13/12/2021 - 08:37

កែ​តម្រូវ​ការ​ប្រើ​ប្រាស់​ឈ្មោះ​អ្នក​សារ​ព័ត៌​មាន​ដើម្បី​សកម្ម​ភាព​ខុស​ច្បាប់​

ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ បាន​ដាក់​ចេញ​សារ​លិខិត​លេខ​ ៤៨៥៤/BTTTT-CBC ផ្ញើ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ក្រោម​ឱវាទ​មជ្ឈិម​ សមាគម​អ្នក​សារ​ព័ត៌​មាន​វៀត​ណាម​ ស្ថាប័ន​គ្រប់​គ្រង​សារ​ព័ត៌​មាន​ និង​អគ្គ​និពន្ធ​នាយក​ស្ថា​ប័ន​សារ​ព័ត៌​មាន​ ស្តីពី​ការ​កែ​តម្រូវ​ស្ថាន​ភាព​ប្រើ​ប្រាស់​ឈ្មោះ​អ្នក​សារ​ព័ត៌​មាន​ដើម្បី​ទារ​លុយ​កាក់​ សកម្ម​ភាព​ខុស​ច្បាប់​។​

   ​ រូប​ជាឧទាហរណ៍​។​ (ប្រ​ភព​៖ Vietnam+)

រយៈ​ពេល​កន្លង​ ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ ទទួល​បាន​ព័ត៌​មាន​ជាច្រើន​ ប្រតិ​កម្ម​ចំ​ពោះ​ស្ថាប័ន​សារ​ព័ត៌​មាន​មួយ​ចំ​នួន​ ក្នុង​នោះ​ជាសំ​ខាន់​គឺ​ទស្សនា​វដ្តី​ចំ​ណុះ​អង្គ​ការ​សង្គម​ អង្គ​ការ​សង្គម​-វិជ្ជា​ជីវៈ ប្រើ​ប្រាស់​ឈ្មោះ​អ្នក​សារ​ព័ត៌​មាន​ដើម្បី​សកម្ម​ភាព​ខុស​ច្បាប់​ ទារ​លុយ​កាក់​ស្ថាប័ន​ អា​ជីវ​កម្ម​ភូមិ​ភាគ​។​

 នោះ​គឺ​ស្ថាន​ភាព​ស្ថាប័ន​សារ​ព័ត៌​មាន​មួយ​ចំ​នួន​ អ្នក​កា​សែត​ អ្នក​យក​ព័ត៌​មាន​ សហការី​ មាន​ទង្វើ​ហួស​ពីមុខ​ងារ​ភារ​កិច្ច​ សិទ្ធិ​របស់​ខ្លួន​ ដោយ​មាន​ការ​ធ្វើ​ឱ្យ​រំខាន​ ដូច​ជា​៖ ផ្ញើ​ឯក​សារ​សំ​ណូម​ពរ​ស្រាយ​បំ​ភ្លឺ​ ផ្តល់​ព័ត៌​មាន​ ចាត់​អ្នក​កាសែត​ផ្តល់​លិខិត​ឧទ្ទេស​នាម​ដល់​អ្នក​យក​ព័ត៌​មាន​ សហការី​យក​ការ​អំ​ពី​បញ្ហា​មិន​ត្រូវ​តាម​គោល​ការណ៍​ ទិស​ដៅ​ដែល​ចែង​ក្នុង​លិខិត​អនុញ្ញាត​; សំ​ណូម​ពរផ្គត់​ផ្គង់​សំ​ណុំ​លិខិត​ ឯក​សារ​ទាំង​ស្រុក​ ដូច​ជា​ស្ថាប័ន​អធិការ​កិច្ច​ សើុង​អង្កេត​ និង​ដាក់​សម្ពាធ​ដោយ​វិធី​ហៅ​ទូរ​ស័ព្ទ​ ឬ​ផ្ញើ​សារ​ជា​ញឹក​ញាប់​។​

ពិសេស​ មាន​បាតុ​ភូត​អ្នក​កាសែត​ អ្នក​យក​ព័ត៌​មាន​ សហ​ការី​មួយ​ចំ​នួន​ឆ្លៀត​យក​ការ​ក្តាប់​បាន​ព័ត៌​មាន​ផ្ទៃ​ក្នុង​តែ​ម្ខាង​ មិន​ទាន់​បាន​ពិនិត្យ​ ផ្ទៀង​ផ្ទាត់​ពីភាព​ខ្វះ​ចន្លោះ​ ការ​ខុស​ឆ្គង​របស់​ស្ថាប័ន​ អា​ជីវ​កម្ម​ភូមិ​ភាគ​ ដើម្បី​ផ្តល់​យោបល់​ដាក់​សម្ពាធ​ ពុំ​នោះ​សោត​គំ​រាម​កំ​ហែង​ បន្ទាប់​មក​ស្នើ​ចុះ​កិច្ច​សន្យា​ផ្សាយ​ដំណឹង​ ផ្សាយ​ពាណិជ្ជ​កម្ម​ ឬ​ប្រ​មូល​ផលចំ​ណេញ​ខុស​ច្បាប់​; ទាម​ទា​រស្ថា​ប័ន​ អា​ជីវ​កម្ម​ បុគ្គ​ល បំ​ផុត​គឺ​ក្នុង​ដំណាក់​កាល​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ និង​ក្នុង​ថ្ងៃ​បុណ្យ​ធំ​ៗ​។​

