29/11/2021 - 08:06

លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ឃោស​នា​និង​អនុ​វត្ត​ច្បាប់​

ការ​ងារ​ឃោស​នា​និង​ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ ត្រូវ​បាន​បណ្ដា​ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ក្រុង​កឹង​ធើ អនុ​វត្ត​ជា​រឿយ​ៗ​និង​មាន​ប្រ​សិទ្ធ​ភាព​ ដោយ​រូប​ភាព​និង​វិធាន​ការ​យ៉ាង​សម​ស្រប​ជាច្រើន​។​

 ​ ប្រ​ធាន​មណ្ឌល​១ សង្កាត់​ថើយ​ប៊ិញ ខណ្ឌ​និញ​កេវ​ ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ និង​ណែនាំ​ប្រ​ជា​ជន​នូវ​សេច​ក្ដី​កំ​ណត់​មួយ​ចំ​នួន​ទាក់​ទង​នឹង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

ក្នុង​រយៈ​ពេល​ជំងឺ​ COVID-១៩ ផ្ទុះ​រាល​ដាល​ ការ​អនុវត្ត​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់​ដើម្បី​វិនិច្ឆ័យ​អំ​ពើ​ប្រ​ព្រឹត្ត​ល្មើស​ពីការ​បង្ការ​ ទប់ស្កាត់​ជំងឺ​រាល​ដាល​ ឬ​ការ​អនុ​វត្ត​នូវ​បទ​បញ្ជា​សេច​ក្ដី​សម្រេច​ចិត្ត​។​ល។​ របស់​ស្ថាប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​មួយ​ចំ​នួន​មាន​ពេល​នៅ​ស្ទាក់​ស្ទើរ​។​ ដូច្នេះ​ មន្ទីរ​យុត្តិ​ធម៌​ក្រុង​បាន​បង្កើត​ “ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​ និង​ជំនួយ​ដល់​ការិ​យាល័យ​យុត្តិធម៌​ខណ្ឌ​ ស្រុក​ អំ​ពី​បញ្ហា​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩” ដើម្បី​ណែនាំ​អនុ​វត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​។​ ទន្ទឹម​នឹង​នោះ​ ក្រុម​ការ​ងារ​មាន​ភារកិច្ច​ត្រួត​ពិនិត្យ​និង​ជំនួយ​ការ​ដល់​ការិ​យាល័យ​យុត្តិ​ធម៌​ខណ្ឌ​ ស្រុក​ អំ​ពី​បញ្ហា​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ច្បាប់​; គ្រប់​គ្រង​វិនិ​ច្ឆ័យ​ការ​បំ​ពាន​ផ្នែក​រដ្ឋ​បាល​ និង​ត្រួត​ពិនិត្យ​ការ​អនុ​វត្ត​ច្បាប់​;  របប​គោល​នយោ​បាយ​ជំនួយ​និង​ការ​ត្រួត​ពិនិត្យ​ ស្រាវ​ជ្រាវ​ ជំនួយ​និង​រួម​ចំ​ណែក​ក្នុង​ការ​កសាង​គោល​នយោ​បាយ​ ដើម្បី​ត្រៀម​បម្រុង​ពេល​ក្រុង​ប្ដូរ​មក​ដំណាក់​កាល​ប្រ​ក្រតី​ថ្មី​។​ តាម​ប្រ​សាសន៍​លោក​ស្រី​ ង្វៀង​ធូហឿង ប្រ​ធាន​ការិ​យាល័យ​យុត្តិធម៌​ខណ្ឌ​ថូក​ណូក ដើម្បី​ធានា​ដល់​ការ​វិនិច្ឆ័យ​បទ​ល្មើស​រដ្ឋ​បាល​បាន​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ និង​ទាន់​ពេល​ ការិ​យាល័យ​យុត្តិធម៌​ ខណ្ឌ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ជារឿយ​ៗ​នូវ​សេច​ក្ដី​កំ​ណត់​ និង​នីតិ​វិធី​ពិន័យ​ បញ្ជូន​ទៅ​ថ្នាក់​ដឹក​នាំ​សង្កាត់​និង​អង្គ​ភាព​ពាក់​ព័ន្ធ​។​ លើសពីនេះ​ ក្នុង​ករណី​ចាំ​បាច់​រាល់​បញ្ហា​ដែល​ជាប់​ទាក់​ទិននឹង​ត្រូវ​បាន​ការិ​យាល័យ​យុត្តិ​ធម៌​ណែនាំ​ដោយ​ផ្ទាល់​តាម​ទូរ​ស័ព្ទ​ ធានា​ការ​ងារ​ពិន័យ​បាន​អនុ​វត្ត​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​។​

លោក​​ដង​ត្រុង​កៀង​ អនុ​ប្រ​ធាន​មន្ទីរ​យុត្តិ​ធម៌​ក្រុង​កឹង​ធើ  ឱ្យ​ដឹង​៖  “ក្រុម​ការ​ងារ​ត្រួត​ពិនិត្យ​និង​ជំនួយ​ដល់​ការិ​យាល័យ​យុត្តិធម៌​ខណ្ឌ​ ស្រុក​ ស្តីពី​បញ្ហា​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ធ្វើ​ការ​តាម​ដាន​ ប្រ​មូល​ឯក​សារ​របស់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​នៅ​មជ្ឈិម​ និង​ភូមិ​ភាគ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ ផ្តល់​ព័ត៌​មាន​ជំនួយ​ និង​ណែនាំ​ដល់​ការិ​យាល័យ​យុត្តិ​ធម៌​នៅ​តាម​ខណ្ឌ​ ស្រុក​ ក៏​ដូច​ជា​អង្គ​ភាព​ជំនាញ​របស់​ក្រុង​ ដូច​ ជា​នគរ​បាល​ក្រុង​ អធិ​ការ​កិច្ច​ចរាចរណ៍ មន្ទីរ​សុខា​ភិបាល​។​ល។​ ក្នុង​ការ​វិនិច្ឆ័យ​ករណី​បំ​ពាន​ផ្នែក​រដ្ឋ​បាល​ ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាល​ដាល​ពេល​មាន​បញ្ហា​ប្រ​ឈម​។​ ក្រុម​ការ​ងារ​នៅ​ទាំង​សហការ​ស្អិត​ល្មួត​ជា​មួយ​ការិ​យាល័យ​យុត្តិធម៌​ខណ្ឌ​ ស្រុក​ ដើម្បី​ក្តាប់​និង​បូក​សរុប​នូវ​ការ​លំ​បាក​និង​បញ្ហា​ប្រ​ឈម​ក្នុង​ដំណើរ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ របស់​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ ដើម្បី​ធ្វើ​សេនា​ធិការ​ ស្នើ​សុំ​កែប្រែ បំ​ពេញ​បន្ថែម​ ឬ​ផ្តល់​មតិ​យោបល់​ក្នុង​ការ​ពង្រាង​ឯក​សារ​ ខណៈ​ពេល​មាន​សំ​ណូម​ពរ ឬ​កិច្ច​ចង្អុល​ការ​។​ល។​”៕​ 

    ត្វៀកញ៉ុង-ទីទុយ​

ចែករំលែកអត្ថបទ