25/10/2021 - 08:57

សាម​គ្គី​រួម​កម្លាំង​ដើម្បី​សិស្ស​

ការ​រៀន​តាម​អន​ឡាញ​ គឺ​ជា​ដំណោះ​ស្រាយ​បណ្ដោះ​អា​សន្ន​ស្រប​ទៅ​នឹង​ស្ថាន​ភាព​នៃ​ជំងឺ​ COVD-១៩ ដែល​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ដូច​បច្ចុប្បន្ន​នេះ​។​ ក្រៅ​ពីកម្ម​វិធី​ឧបត្ថម្ភ​ធំ​ៗ​របស់​រដ្ឋ​និង​ភូមិ​ភាគ​ ដំណោះ​ស្រាយ​នេះ​ គឺ​ទាម​ទារ​ការ​ចូល​រួម​របស់​សប្បុរស​ជន​ និង​ភាព​រវៀសរ​វៃរបស់​គ្រូ​បង្រៀន​។​

  ម៉ោង​រៀន​តាម​អន​ឡាញ​គួប​ផ្សំ​លើ​ក្តារ​ខៀន​នៅ​វិទ្យា​ល័យ​វីថាញ ។​ រូប​៖ កាវ​វណ្ណ​

បង​ស្រី​ត្រឹង​ធីបាច់​យ៉ឹង អតីត​ប្រ​ធាន​សហជីព​អប់​រំខេត្ត​វិញ​ឡុង​ បាន​អួត​ប្រាប់​យើង​ខ្ញុំ​៖  បង​ស្រី​ទើប​សហការ​ជា​មួយ​នឹង​សមាគម​ជំរុញ​ការ​សិក្សា​ស្រុក​វុង​លីម បំ​ផុស​ចលនា​កម្ម​វិធី​ឧបត្ថម្ភ​សិស្ស​ក្រលំ​បាក​ តាម​រយៈ​ក្រុម​អតីត​សិស្ស​របស់​សាលា​ដែល​បង​ស្រី​ធ្លាប់​បាន​បង្រៀន​នោះ​គឺ​វិទ្យា​ល័យ​វ៉វ៉ាន់​កៀក​និង​វិទ្យា​ល័យ​ង្វៀង​ថុង​ជា​ដើម​។​ អតីត​សិស្ស​របស់​បង​ស្រី​ ទើប​ផ្ដល់​ជូន​ម៉ាស៊ីន​កុំ​ព្យូទ័រ​មួយ​គ្រឿង​មាន​ភ្ជាប់​អុីនធឺ​ណិត​ដល់​ប្អូន​ង្វៀង​តឹង​ភុក ផ្ទះ​នៅ​ភូមិ​កំ​ពង់​រលីង ឃុំ​ទ្រុង​ថាញ់ ស្រុក​វុង​លីម សម្រាប់​ប្អូន​រៀន​តាម​អនឡាញ​។​ បង​ស្រី​លីធី​ហាំង ម្តាយ​ប្អូន​ភុក ឱ្យ​ដឹង​៖ “ខ្ញុំ​ជា​ស្រ្តីមេម៉ាយ​ ប្រាក់​ចំ​ណូល​ក្នុង​មួយ​ខែតែ ៣,៥ លាន​ដុង​ បាន​ពីការ​ស៊ី​ឈ្នួល​ធ្វើ​ការ​ងារ​ផ្ទះ​ ម្ល៉ោះ​ហើយ​ពេល​បាន​អតីត​សិស្ស​របស់​អ្នក​គ្រូ​យ៉ឹង ផ្ដល់​ជូន​ម៉ាស៊ីន​កុំ​ព្យូទ័រ​ឱ្យ​កូន​ខ្ញុំ​សម្រាប់​រៀន​តាម​អន​ឡាញ​ ខ្ញុំ​ត្រេក​អរ​ណាស់​ ពីព្រោះឆ្នាំ​នេះ ​កូន​ខ្ញុំ​រៀន​ថ្នាក់​ទី ១២ ហើយ​”។​