ដើម្បី​កែតម្រូវ​ស្ថាន​ភាព​ដូច​ពោល​ខាង​លើ​ រយៈ​ពេល​ខាង​មុខ​ ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​នឹង​ចង្អុល​ការ​ដល់​អង្គ​ភាព​សមត្ថ​កិច្ច​នានា​ បង្កើន​ការ​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ និង​វិនិច្ឆ័យ​ម៉ឺង​ម៉ាត់​នូវ​ទង្វើ​បំ​ពាន​ច្បាប់​សារ​ព័ត៌​មាន​ តាម​អនុក្រឹត្យ​លេខ​ ១១៩/២០២០/NĐ-CP ចុះ​ថ្ងៃ​ទី ៧/១០/២០២០ របស់​រដ្ឋា​ភិបាល​ បាន​កំណត់​ពីការ​ពិន័យ​អន្តរ​ការណ៍​ផ្នែក​រដ្ឋ​បាល​ក្នុង​សកម្ម​ភាព​សារ​ព័ត៌​មាន​ សកម្ម​ភាព​បោះ​ពុម្ព​ផ្សាយ ក្នុង​នោះ​ផ្តុំ​កម្លាំង​ទៅ​លើ​ស្ថាប័ន​សារ​ព័ត៌​មាន​ដែល​អនុវត្ត​មិន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ ទិស​ដៅ​; ទង្វើ​របស់​អ្នក​ដឹក​នាំ​ស្ថាប័ន​សារ​ព័ត៌​មាន​ដែល​ចាត់​ឬ​ប្រ​គល់​សិទ្ធិ​ឱ្យ​ថ្នាក់​ក្រោម​ចាត់​អ្នក​កាសែត​ អ្នក​យក​ព័ត៌​មាន​សកម្ម​ភាព​សារ​ព័ត៌​មាន​មិន​ត្រូវ​តាម​គោល​ការណ៍​ ទិស​ដៅ​ដែល​បាន​ចែង​ក្នុង​លិខិត​អនុញ្ញាត​របស់​ស្ថាប័ន​កំ​ពុង​បំ​ពេញ​ការ​ងារ​។​ ចំ​ពោះ​ទង្វើ​ស្មុគ​ស្មាញ​ មាន​សញ្ញា​បំ​ពាន​ច្បាប់​ព្រហ្ម​ទណ្ឌ​ ក្រសួង​ព័ត៌​មាន​និង​សារ​គមនាគមន៍​នឹង​បញ្ជូន​សហការ​ជា​មួយ​នឹង​ស្ថា​ប័ន​សមត្ថ​កិច្ច​ពិនិត្យ​ផ្ទៀង​ផ្ទាត់​និង​ចាត់​វិធាន​ការ​។​

 តាម​ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​ ដើម្បី​រួម​ចំ​ណែក​កែតម្រូវ​ កាត់​បន្ថយ​ជាដាច់​ខាត​ចំ​ពោះ​ស្ថាន​ភាព​គួរ​ឱ្យ​បារម្ភ​ដូច​ពោល​ខាង​លើ​ គប្បី​មាន​ការ​ចូល​រួម​យ៉ាង​ប្ដូរ​ផ្ដាច់​ និង​ព្រម​ៗ​ គ្នា​ពីសំ​ណាក់​ស្ថាប័ន​ អង្គ​ការ​អ្នក​ដែល​មាន​ភារ​កិច្ច​ពាក់​ព័ន្ធ​។​

ក្នុង​ដំណើរ​ការ​អនុវត្ត​ ប្រ​សិ​នបើ​ជួប​ការ​លំ​បាក​ បញ្ហា​ប្រ​ឈម​បណ្ដា​អង្គ​ភាព​គប្បី​ទំ​នាក់​ទំ​នង​ ប្រតិ​កម្ម​ទៅ​កាន់​នាយក​ដ្ឋាន​សារ​ព័ត៌​មាន​ (ក្រសួង​ព័ត៌​មាន​និង​សារ​គមនា​គមន៍​លេខ ​៧ អៀក​កេវ​, ខណ្ឌ​ហាយ​បាត្រឹង​ ហាណូយ​; លេខ​ទូរ​ស័ព្ទ​ទាន់​ហេតុ​ការណ៍​ ៖ ០៨៦៥.២៨.២៨.២៨) ដើម្បី​ពិភាក្សា​ និង​ទទួល​បាន​ការ​ណែនាំ​៕​

                       យោង​៖ TTXVN/Vietnam+បកប្រែ៖ វិមាន

ចែករំលែកអត្ថបទ