ទន្ទឹមនឹងតួនាទីជាកងកម្លាំងជួរមុខបង្ការ ប្រឆាំងជំងឺ COVID-១៩ ធានាស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់លើភូមិសាស្ត្រ កងកម្លាំងនគរបាលខេត្តសុកត្រាំង ថែមទាំងរួមកម្លាំងជួយគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយជំងឺ COVID-១៩ ទៀតផង។
វរសេនីយ៍ឯក ង្វៀងមិញង៉ុក នាយកនគរបាលខេត្តសុកត្រាំង ប្រគេនទេយ្យវត្ថុដល់វត្តខ្មែរនិងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺ COVID-១៩។
ប៉ុន្មានថ្ងៃកន្លង កងជួរកម្មាភិបាល យុទ្ធជននគរបាលខេត្តសុកត្រាំង បានរួមចំណែកនិងចលនាអាជីវកម្ម សប្បុរសជន ផ្ដល់ជាអំណោយរាប់ពាន់ចំណែក ដើម្បីជូនប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺCOVID- ១៩។ អំណោយមួយចំណែកៗរួមមាន៖ អង្ករ មី និងសម្ភារៈប្រើប្រាស់ចាំបាច់ ដើម្បីផ្ញើជូនប្រជាជននិងជនរួមជាតិខ្មែរដែលមានជីវភាពក្រលំបាក កម្មករនិងអ្នកលក់ឆ្នោត។ល។ វរសេនីយ៍ត្រី ឌាំងវ៉ាន់ភឿង លេខាសម្ព័ន្ធយុវជន នគរបាលខេត្តសុកត្រាំង ឱ្យដឹង៖ “ អំណោយទាំងនេះគឺជាទឹកចិត្តរបស់កងកម្លាំងនគរបាល ដើម្បីចែករំលែកនូវការលំបាករបស់មាមីងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺឆ្លងរាលដាល។ យើងខ្ញុំសង្ឃឹមថា មាមីងនឹងមានការស្ងប់ចិត្ត ទំនុកចិត្តទៅលើការប្រឆាំងជំងឺរបស់ភូមិភាគ ព្រួតដៃរួមជាមួយទូទាំងប្រព័ន្ធនយោបាយទប់ស្កាត់និងបង្ក្រាបជំងឺឆ្លងរាលដាលក្នុងរយៈពេលឆាប់បំផុត”។
នគរបាលខេត្តសុកត្រាំង បានបំផុសចលនា អំពាវនាវដល់កម្មាភិបាល យុទ្ធជននគរបាលពង្រីកប្រវេណីស្នេហាជាតិ និងកម្លាំងមហាសាមគ្គីទូទាំងជនជាតិ លើកកម្ពស់ស្មារតី ទទួលខុសត្រូវចំពោះសហគមន៍ ដោយការរួមវិភាគទាន គាំទ្រការបង្ការ ប្រឆាំងជំងឺ COVID-១៩ ព្រួតដៃរួមកម្លាំងនឹងទូទាំងប្រទេស យកឈ្នះលើជំងឺដ៏កាចសាហាវនេះក្នុងពេលឆាប់ៗ ឆ្លងតាមរយៈនៃការបំផុសចលនា ២ លើក ឃើញថា គ្រប់អង្គភាព ភូមិភាគ ព្រមទាំងថ្នាក់ដឹកនាំ បញ្ជាការដ្ឋាននិងកម្មាភិបាល យុទ្ធជន នគរបាលខេត្តសុកត្រាំងបានរួមវិភាគទាន គាំទ្រដោយចំនួនទឹកប្រាក់សរុបជាង ៤០០ លានដុង; ក្នុងនោះ ឆ្លងតាមរយៈគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង នគរបាលខេត្តបានរួមវិភាគទានជូនមូលនិធិបង្ការ ប្រឆាំងជំងឺ COVID-១៩ ជាមួយទឹកប្រាក់ ១០០ លានដុងផងដែរ។
វរសេនីយ៍ឯក ផាមក្វឹកវៀក នាយករងនគរបាលខេត្តសុកត្រាំង ឱ្យដឹង៖ “បច្ចុប្បន្ន នាយកនគរបាលខេត្ត បន្តកិច្ចចង្អុលការដល់អង្គភាពសមត្ថកិច្ច ក៏ដូចជាអង្គការមហាជន សមាគមបំពេញការងារជាច្រើនទៀតក្នុងការចលនា រួមវិភាគទាន ដើម្បីទទួលបានអំណោយសម្រាប់ឧបត្ថម្ភដល់មាមីងក្រីក្រ កំពុងជួបការលំបាកនៅតំបន់បិទខ្ទប់។ ពិសេស ជួយប្រជាជនឱ្យបានទាន់ពេល ឆ្លងកាត់នូវការលំបាកក្នុងរយៈពេលជំងឺឆ្លងរាលដាល រួមដំណើរជាមួយរដ្ឋអំណាចភូមិភាគ ទប់ស្កាត់និងបង្ក្រាបជំងឺឆ្លងរាលដាល ដើម្បីឆាប់ញុំាងជីវភាពបានវិលមកដូចដើមវិញ”៕
យ្វីអាញ-លីសៀ