17/01/2022 - 07:39

ឃុំ​តឹង​ខាញ់​ហ្វា សកម្ម​កសាង​សហគមន៍​រៀន​សូត្រ​

 តឹង​ខាញ់​ហ្វា ជា​ឃុំ​ព្រំ​ដែន​របស់​ស្រុក​យ៉ាង​ថាញ់ ខេត្ត​គៀង​យ៉ាង​ ត្រូវ​បាន​ជ្រើស​អនុវត្ត​ពិសោធន៍​គម្រោង​កសាង​ “សហគមន៍​រៀន​សូត្រ​” ឆ្នាំ​ ២០២០។​

លោក​ដាំ​ងស្វឹង​ស៊ាង​ ប្រ​ធាន​សមាគម​ជំរុញ​ការ​សិក្សា​ឃុំ​តឹង​ខាញ់​ហ្វា ស្រុក​យ៉ាង​ថាញ់ លើក​ទឹក​ចិត្ត​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​សាស្រ្ត​ឱ្យ​កូន​ទៅ​សាលា​។​

តាម​ប្រ​សាសន៍​លោក​ដាំង​ស្វឹង​ស៊ាង​ ប្រ​ធាន​សមាគម​ជំរុញ​ការ​សិក្សា​ឃុំ​តឹង​ខាញ់​ហ្វា៖ ក្រោយ​ពីបាន​ជ្រើស​អនុវត្ត​ពិសោធន៍​អំ​ពី​សហ​គមន៍​រៀន​សូត្រ​ សមាគម​បាន​ផ្សព្វ​ផ្សា​យដល់​សាខា​សមាគម​ អង្គ​ភាព​ ឆ្លង​តាម​រយៈ​នោះ​ ដើម្បី​ប្រ​ជា​ជន​បាន​យល់​ដឹង​និង​ចូល​រួម​។​ ពិសេស​ ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ​បាន​គាំ​ទ្រ​អស់​ពីចិត្ត​។​ ហេតុ​នោះ​ ពេល​សកម្ម​ភាព​ទទួល​បាន​ការ​ឯក​ភាព​យ៉ាង​ខ្ពស់​និង​ទូលំ​ទូលាយ​ក្នុង​សហគមន៍​ប្រ​ជា​ជន​។​ ប្រ​ជាជន​គ្រប់​រូប​តែង​យល់​ច្បាស់​ថា​ ចង់​ចាក​ផុត​ពីភាព​ក្រី​ក្រ ត្រូវ​តែគិត​គូរ​ឱ្យ​កូន​រៀន​សូត្រ​។​ បង​ហ្វិញ​វ៉ាន់​សើុង នៅ​ឃុំ​តឹង​ខាញ់​ហ្វា ឱ្យ​ដឹង​៖ “សមាជិក​ក្នុង​សមាគម​ជំរុញ​ការ​សិក្សា​ឃុំ​តែង​មក​ដល់​ផ្ទះ​ខ្ញុំ​និង​ផ្ទះ​ជិត​ខាង​ផ្សព្វ​ផ្សាយ​ពីការ​បង្ក​បង្កើន​ផល គិត​គូរ​ឱ្យ​កូន​ៗ​ទៅ​រៀន​។​ ព្រម​ជា​មួយ​នោះ​ បាន​លើក​ឡើង​នូវ​គ្រួ​សារ​គំ​រូ​លេច​ធ្លោ​ ដែល​បាន​ជូន​រង្វាន់​ជាដើម​ ផ្ដើម​ពីនោះ​ បង្ក​ជា​កម្លាំង​ចលករ​សម្រាប់​ភូមិ​ភាគ​រួម​គ្នា​ប្រ​ឡង​ប្រ​ណាំង​ចិញ្ចឹម​កូន​ៗ​រៀន​សូត្រ​”។​

