07/02/2022 - 14:21

អនុវត្ត​ល្អ​គោល​នយោ​បាយ​ជន​ជាតិ​

ថ្វី​ត្បិត​រង​ផលប៉ះ​ពាល់​នៃ​ជំងឺ​ COVID-១៩ ប៉ុន្តែ​ខេត្ត​សុក​ត្រាំង​មាន​ដំណោះ​ស្រាយ​ជា​ច្រើន​ ដើម្បី​អនុវត្ត​ល្អ​គោល​នយោ​បាយ​ កម្ម​វិធី​ និង​គម្រោង​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​ លំ​នឹង​ជីវ​ភាព​។​

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ឃុំ​វៀង​អាង​ ស្រុក​ត្រឹង​ដេ។​

ឆ្នាំ​ ២០២១ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​ថវិកា​ជាង​ ៨៥៤,៨ ពាន់​លាន​ដុង​ ដើម្បី​អនុវត្ត​នូវ​កម្ម​វិធី​ គម្រោង​ដូច​៖ គម្រោង​ “បង្កើន​កិច្ច​សហប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ ឧបត្ថម្ភ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​” ដល់​ឆ្នាំ​ ២០២៥ ដោយ​មាន​ ១៥ គម្រោង​ វិនិ​យោគ​លើ​វិស័យ​ជាច្រើន​ ដូច​៖ អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ សុខា​ភិបាល​ អប់​រំ ទប់ទល់​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​និង​កំ​ណើន​បៃតង​; គម្រោង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ដោយ​បណ្តុះ​បណ្តាល​ពលករ​បាន​ ១៣.០៦៨ នាក់​ ក្នុង​នោះ​ មាន​ជន​ជាតិ​ភាគ​តិច​ប្រ​មាណ​ ២.៣៣៥​នាក់​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ-ការិ​នី ១៤.៣៨៣ នាក់​ ក្នុង​នោះ​ មាន​ជន​ជាតិ​ភាគ​តិច​ ៣.៩២៦ នាក់​; គម្រោង​ឥណ​ទាន​ អនុ​គ្រោះ​ជូន​គ្រួ​សារ​ក្រី​ក្រ ធនាគារ​គោល​នយោ​បាយ​សង្គម​កិច្ច​ខេត្ត​ បាន​ឱ្យ​បុល​ប្រ​ភព​ឥណ​ទាន​អនុគ្រោះ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រ ១៦.៥៣៣ លើ​កគ្រួ​សារ​ គិត​ជាទឹក​ប្រាក់​ជិត​ ៥៦៤ ពាន់​លាន​ដុង​ ដើម្បី​បម្រើ​ការ​វិនិ​យោគ​បង្ក​បង្កើន​ផល ទិញ​ពូជ​ ចំ​ណី​សត្វ​ចិញ្ចឹម​; គម្រោង​ផ្គត់​ផ្គង់​អគ្គិសនី​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រ ៨.៥០០ គ្រួ​សារ​៘ ទន្ទឹម​នឹង​នោះ​ ខេត្ត​ថែម​ទាំង​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ និង​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ គ្រួ​សារ​កៀក​បន្ទាត់​ក្រទៀត​ផង​។​ លោក​តាំង​ទ្រុង​បាវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​មាន​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ ម្ល៉ោះ​ហើយ​ឃុំ​ឆាប់​សម្រេច​បាន​នូវ​លក្ខឋាន​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​ បច្ចុប្បន្ន​ ផ្លូវ​ជន​បទ​ សាលា​រៀន​ ធារា​សាស្ត្រ​ ទឹក​ស្អាត​ អគ្គិ​សនី៘ ត្រូវ​បាន​វិនិ​យោគ​រួច​រាល់​។​ ម្យ៉ាង​ទៀត​មាមីង​ខ្មែរ​បាន​បង្ខិត​ជិត​ប្រ​ភព​ទុន​អនុគ្រោះ​ ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រនៅ​តែ ១,១២% ប៉ុណ្ណោះ​; ប្រាក់​ចំ​ណូល​ជា​មធ្យម​ភាគ​សម្រេច​ជាង​ ៥៤,២ លាន​ដុង​/ម្នាក់​/ឆ្នាំ​”។​

បាន​ឧបត្ថម្ភ​ដើម​ទុន​ បច្ចេក​ទេស​ ម្ល៉ោះ​ហើយ​មាមីង​ខ្មែរ​នៅ​ឃុំ​ថាញ់ភូ ស្រុក​មីស្វៀង​ ដាំ​ដំណាំ​រួម​ផ្សំ​ បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​។​

លោក​ឡឹម​សិដ្ឋ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ដោយ​មាន​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ជាច្រើន​ ម្ល៉ោះ​ហើយ​កម្ម​វិធី​ គម្រោង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ផ្តើម​ពីនោះ​ គុណ​ភាព​ជីវ​ភាព​និង​កម្រិត​ប្រ​ជា​បញ្ញា​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​កើន​ឡើង​ជា​លំ​ដាប់​; អត្រា​គ្រួ​សារ​ក្រី​ក្រទូទាំង​ខេត្ត​ថយ​ចុះ​នៅ​តែ ១,៩៥% ក្នុង​នោះ​ គ្រួ​សារ​ក្រី​ក្រជន​ជាតិ​ភាគ​តិច​ថយ​ចុះ​នៅ​ ២,៨៥%។​ បច្ចុប្បន្ន​ ខេត្ត​កំ​ពុង​ផ្តុំ​កម្លាំង​ចង្អុល​ការ​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍសេដ្ឋ​កិច្ច​ -សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់កាល​ ២០២១-២០៣០”៕​

                                   យ្វីអាញ-លីសៀ

ចែករំលែកអត្ថបទ