07/03/2022 - 14:19

បំ​ផុស​ស្មារតី​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​របស់​ប្រ​ជា​ជន​

ទម្រង់​”ទូទាំង​ប្រ​ជា​ជន​ចូល​រួម​បរិហារ​ឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម​ តាម​រយៈ​ប្រ​ព័ន្ធ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​” ដែល​នគរ​បាល​ក្រុង​ចង្អុល​ការ​ដល់​នគរ​បាល​ខណ្ឌ​ ស្រុក ​អនុវត្ត​មក​ទល់​ពេល​នេះ​ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​ជាច្រើន​។​

ទម្រង់​ “ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” តែង​បាន​នគរ​បាល​ស្រុក​ផុងដៀង បន្ត​រក្សា​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ឃាត់​ខ្លួន​ជន​ប្រ​ព្រឹត្ត​ល្មើស​។​

តាម​ការ​វាយ​តម្លៃ​របស់​ការិ​យាល័យ​ PV០៥ នគរ​បាល​ក្រុង​កឹង​ធើ ក្នុង​អំ​ឡុង​ពេល​ជាង​ ៧ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​ទម្រង់​ (ចាប់​ពី​ខែ​មីនា​ ឆ្នាំ​ ២០១៤) ទម្រង់​បាន​ដំ​ឡើង​បដាប្រ​កាស​ផ្សព្វ​ផ្សាយ​ ៦៥.៦៧៣ ផ្ទាំង​ ដើម្បី​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​បង្ការ​ទប់ស្កាត់​ ប្រ​យុទ្ធ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​; ប្រ​ជា​ជន​បាន​ផ្តល់​ដំ​ណឹង​មាន​តម្លៃ​ជាង​ ១០.៤០០ ដំ​ណឹង​ ជួយ​ដល់​កម្លាំង​នគរ​បាល​សើុប​អង្កេត​ច្បាស់​លាស់​ ២.៤៧៣ ករ​ណី ឃាត់​ខ្លូន​និង​ពិន័យ​មុខ​សញ្ញា​ប្រ​ព្រឹត្ត​ល្មើស​ចំ​នួន​ ៥.២៩១ នាក់។​ ពិសេស​ ផ្តើម​ពី​ទម្រង់​នេះ​ នគរ​បាល​នៅ​តាម​ខណ្ឌ​ ស្រុក​ក្នុង​ក្រុង​ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ អនុវត្ត​ទម្រង់​ “បន្តោង​សោ​បរិហា​រឧក្រិដ្ឋ​កម្ម​និង​បាប​គ្រោះ​សង្គម​” នៅ​លើ​បន្តោង​សោ​ មាន​លេខ​ទូរ​ស័ព្ទ​របស់​នគរ​បាល​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ ដើម្បី​ប្រ​ជា​ជន​ជូន​ដំ​ណឹង​ដល់​កម្លាំង​នគរ​បាល​បាន​ទាន់​ពេល​ ខណៈ​ពេល​ប្រ​ទះ​ឃើញ​ហេតុ​ការណ៍​កើត​ឡើង​។​ល។​ កម្លាំង​នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​ បាន​ផ្តល់​និង​ចែក​ចាយ​បន្តោង​សោ​ដល់​ប្រ​ជា​ជន​និង​អង្គ​ការ​មហា​ជន​ ចំ​នួន​ ៤៦.៥៣០ ដែល​បំ​ពេញ​ការ​ងារ​សន្តិ​សុខ​សណ្តាប់​ធ្នា​ប់​នៅ​មូល​ដ្ឋាន​ និង​សហជីព​ម៉ូតូ​ ដឹក​អ្នក​ដំ​ណើរ គិត​ជាទឹក​ប្រាក់​សរុប​ជាង​ ១ ពាន់​លាន​ដុង​ពី​ប្រ​ភព​ទុន​ចលនា​សង្គមូបនីយ​កម្ម​។​

នៅ​ស្រុក​កើ-ដ ថើយ​ឡាយ​ ផុងដៀង ផ្តើម​ពី​ស្ថាន​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ​ ដោយ​មាន​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ខ្វាត់​ខ្វែង​ មាន​ដង​ផ្លូវ​ជាច្រើន​តភ្ជាប់​នឹង​ភូមិ​ ឃុំ​និង​ភូមិ​សាស្រ្ត​ជាប់​ព្រំ​ប្រ​ទល់​គ្នា​។​ល។​ ម្ល៉ោះ​ហើយ​មុខ​សញ្ញា​គ្រប់​ប្រ​ភេទ​ឆ្លៀត​ឱកាស​នេះ​ប្រ​ព្រឹត្ត​នូវ​អំ​ពើ​ល្មើស​ច្បាប់​។​ ដូច្នេះ​ ចាប់​ពី​ឆ្នាំ ​២០១១ រហូត​មក​ទល់​ពេល​នេះ​ នគរ​បាល​នៅ​តាម​ស្រុក​ទាំង​នេះ​ បាន​កសាង​និង​ផ្សព្វ​ផ្សាយ​ អនុវត្ត​ជោគ​ជ័យ​ទម្រង់​ “ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” នៅ​តាម​ដង​ផ្លូវ​ និង​ភូមិ​សាស្រ្ត​ជាប់​ព្រំ​ប្រ​ទល់​គ្នា​។​ មក​ទល់​ពេល​នេះ​ ក្រុង​ដំ​ឡើង​ “ខ្លោង​ទ្វារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” បាន​ចំ​នួន​ ៩៤៧ គិត​ជាទឹក​ប្រាក់​ជាង​ ៣ ពាន់​លាន​ដុង​ពី​ប្រ​ភព​ទុន​សង្គមូប​នីយ​កម្ម​។​ ប្រ​ជា​ជន​បាន​បិទ​ទ្វារ​ចាប់​ជាង​ ៨០ ករ​ណី (ពី​បទ​លួច​ម៉ូតូ​ លួច​ឆ្កែ​ និង​លួច​មាន់​ជាដើម​) ប្រ​គល់​មុខ​សញ្ញា​ជូន​នគរ​បាល​ចាត់​វិធាន​ការ​ជាង​ ១២០ នាក់។​

វរសេនីយ៍​ឯក​ប​ម្រុង ង្វៀង​វ៉ាន់​ង៉ូង​ ប្រ​ធាន​ការិ​យាល័យ​ PV ០៥ នគរ​បាល​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “នគរ​បាល​ខណ្ឌ​ ស្រុក​ ឃុំ​ សង្កាត់​និង​ទីប្រ​ជុំ​ជន​ គប្បី​ឆ្លៀត​យក​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បន្ត​កសាង​បន្ថែម​នូវ​ទម្រង់​ គំ​រូ​ឈាន​មុខ​សមស្រប​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​។​ ទន្ទឹម​នឹង​នោះ​ ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ ដាស់​តឿន​ក្រើន​រំលឹក​ ជាប្រ​ចាំ​ ចាត់​តាំង​អនុវត្ត​នូវ​ទម្រង់​; លើក​ទឹក​ចិត្ត​ ស្ងើច​សរ​សើរ​ឱ្យ​បាន​ទាន់​ពេល​នូវ​សមូហភាព​ បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ ប្រ​ទះ​ឃើញ​និង​ពង្រីក​វិសាល​ភាព​គំ​រូ​ឈាន​មុខ​ ក្នុង​ការ​អនុវត្ត​ទម្រង់​”៕​             

                                    ស្វឹង​ដាវ​-វិមាន​

ចែករំលែកអត្ថបទ