11/10/2021 - 08:57

ផ្សព្វ​ផ្សា​យច្បាប់​ដល់​ជន​រួម​ជាតិ​ភាគ​តិច​

ក្នុង​អំ​ឡុង​ ៥ ឆ្នាំ​កន្លង​ ក្រុង​កឹង​ធើ​បាន​ផ្សព្វ​ផ្សាយ អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ១១៦៣ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ដោយ​រូប​ភាព​ជា​ច្រើន​និង​មាន​ខ្លឹម​សារ​សម្បូរ​បែប​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ និង​ស្មារតី​គោ​រព​ច្បាប់​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​។​

គណៈ​ជន​ជាតិ​ក្រុង​ សហកា​រជាមួយ​នឹង​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរាចរណ៍​ក្រុង​កឹង​ធើ រៀប​ចំ​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍​ដល់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ កាល​ពី​ដើម​ឆ្នាំ ​២០២១។​ រូប​៖ ដុង​តឹម 

កាល​ពីថ្ងៃ​ទី ៨ ខែសីហា​ ឆ្នាំ​២០១៧ នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​ចុះ​ហត្ថ​លេខា​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​លេខ​ ១១៦៣/QĐ-TTg ផ្តល់​សច្ចា​នុមតិ​លើ​គម្រោង​ “ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ និង​ឃោ​សនា ចលនា​ជន​រួម​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០១៧ -២០២១” (ហៅ​កាត់​ថា​ សេច​ក្តី​សម្រេច​លេខ​ ១១៦៣)។​ ក្នុង​អំ​ឡុង​ ៥ ឆ្នាំ​កន្លង​ អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ១១៦៣ គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ និង​សម្រេច​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន​។​

ឆ្លង​តាម​រយៈ​នោះ​ គណៈ​ជន​ជាតិ​ក្រុង​បាន​រៀប​ចំ​៖ ហ្វឹក​ហ្វឺន​ការ​ងារ​ជន​ជាតិ​ជូន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ចំ​នួន​ ៨២០ លើក​នាក់​ ដែល​បំ​ពេញ​ការ​ងារ​នៅ​តាម​មន្ទីរ​ ផ្នែក​មួយ​ចំ​នួន​របស់​ក្រុង​ និង​នៅ​ថ្នាក់​ស្រុក​ ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​; ហ្វឹក​ហ្វឺន​ការ​ងារ​ជន​ជាតិ​ដល់​សមា​ជិក​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ ២៥៥ លើក​នាក់​។​ គណៈ​ជន​ជាតិ​ក្រុង​ បាន​សហការ​ជា​មួយ​នឹង​វិទ្យា​ស្ថាន​ជន​ជាតិ​ (គណៈ​កម្មាធិ​ការ​ជន​ជាតិ​) រៀប​ចំ​៖ បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​អំ​ពី​ការ​ងារ​ជន​ជាតិ​ដល់​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ ជាជន​ជាតិ​ភាគ​តិច​; សិក្ខា​សាលា​ “ផ្ដល់​យោ​បល់​លើ​ឯក​សារ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ចំ​ពោះ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក ដែល​ជា​មុខ​សញ្ញា​ ៣ និង​មុខ​សញ្ញា​ ៤ ដំណាក់​កាល​ ២០១៨- ២០២៥”; រៀប​ចំ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ដល់​មុខ​សញ្ញា​ ៣ (ជា​ថ្នាក់​ដឹក​នាំ​ គ្រប់​គ្រង​) និង​មុខ​សញ្ញា​ ៤ (មិន​មែន​ជា​ថ្នាក់​ដឹក​នាំ​ គ្រប់​គ្រង​)។​ល។​ ទន្ទឹម​នឹង​នោះ​ គណៈ​ជន​ជាតិ​ក៏​ចាត់​តាំង​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​ និង​ឃោ​សនា ចលនា​ឆ្លង​តាម​រយៈ​មធ្យោ​បាយ​ ព័ត៌​មាន​មហា​ជន​។​ល។​ ពិសេស​ គណៈ​ជន​ជាតិ​ក្រុង​ បាន​រៀប​រៀង​បោះ​ពុម្ព​ផ្សាយ​ព្រឹត្តិ​បត្រ​ព័ត៌​មាន​ការ​ងារ​ជន​ជាតិ​ចំ​នួន​ ២០.៨០០ ក្បាល​; ឯក​សារ​សួរ​ឆ្លើ​យ​ជា​ឧភយ​ភាសា​វៀត​ -ខ្មែរ​ និង​វៀត​-ចិន​ ១៥.២០០ ក្បាល​ ផ្សព្វ​ផ្សាយ​អំ​ពី​ច្បាប់​បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ឆ្នាំ​ ២០១៨; ច្បាប់​ស្តីពី​ការ​ទទួល​ព័ត៌​មាន​; ឧត្តម​គតិ​ហូជី​មិញ​។​ល។​ រៀប​រៀង​កូន​សៀវ​ភៅ​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ស្តីពី​គោល​នយោ​បាយ​ជន​ជាតិ​ចំ​នួន​ ២.៤០០ ក្បាល​។​ល។​ ឯក​សារ​ទាំង​នេះ​ បាន​ផ្ញើ​ដល់​ស្ថាប័ន​មជ្ឈិម​មួយ​ចំ​នួន​ និង​មន្ទីរ​ គណៈ​ ផ្នែក​ក្រុង​ ការិ​យាល័យ​ជន​ជាតិ​ ការិ​យាល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​-គណៈ​កម្មា​ធិការ​ប្រ​ជាជន​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន ​ខណ្ឌ​ ស្រុក​នានា​; គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។​

លោក​ឡេទ្រុង​កៀង​ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ កត់​សម្គាល់​៖ ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​ ១១៦៣  ការ​យល់​ដឹង​របស់​គណៈ​កម្មា​ធិការ​បក្ស​ អង្គ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អំ​ពី​តួនាទី​ ចំ​ណុច​សំ​ខាន់​នៃ​ការ​ផ្សព្វ​ផ្សាយ អប់​រំច្បាប់​ និង​ឃោ​សនា ចលនា​បាន​កើន​ឡើង​មួយ​កម្រិត​។​ល។​ កម្រិត​វិជ្ជា​ ការ​យល់​ដឹង​ និង​ស្មារ​តី​គោរព​ច្បាប់​របស់​កម្មា​ភិបាល​ ប្រ​ជា​ជន​នៅ​តាម​ស្ថាប័ន​ អង្គ​ការ​ និង​ភូមិ​ភាគ​ ពិសេស​គឺ​ក្នុង​ជន​រួម​ជាតិ​បាន​កើន​ឡើង​; អំ​ពើ​បំ​ពាន​ច្បាប់​បាន​ថយ​ចុះ​ជា​សន្សឹម​ៗ​ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​ទូទាំង​ក្រុង​៕

​   ថាញ​ឡុង​-វិមាន​

ចែករំលែកអត្ថបទ