ឃុំ​តឹង​ខាញ់​ហ្វា មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ ២០%។​ ជីវ​ភាព​របស់​មាមីង​នៅ​ជួប​លំ​បាក​ច្រើន​ បាន​ជា​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ក៏​មាន​ការ​លំ​បាក​។​ ក្ដាប់​បាន​ស្ថាន​ភាព​ជាក់​ស្ដែង​ រាល់​ក្លឹប​គ្រួ​សារ​រៀន​សូត្រ​ចំ​ណុះ​សមាគម​ជំរុញ​ការ​សិក្សា​ឃុំ​ តែង​សហការ​ជា​មួយ​នឹង​គ្រូ​បង្រៀន​ ដើម្បី​ចលនា​ជន​រួម​ជាតិ​ឱ្យ​កូន​ចៅ​ទៅ​សាលា​។​ សមាជិក​ក្នុង​សមាគម​បាន​កសាង​មូល​និធិ​ ដោយ​រូប​ភាព​រួម​ចំ​ណែក​ខ្លួន​ឯង​និង​ចលនា​សប្បុរស​ជន​។​ ក្នុង​ឆ្នាំ​ ២០២១ សមាគម​បាន​ឧបត្ថម្ភ​ដល់​សិស្ស​ចំ​នួន​ ២៤ នាក់​ ជាមួយ​នឹង​ទឹក​ប្រាក់​ ៥០០.០០០ដុង​/នាក់​។​ ផ្ដើម​ពីទង្វើ​នេះ​ បាន​បង្ក​ជាកម្លាំង​ចលករ​ ជំនួយ​កម្លាំង​ដល់​ប្អូន​ៗ​សិស្សា​នុសិស្ស​បន្ត​ដំណើរ​រៀន​សូត្រ​។​ បង​ស្រី​ហ្វិញ​ធីកីម​ឡង នៅ​ភូមិ​តឹង​ខាញ់​ហ្វា ឱ្យ​ដឹង​៖ ដោយ​បាន​ការ​ចលនា​យ៉ាង​សកម្ម​របស់​សមាគម​ជំរុញ​ការ​សិក្សា​ឃុំ​ គ្រួ​សារ​បង​ស្រី​ទោះ​បីស្ថាន​ភាព​គ្រួ​សារ​នៅ​ជួប​ការ​លំ​បាក​ ប៉ុន្តែ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ចុះ​ឈ្មោះ​គ្រួ​សារ​រៀន​សូត្រ​។​ ក្នុង​ដំណើរ​ការ​រៀន​សូត្រ​របស់​កូន​បង​ស្រី​ទាំង​ ២ នាក់​ គឺ​បាន​ទទួល​ការ​ឧបត្ថម្ភ​យ៉ាង​ច្រើន​ពីសំ​ណាក់​សាលា​រៀន​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ពិសេស​គឺ​សមាគម​ជំ​រុញ​ការ​សិក្សា​ឃុំ​។​ ផ្ដើម​ពីការ​ជំរុញ​ទឹក​ចិត្ត​ទាំង​នោះ​ បាន​ញុំង​ឱ្យ​បង​ស្រី​ប្ដេជ្ញា​ចិត្ត​ថែម​ទៀត​ដើម្បី​ឱ្យ​កូន​ៗ​បាន​ទៅ​សាលា​ ចេះ​អក្សរ​ និង​រៀន​រហូត​ដល់​មាន​មុខ​របរលំ​នឹង​សម្រាប់​គិត​គូរ​ឱ្យ​ខ្លួន​ឯង​។​

កន្លង​ ១ ឆ្នាំ​អនុវត្ត​ការ​ចលនា​កសាង​សហគម​រៀន​សូត្រ​ ឃុំ​តឹង​ខាញ់​ហ្វា មាន​គ្រួ​សារ​ជាង​ ៧០០ ចុះ​ឈ្មោះ​គ្រួ​សារ​រៀន​សូត្រ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ ៤២,៩% នៃ​ចំ​នួន​គ្រួ​សារ​ដែល​ចុះ​ឈ្មោះ​។​  នេះ​ជាកម្លាំង​ចលករ​សម្រាប់​តឹង​ខាញ់​ហ្វា បន្ត​ឈាន​ដល់​ការ​ចុះ​ឈ្មោះ​វង្ស​ត្រកូល​រៀន​សូត្រ​នៅ​ពេល​ខាង​មុខ​៕​

                                   ឡេស៊ាង​ - ថាច់​ធី

ចែករំលែកអត្ថបទ