24/01/2022 - 08:40

ហូវយ៉ាង​ អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​កាលៈ​ទេសៈ​នៃ​ប្រ​ក្រតី​ភាព​ថ្មី​

តាម​ប្រ​សាសន៍​លោក​គីហ៊ីវ​ថាញ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​  ទោះ​បីជួប​ការ​លំ​បាក​ច្រើន​ដោយ​សារ​ជំងឺ​ COVID-១៩ ក៏​ដោយ​ ប៉ុន្តែ​គណៈ​ជន​ជាតិ​តែង​ខិត​ខំ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ជន​ជាតិ​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​ហូវ​យ៉ាង​។​

ឆ្លង​តាម​រយៈ​នោះ​ គណៈ​ជន​ជាតិ​សហការ​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​មុខ​សញ្ញា​ ភូមិ​សាស្រ្ត​ដែល​ទទួល​ផល ដើម្បី​ធ្វើ​ជាមូល​ដ្ឋាន​សម្រាប់​វិនិ​យោគ​ដំណាក់​កាល​ ២០២១-២០២៥។​ ក្នុង​នោះ​ បាន​ធ្វើ​ការ​កំ​ណត់​ឃុំ​តំ​បន់​ III, II, I និង​ភូមិ​លំ​បាក​ខ្លាំង​ តាម​សេច​ក្ដីសម្រេច​លេខ​ ៣៣/២០២០/QĐ-TTg ចុះ​ថ្ងៃ​ទី១២/១១/២០២០ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពីភាគ​កម្រិត​កំ​ណត់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ តាម​កម្រិត​អភិវឌ្ឍ​ដំណាក់​កាល​ ២០២១- ២០២៥។​  ដំណាក់​កាល​កសាង​ផែន​ការ​ឃើញ​ថា​ តម្រូវ​ការ​ដើម​ទុន​សរុប​ដើម្បី​អភិវឌ្ឍន៍​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ហូវយ៉ាង​ ក្នុង​ ៣ឆ្នាំ​ (២០២២-២០២៤) ប៉ាន់​ស្មាន​ជិត​ ២០០ ពាន់​លាន​ដុង​។​

ពិធី​ប្រ​ណាំង​ទូក​-ង លើ​ដងព្រែក​សា-ណ (រូប​ថត​កាល​ជំងឺ​ COVID -១៩ មិន​ទាន់​ផ្ទុះ​រាល​ដាល​)។​

ចំ​ពោះ​មុខ​ គណៈ​ជន​ជាតិ​នឹង​សហការ​ជា​មួយ​គណៈ​គ្រប់​គ្រង​គម្រោង​ កសាង​សំ​ណង់​ ស៊ី​វិល​និង​ឧស្សា​ហកម្ម​ ខេត្ត​ធ្វើ​ការ​ផ្សព្វ​ផ្សាយ កសាង​ឈាប​នដ្ឋាន​ដល់​វត្ត​ពោធិវណ្ណ​វង្សា​កៃ​រន្តខាង​កើត​ នៅ​ភូមិ​ ៤ នៅ​ឃុំ​សាភៀង ស្រុក​ឡុង​មី ខេត្ត​ហូវ​យ៉ាង​ សរុប​ថវិកា​សាង​សង់​ ៤៥ ពាន់​លាន​ដុង​ តាម​រយៈ​ប្រ​ភព​ទុន​វិនិ​យោគ បុព្វ​ហេតុ​បរិស្ថាន​មជ្ឈិម​។​ បង​ស្រី​សើុង​ធីម៉េរី នៅ​ឃុំ​សាភៀង បង្ហើប​ឱ្យ​ដឹង​៖ “ឮ​ថា​រដ្ឋ​វិនិ​យោគ កសាង​ឈាប​នដ្ឋាន​ មាមីង​ក្នុង​ភូមិ​សប្បាយ​រីក​រាយ​គ្រប់​គ្នា​ ពីព្រោះ​ឃើញ​ច្បាស់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​”។​

លោក​គីហ៊ីវ​ថាញ ឱ្យ​ដឹង​បន្ថែម​ ទោះ​បីឆ្នាំ​ ២០២១ ប្រ​ឈម​នឹង​ការ​លំ​បាក​ច្រើន​ដោយ​សារ​ជំងឺ​ COVID-១៩ ក៏​ដោយ​ ប៉ុន្តែ​គណៈ​ជន​ជាតិ​បាន​រៀប​ចំ​លកលៃ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​តាម​វត្ត​ខែ្មរ ជូន​អំ​ណោយ​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ កម្មា​ភិបាល​ចូល​និវត្តន៍​ និង​គ្រួ​សារ​គោល​នយោ​បាយ​ជាជន​ជាតិ​ខ្មែរ​។​ ទន្ទឹម​នឹង​នោះ​ សហការ​ជា​មួយ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ជូន​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​សមូហ​ភាព​និង​បុគ្គល ដែល​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​ងារ​ជន​ជាតិ​។​ ពិសេស​ គណៈ​ជន​ជាតិ​បាន​សហការ​ជា​មួយ​មន្ទីរ​ ផ្នែក​ អង្គ​ភាព​ពាក់​ព័ន្ធ​រៀប​ចំ​សកម្ម​ភាព​គាំ​ទ្រ “ទិវា​វប្ប​ធម៌​បណ្ដាជន​ជាតិ​វៀត​ណាម​ ១៩ មេសា​”។​ ក្នុង​នោះ​ មាន​ការ​រៀប​ចំ​ប្រ​ឡង​សរ​សេរ​អត្ថ​បទ​ ជាមួយ​បធាន​បទ​ “ស្វែង​យល់​ពីវប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​” និង​រៀប​ចំ​មហោស្រព​សិល្បៈ​ គាំ​ទ្រ” ទិវា​វប្ប​ធម៌​បណ្ដា​ជន​ជាតិ​វៀត​ណាម​ ១៩ មេសា​” ប្រ​កប​ដោយ​សុវត្ថិ​ភាព​៕​

                             ហាថាញ-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