តាមប្រសាសន៍ លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង គោលនយោបាយឧបត្ថម្ភជនរួមជាតិភាគតិចរបស់ខេត្ត បាននិងកំពុងតែពង្រីកប្រសិទ្ធភាព។ អាស្រ័យហេតុនេះ មានគ្រួសារជនជាតិភាគតិចជាច្រើនបានចាកផុតពីភាពក្រីក្រ មានជីវភាពធូរធារ សុភមង្គល។
ប្រព័ន្ធផ្លូវគមនាគមន៍ជនបទនៅឃុំឡងមី សម្រេចបទដ្ឋានជនបទថ្មី (រូបថតកាល
មិនទាន់មានជំងឺCOVID-១៩)។
បងថាច់សើុង នៅឃុំតឹងមី ស្រុកត្រាអូង ឱ្យដឹង៖ “គ្រួសារខ្ញុំបានរដ្ឋឧបត្ថម្ភសង់ផ្ទះឥដ្ឋ និងគោមេមួយក្បាល ដូច្នេះឥឡូវនេះ គ្រួសារខ្ញុំមានទ្រព្យចាយវាយនិងសំចៃទុក។ មិនដូចមុន រកបានថ្ងៃណាចាយអស់ថ្ងៃនោះ ផ្ទះស្លឹកទ្រុឌទ្រោម ដាច់រខេករខាក គ្មានប្រាក់ជួសជុល”។ ដូចគ្នានឹងគ្រួសារបងសើុងដែរ បងស្រីថាច់ធីចន្ទ នៅឃុំឡងមី ស្រុកតាមប៊ិញ រំភើបចិត្តពេលសង់បានផ្ទះសមរម្យ ក្នុងនោះបានរដ្ឋឧបត្ថម្ភមួយភាគ។ បងស្រីចន្ទ ឱ្យដឹង៖ “ប្តីខ្ញុំចេះជាងសំណង់ ដូច្នេះមិនបង់ប្រាក់ជួលជាង ហើយបានបងប្អូនឱ្យខ្ចីខ្លះទៀត ទើបប្តីប្រពន្ធខ្ញុំសង់បានផ្ទះដូចចិត្ត”។ តាមប្រសាសន៍លោកថាច់យឿង ដោយប្រភពទុនជាច្រើនរបស់មជ្ឈិម ភូមិភាគ អាជីវកម្ម ស្ថាប័នរដ្ឋ សប្បុរសជន។ល។ ហេតុនោះ ប៉ុន្មានឆ្នាំជិតៗនេះ ខេត្តវិញឡុងសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារជនជាតិភាគតិចក្រីក្រទូទាំងខេត្ត បាន ១.៦០០ខ្នង។
មិនត្រឹមតែគិតគូរឱ្យមាមីងមានផ្ទះសម្បែងស្រួលបួលនោះទេ ខេត្តនៅទាំងផ្តុំកម្លាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍តំបន់ជនជាតិ ដើម្បីមាមីងទៅធ្វើការនៅមណ្ឌលឧស្សាហកម្ម ជួញដូរ ដឹកជញ្ជូនកសិផលមានភាពងាយស្រួល។ លោកថាច់សើុងលេខាគណៈកម្មាធិការបក្សឃុំឡងមី ឱ្យដឹង៖ “ផ្តើមពីឃុំមួយលំបាកខ្លាំង ឥឡូវនេះ ឡងមីមានភាព”ផ្លាស់ថ្មី”ស្ទើរតែទាំងស្រុង ពីព្រោះហេដ្ឋារចនាសម្ព័ន្ធមានភាពសមរម្យ។ អគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាល ត្រូវបានវិនិយោគសព្វគ្រប់ ម៉្លោះហើយការរស់នៅរបស់ប្រជាជនក៏មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ឡងមីកំពុងបង្ហើយសំណុំបែបបទ ដើម្បីបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី”។
ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទនៅតឹងមី បានកសាងសម្រេចរួចរាល់ទាំង ស្រុង។ ផ្លូវតភ្ជាប់ភូមិ ភ្ជាប់ឃុំត្រូវបានចាក់បេតុង ក្រាលកៅស៊ូ ធានាការធ្វើដំណើរទៅមកនៅរដូវភ្លៀងមានភាពងាយស្រួល។ លោកថាច់តឹម អនុប្រធានភូមិតាធាយ ឱ្យដឹង៖ “ផ្លូវធំៗរបស់ភូមិតាធាយត្រូវបានក្រាលកៅស៊ូ ដូច្នេះ រថយន្តបើកចូលដល់ភូមិ។ ចំណែកផ្លូវបែកខ្វាត់ខ្វែងចូលទៅក្នុងភូមិត្រូវបានចាក់បេតុងស្ទើរតែទាំងអស់ ដូច្នេះមាមីងងាយស្រួលក្នុងការធ្វើដំណើរទៅមក។ ផ្តើមពីនោះ ជីវភាពរបស់មាមីងក៏មានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃដែរ”៕
ហាថាញ-មុនី