គម្រោង “ទឹកផ្កាចាក Nipa Farm” របស់ក្រុមអ្នកនិពន្ធ ង្វៀងបាឡុក និងង៉ោភឿកឡុក ទទួលបានរង្វាន់លេខ ១ នៅក្នុងពិធីប្រឡង “ផ្តើមអាជីពផ្លាស់ថ្មីគំនិតច្នៃប្រតិដ្ឋឆ្នាំ ២០២១” អាស្រ័យមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាខេត្តត្រាវិញចាត់តាំង។
និស្សិត ២ រូបកំពុងយកទឹកផ្កាចាក។
ង្វៀងបាឡុក និងង៉ោភឿកឡុក ទើបបញ្ចប់កម្មសិក្សាឯកទេសផ្នែកគីមីវិទ្យាណាណូនៃសាកលវិទ្យាល័យត្រាវិញ។ ង្វៀងបាឡុក ឱ្យដឹង៖ “គំនិតនេះបានកកើត កាលពីខ្ញុំចូលរួមក្លិបផ្តើមអាជីពរបស់សាកលវិទ្យាល័យត្រាវិញម៉្លេះ។ ខ្ញុំជ្រើសយកទឹកផ្កាចាកដើម្បីផ្តើមអាជីព ពីព្រោះប្រភពវត្ថុធាតុដើមរបស់ខេត្តយើងសម្បូរ មិនទាន់ទាញយកផលពេញលេញនៅឡើយទេ។ តាមការស្វែងយល់របស់យើងខ្ញុំ ទឹកផ្កាចាកមានសមាសធាតុបំប៉នច្រើន ដូចជា៖ Vitamin B និង C និងសារធាតុរ៉ែជាច្រើនប្រភេទ ដូចជា៖ សូដ្យូម (Natri) កាល់ស្យូម (Cali) ហើយ ពិសេសគឺមានបរិមាណជាតិស្ករកម្រិតមធ្យម សមស្របដល់អ្នកចង់សម្រកទម្ងន់ ឬមានជំងឺទឹកនោមផ្អែម។ នៅក្នុងដំណាក់កាលធ្វើ ក្រុមក៏ជួបលំបាកច្រើនណាស់ដែរ ពីព្រោះ បរិមាណទឹកផ្កាចាកតិចពេក។ ពេលសិក្សា ស្វែងយល់ក្រុមបានរកឃើញថា ត្រូវតែមានការប៉ះពាល់ពីខាងក្រៅទៅលើផ្កាចាក ទើបមានបរិមាណទឹកផ្កាកាន់តែច្រើន”។
លោកគ្រូង្វៀងវ៉ាន់វ៉ូវអាង នាយកមជ្ឈមណ្ឌលផ្លាស់ថ្មីគំនិតច្នៃប្រតិដ្ឋនិងផ្តើមអាជីពនៃសាកលវិទ្យាល័យត្រាវិញ ឱ្យដឹង៖ “នេះជាលទ្ធផលនៃដំណើរការសិក្សាស្រាវជ្រាវរបស់ប្អូនៗកាលនៅជានិស្សិត។ ក្នុងដំណើរការអនុវត្ត ប្អូនៗជួបលំបាកច្រើន ព្រោះការងារនេះនៅថ្មីថ្មោង ត្រូវស្វះស្វែងរាវរកដោយគំនិតច្នៃប្រតិដ្ឋដើម្បីប្រមូលបាននូវតំណក់ទឹកផ្កាដ៏ផ្អែម បរិសុទ្ធរបស់ដើមចាក។ ផលិតផលត្រូវបានពិនិត្យពីតម្លៃគុណភាពរបស់ផ្នែកឯកទេស និងធ្វើឱ្យទៅជាពាណិជ្ជកម្មនៅលើទីផ្សារក្នុងនិងក្រៅខេត្ត បានអតិថិជនជាច្រើនស្ងើចសរសើរជាមួយនឹងរសជាតិក្រអូបឆ្ងាញ់មានលក្ខណៈពិសេសដោយឡែករបស់តំបន់។ លទ្ធផលនេះ ក៏បានកកើតឡើងដោយសារសាកលវិទ្យាត្រាវិញប្រកាសឱ្យប្រើនូវយន្តការ គោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់និស្សិត តាំងពីពេលដែលពួកគេ បង្កើតគំនិតរបស់ខ្លួនរហូតដល់វគ្គសិក្សា និងកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅផ្សេងៗ ដើម្បីនិស្សិតសម្រេចនូវផលិតផលនិងការអនុវត្តជាក់ស្តែង”៕
សើុងម៉ាល័យ-វិមាន