តាម​ប្រ​សាសន៍ ​លោក​ង្វៀង​ថាញ​ម៉ុង​ នាយ​ការិ​យាល័យ​នៃ​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ មន្ទីរ​ទើប​ចេញ​សារាចរ​ណែនាំ​សិស្ស​រៀន​តាម​អន​ឡាញ​នៅ​ផ្ទះ​ ដើម្បី​ជួយ​ឱ្យ​ប្អូន​ៗ​ក្តាប់​មេរៀន​បាន​ល្អ​។​ ក្រៅ​ពីការ​រៀប​ចំ​គម្រោង​មេរៀន​សម​ស្រប​ គ្រូ​បង្រៀន​នៅ​តាម​សាលា​នីមួយ​ៗ​ក៏​ត្រូវ​មាន​ភាព​រវៀសរ​វៃក្នុង​ការ​ផ្លាស់​ថ្មី​វិធី​បង្រៀន​ទៅ​តាម​ស្ថាន​ភាព​ថ្មី​ផង​ដែរ​។​ តួ​​យ៉ាង​ដូច​គ្រូ​បង្រៀន​វិទ្យា​ល័យ​វីថាញ បាន​រៀប​ចំ​បង្រៀន​តាម​អន​ឡាញ​ នៅ​នឹង​សាលា​ដោយ​គួបផ្សំ​បង្រៀន​លើ​ក្តារ​ខៀន​និង​អន​ឡាញ​ផង​។​

តាម​ប្រ​សាសន៍​ លោក​គ្រូ​ត្រិញ​អាញ​កៀក​ នាយក​វិទ្យា​ល័យ​វីថាញ វិធី​បង្រៀន​នេះ​មិន​ខុស​ប្លែក​អ្វី​ពីការ​បង្រៀន​ផ្ទាល់​នោះ​ទេ។​ ពីព្រោះ​​សិស្ស​អាច​នឹង​តាម​ដាន​លើ​ក្តារ​ខៀន​និង​ចូល​រួម​មាន​យោ​បល់ ខណៈ​ពេល​គ្រូ​បង្រៀន​ហៅ​ឈ្មោះ​តាម​រយៈ​រូប​លើ​កញ្ចក់​កុំ​ព្យូទ័រ​។​ វិធី​បង្រៀន​នេះ​មិន​ទាម​ទារ​ការ​ចំ​ណាយ​ច្រើន​ទេ ពីព្រោះ​​តាម​បន្ទប់​រៀន​មាន​ម៉ាស៊ីន​កំ​ព្យូទ័រ​ ដើម្បី​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​បង្ហាត់​បង្រៀន​ ម្ល៉ោះ​ហើយ​សាលា​រៀន​គ្រាន់​តែមាន​ភ្ជាប់​បន្ថែម​ប្រ​ព័ន្ធ​អីុន​ធឺ​ណិត​ល្បឿន​លឿន​ ព្រម​ទាំង​បំ​ពាក់​កាម៉េរា​និង​ម៉េក្រូ​ជាការ​ស្រេច​។​ បើ​ស៊ូ​លំ​បាក​ស្រាវ​ជ្រាវ​ រកវិធាន​ការ​ដែល​អាច​អនុវត្ត​ទៅ​បាន​នោះ​ គឺ​គ្រូ​បង្រៀន​អាច​នឹង​រៀប​ចំ​ម៉ោង​រៀន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជា​មិន​ខាន​។​

អ្នក​គ្រូ​ថាយ​លិញ​ហាញ់ គ្រូ​បង្រៀន​សាលា​ឡេថាញ​មឹង​ ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​៖ “ដោយ​ខ្ញុំ​ធ្លាប់​បង្រៀន​គម្រោង​មេរៀន​អេឡិច​ត្រូនិក​ជាច្រើន​ឆ្នាំ​មក​ ម្ល៉ោះ​ហើយ​ ពេល​ចង​ក្រង​មេរៀន​តាម​អន​ឡាញ​ក៏​គ្មាន​បញ្ហា​អ្វី​ឡើយ​។​ នេះ​គឺ​ជាវិធី​បង្រៀន​ថ្មី​ ម្ល៉ោះ​ហើយ​គ្រូ​និង​សិស្ស​យើង​ខ្ញុំ​អាច​នឹង​ថ្នឹក​បន្តិច​ម្តង​ៗ​”៕​

                                    ហាថាញ-លីសៀ

ចែករំលែកអត្ថបទ