07/02/2022 - 14:21

ខែមួយ​ទៅ​វត្ត​

ការ​ទៅ​វត្ត​ដើម​ឆ្នាំ​ ដើម្បី​សុំ​លាភ​សំ​ណាង​និង​បួង​សួង​សុំ​សេចក្តី​សុខ​ គឺ​ជា​លក្ខណៈ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​ពៃណី។​ សព្វ​ថ្ងៃ​មាន​ភ្ញៀវ​ទេស​ចរ​ជាច្រើន​បាន​គួបផ្សំ​ការ​ទៅ​វត្ត​និង​ការ​ដើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ញុឹម​យឹងទៀត​ផង​។​ វត្ត​បាយ​ឌិញ​ នៅ​ខេត្ត​និញប៊ិញ គឺ​ជាជម្រើស​ចម្បង​សម្រាប់​ការ​គួប​ផ្សំ​នេះ​។​

ថែវតម្កល់​បដិមាព្រះ​អរ​ហន្ត។​

ប្រាសាទ ​១៣ ជាន់​ជាកន្លែង​តម្កល់​ព្រះ​សារីរិកធាតុ​ ដែល​បាន​និមន្ត​មក​ពី​ប្រ​ទេស​ឥណ្ឌា​។​

ខាង​ក្នុង​ព្រះ​វិហារ​។​

បរិវេណ​ធំ​ទូលាយ​នៃ​វត្ត​បាយ​ឌិញ​។​

ផ្លូវ​ធ្វើ​ដំណើរ​មួយ​ “រំលេច​ពណ៌​បៃតង​” ក្នុង​វត្ត​បាយ​ឌិញ​។​

និញ​ប៊ិញ​មាន​គោល​ដៅ​ទេស​ចរណ៍ដ៏​ទាក់​ទាញ​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេស​ចរ។​  គ្រាន់​តែបណ្ដុំ​រមណីយ​ដ្ឋាន​ត្រាង​អាង​មួយ​ប៉ុណ្ណោះ​ អាចនឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ភាន់​ភាំងស្មារ​តី​ទៅ​ហើយ​។​ អា​ស្រ័យ​ហេតុ​នោះ​ ភ្ញៀវ​ទេស​ចរ​ខ្លះ​បាន​ជ្រើស​រើស​ទៅ​ធ្វើ​សក្កា​របូជា​នៅ​វត្ត​បាយ​ឌិញ​ស្ថិត​នៅ​បណ្ដុំ​រមណីយ​ដ្ឋាន​ ត្រាង​អាង​ ហើយ​ត្រូវ​រំលង​គោល​ដៅ​ទេស​ចរណ៍ ដ៏​ទាក់​ទាញ​ជាច្រើន​ ទៀត។​

វត្ត​បាយ​ឌិញ​ គឺ​ជាបណ្ដុំ​សំ​ណង់​ស្ថាបត្យ​កម្ម​ដ៏​ស្កឹម​ស្កៃ​មួយ​ មាន​បរិវេណ​ធំ​ទូលាយ​ ត្រូវ​បាន​កសាង​លើ​ផ្ទៃ​ដី​ជាង​ ១.០០០ ហិកតា​។​ នេះ​ជាវត្ត​បុរាណ ហើយ​ត្រូវ​បាន​ជួស​ជុល​ សាង​សង់​ឡើង​វិញ​កាល​ពី​ឆ្នាំ​ ២០០៣។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ វត្ត​នេះ​នៅ​តែ​រក្សា​បាន​លក្ខណៈ​ដើម​ទាំង​ស្រុង​។​ ដូច្នេះ​វត្ត​បាយ​ឌិញ​ថ្មី​ជាកន្លែង​ដែល​ភ្ញៀវ​ទេស​ចរ​តែង​តែ​ជ្រើស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក ពីព្រោះ​មាន​ភាព​ស្កឹមស្កៃ​ ធំ​ទូលាយ​អស្ចារ្យ​ និង​មាន​សំ​ណង់​សម្រេច​ឯតទគ្គកម្ម​ជា​ច្រើន​។​

