នៅការិយាល័យគណៈកម្មាធិការជនជាតិ គណៈកម្មាធិការជនជាតិ ទើបរៀបចំកម្មវិធីពិភាក្សាការងារ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។ កិច្ចពិភាក្សាការងារនេះ ដឹកនាំដោយអនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ អីុថុង រួមជាមួយនឹងលោក Andrew Jeffries នាយកធនាគារជាតិ ADB ។
លោកអីុថុង អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ជូនវត្ថុអនុស្សាវរីយ៍ដល់លោក Andrew Jeffries និងក្រុមការងារនៃ ADB ។
ថ្លែងក្នុងកិច្ចពិភាក្សានេះ អនុរដ្ឋមន្រ្តី អីុថុង គូសបញ្ជាក់ ក្នុងស្ថានភាពប្រភពធនធានក្នុងប្រទេសនៅមានកម្រិត ការបន្តកៀរគរប្រភពធនធាន ពីម្ចាស់ឧបត្ថម្ភក្នុងប្រទេស ក្នុងនោះ មានធនាគារ ADB គឺចាំបាច់ណាស់ត្រូវនឹងគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋាភិបាលវៀតណាម។ ជាមួយនឹងប្រភពធនធាននេះ កម្មវិធី គម្រោងនានានឹងរួមចំណែកដោះស្រាយភាពក្រីក្រ ភាពមិនស្មើភាព មិនជឿនលឿន និងបើកឱកាសថ្មីសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច – សង្គមតំបន់ជនជាតិភាគតិចនិងតំបន់លំបាករបស់វៀតណាម។
មានប្រសាសន៍ក្នុងឱកាសពិភាក្សាការងារ លោក Andrew Jeffries នាយកធនាគារជាតិ ADB បានផ្ដល់ព័ត៌មានពីគម្រោងមួយចំនួនរបស់ ADB ដែលកំពុងអនុវត្តនៅវៀតណាម។ រយៈពេលកន្លង ADB បានទៅទស្សនាផ្ទាល់នៅទីតាំងមួយចំនួននៃតំបន់ជនជាតិភាគតិច ឆ្លងតាមរយៈនោះ វាយតម្លៃពីទំហំ លក្ខណៈប្រសិទ្ធភាពនៃគម្រោង និងមានវិធានការជាក់ស្ដែងក្នុងរយៈពេលខាងមុខ។
តាមរយៈកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបានឯកភាពលើវិធីសហការក្នុងរយៈពេលខាងមុខ។ យោងតាមនោះ ការសហការនឹងផ្អែកលើលក្ខខណ្ឌហ្មត់ចត់ ឯកភាពតាំងពីផែនការរហូតដល់ដំណើរការផ្សព្វផ្សាយអនុវត្ត។ គណៈកម្មាធិការជនជាតិ ក្នុងតួនាទីអភិបាលកិច្ចស្ដីពីការងារជនជាតិ និងបន្តធ្វើជាស្ថាប័ន ដើមទងនៅមជ្ឈិម ជួយដល់ភូមិភាគទាំងឡាយក្នុងការងារត្រៀមបម្រុងគម្រោងនិងចងសម្ព័ន្ធជាមួយនឹងម្ចាស់ឧបត្ថម្ក សំដៅធានាការឯកភាព អំពីទិសដៅ ខ្លឹមសារ ល្បឿនដំណើរការកម្មវិធី គម្រោងតាមសេចក្ដីកំណត់របស់រដ្ឋាភិបាលនិងម្ចាស់ឧបត្ថម្ក ។
ជាក់ស្ដែងចំពោះគម្រោងដែលកំពុងត្រៀមធ្វើការចរចា គណៈកម្មាធិការជនជាតិនឹងសហការជិតស្និទ្ធជាមួយនឹង ADB ដើម្បីធ្វើការចរចាទៅតាមផែនការ។ ចំណែកគម្រោងដែលបានធ្វើការជំនួយបច្ចេកទេស ADB នឹងធ្វើឱ្យសុក្រឹតរាល់បែបបទខាងច្បាប់តាមសេចក្ដីកំណត់។ យោងតាមមូលដ្ឋាននោះ ភាគីទាំងពីរបានរួមគ្នាឯកភាពចាប់ពីផែនការរហូតដល់ដំណាក់ការអនុវត្ត៕
យោង៖ baodantoc.vn- ប្រែសម្រួល៖ ថាច់ធី