃវ៉ាន់។ រូបថត៖ អីុនធឺណិត
កីឡាការិនីខ្សែប្រយុទ្ធ ប្រធានក្រុម ហ្វិញញ៉ឺ មានកំណើតនៅខេត្តត្រាវិញ នាងស្រឡាញ់ចូលចិត្តកីឡាបាល់ទាត់តាំងពីតូច។ ទោះបីជាក្មេងស្រី ប៉ុន្តែចំណូលចិត្តខាងកីឡាបាល់ទាត់ ការស្រឡាញ់ចូលចិត្តកាន់តែធំឡើងទៅតាមវ័យរបស់នាង។ នៅជនបទ គ្មានក្រុមបាល់ទាត់ក្មេងស្រី ដូច្នេះ ញ៉ឺទាត់ឱ្យក្រុមបាលក្មេងប្រុស។ មិនស្កប់ចិត្តនឹងក្រុមបាល់ “ស្រុកស្រែ” ញ៉ឺជិះកង់ឡើងទៅក្រុងត្រាវិញហាត់បន្ត។ ញ៉ឺចាប់យកអាជីពកីឡារហូតដល់បានជ្រើសរើសចូលក្លិបបាល់ទាត់នារីរបស់ក្រុងហូជីមិញ បន្ទាប់ពីនោះ បានជ្រើសរើស ចូលក្រុមជម្រើសបាល់ទាត់នារីវៀតណាម។ នាងកាន់តែលេងកាន់តែល្អ កាន់តែហាត់កាន់តែពូកែ ដូច្នេះ ញ៉ឺបានប្រគល់ភារកិច្ចជាប្រធានក្រុម។ ក្រោយពីក្រុមជម្រើសបាល់ទាត់នារី ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់រយៈពេលថ្មីនេះ ហ្វិញញ៉ឺក៏ធ្លាប់ទទួលបានកិត្តិនាមបាល់មាសចំនួន ៤ លើកដែរ។ ហ្វិញញ៉ឺ ស្លៀករ៉ូបពណ៌ក្រហមស្រគត់ស្រគំស្រស់ស្អាតពេលឡើងឆាកទទួលពានរង្វាន់ គឺខុសប្លែកពីហ្វិញញ៉ឺដ៏មួនមាំនៅលើទីលានប្រកួត។
![កីឡាការិនីតំបន់វាលរាប ២ រូប ជាសសរស្ដម្ភរបស់ក្រុមជម្រើសជាតិ](https://baocantho.com.vn/image/fckeditor/upload/2022/20220314/images/khmer/84.jpg)
ហ្វិញញ៉ឺ ទទួលពានបាល់មាស ឆ្នាំ២០២១។ រូបថត៖ Vnexpress
អាយុ ១១ ឆ្នាំ ចឿងធីកេវ បានរស់នៅឆ្ងាយពីគ្រួសារនៅឃុំឌិញហ្វា ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាងឡើងក្រុងហូជីមិញ ដាក់ពាក្យប្រឡងចូលថ្នាក់ទេពកោសល្យក្លិបក្រុងហូជីមិញ។ កេវឡើង ក្រុងរៀនដោយចំណូលចិត្ត ម្យ៉ាងទៀតដោយជីវភាពគ្រួសារក្រ។ ដោយធ្លាប់ឆ្លងកាត់លំបាក ក្នុងជីវភាពបានជួយឱ្យកេវជម្នះរាល់ខ្លឹមហ្វឹកហាត់ បានឈរជើងនៅក្នុងក្លិបនិងជាមូលដ្ឋានគ្រឹះ ដើម្បីបានជ្រើសចូលក្រុមជម្រើសជាតិ។ ឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ជួបជាមួយក្រុមជម្រើសថៃនៅស៊ីហ្គែម ៣០ ឆ្នាំ២០១៩ នារីជនជាតិខ្មែរ រងរបួសជើងហូរឈាម ប៉ុន្តែនាងទ្រាំឈឺ បន្តប្រកៀកស្មាជាមួយមិត្តរួមក្រុមការពារទី ធ្វើឱ្យអ្នកគាំទ្រកាន់តែស្រឡាញ់នាង។ រូបភាពកីឡា ការិនីជម្រើសជាតិសម្លៀកបំពាក់ក្រហម ជើងរុំបង់ធ្វើឱ្យមនុស្សគ្រប់គ្នាកាន់តែអាណិតស្រឡាញ់។ ថ្មីៗនេះ ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតធំបំផុតពិភពលោក កេវបង្កើតបានស្នាដៃដ៏អស្ចារ្យពេលនាងលោតខ្ពស់ទង្គិចបាល់ចូលទីក្រុមតៃវ៉ាន់បានមួយគ្រាប់។
ហ្វិញញ៉ឺ ជិតនឹងបញ្ចប់ការសិក្សាមហាវិទ្យាល័យ កេវសង់ផ្ទះសមរម្យជូនឪពុកម្តាយនៅឯស្រុកបានសម្រេចដូចបំណង។ សង្ឃឹមថា នារីទាំងពីរមកពីតំបន់វាលរាបទន្លេគឺវឡុង ជាសសរស្ដម្ភនៃក្រុមជម្រើសជាតិ នឹងបន្តលេងបាល់បានល្អនៅ World Cup ២០២៣៕
ហាថាញ-មុនី