ឆ្នាំ​ ២០១៤ ​បណ្ដុំ​រមណីយ​ដ្ឋាន​ត្រាង​អាង​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បេតិក​ភ័ណ្ឌ​ពិភព​លោក​ទទួល​ស្គាល់​ជា​បេតិក​ភ័ណ្ឌ​ចម្រុះ​ពិភព​លោក​ដំបូង​នៅ​វៀត​ណាម​អំ​ពី​វប្ប​ធម៌​និង​ធម្ម​ជាតិ​។​ វត្ត​បាយ​ឌិញ​ ក៏​បង្កើត​បាន​ឯតទគ្គកម្ម​ដោយ​ឡែក​ជាច្រើន​ផង​ដែរ​។​ នោះ​គឺ​ជួង​មាន​ទម្ងន់​ ៣៦ តោន​ ជា”ជួង​ធំ​បំ​ផុត​នៅ​វៀត​ណាម​”។​ នៅ​ក្នុង​វិហារ​មាន​ព្រះ​ពុទ្ធ​បដិមាសាង​ពីស្ពាន់​ ស្រូប​ទឹក​មាស​កម្ពស់​ ១០ ម៉ែ​ត្រ ទម្ងន់​ ១០០ តោន​ ធំ​បំ​ផុត​នៅ​អា​ស៊ី​។​ អម​សង​ខាង​ព្រះ​វិហារ​ ក៏​មាន​រូប​បដិមាព្រះ​មហា​អា​នន្ទ​និង​ព្រះ​មហា​កស្សប សាង​ពីស្ពាន់​ ស្រូប​ទឹក​មាស​ផង​ដែរ​។​ តាម​បណ្ដោយ​ថែវប្រ​វែង​ ១.៧០០ ម៉ែ​ត្រ មាន​តាំង​បដិមាព្រះ​អរ​ហន្តចំ​នួន​ ៥០០ អង្គ​ដែល​សាង​ពីថ្លើម​ថ្ម កម្ពស់​មធ្យម​ ២,៥ ម៉ែ​ត្រ ទម្ងន់​ពី ២-៤ តោន​។​ បដិមាព្រះ​អរ​ហន្តទាំង​ ៥០០ អង្គ​ សាង​ឡើង​មាន​លក្ខណៈ​កាយ​វិការ​ផ្សេង​ៗ​សម្តែង​នូវ​រូបា​រម្មណ៍នៃ​ជីវិត។​ ពិសេស​នៅ​ថែវតម្កល់​បដិមាព្រះ​អរ​ហន្តរបស់​វត្ត​បាយ​ឌិញ​ ក៏​ជា​ថែវតម្កល់​បដិមាព្រះ​អរ​ហន្តធំ​បំ​ផុត​នៅ​អា​ស៊ី​ផង ​ដែរ។​

ក្រៅ​ពីទី​កន្លែង​ដែល​ពោល​ខាង​លើ​ វត្ត​បាយ​ឌិញ​នៅ​មាន​សំ​ណង់​ជាច្រើន​សម្រេច​ឯតទគ្គកម្ម​ពិភព​លោក​ និង​នៅ​អា​ស៊ី​ ព្រម​ទាំង​មាន​ទេស​ភាព​ដ៏​ស្រស់​ស្អាត​អា​ស្រ័យ​ធម្ម​ជាតិ​អំ​ណោយ​ផល និង​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​មនុស្ស​សាង​ឡើង​។​ អា​ស្រ័យ​ហេតុ​នោះ​ ក្រៅ​ពីអត្ថ​ន័យ​ខាង​ជំនឿ​ វត្ត​បាយ​ឌិញ​នៅ​ទាំង​ជាកន្លែង​ស្រូប​យក​ខ្យល់​អា​កាស​ដ៏​បរិសុទ្ធ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទាំង​ចតុ​ទ្ទិសទៀត​ផង​៕​                                   

   ហាថាញ-លីសៀ

ចែករំលែកអត្ថបទ