សមាគមនារីចំណុះបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង អនុវត្តល្អការជួយឧបត្ថម្ភកសិផលនិងសម្ភារៈប្រើប្រាស់ចាំបាច់ដល់មណ្ឌលធ្វើចត្តាឡីស័កសុខាភិបាលប្រមូលផ្តុំ និងគ្រួសារក្រីក្រលើភូមិសាស្រ្តខេត្ត។
សមាគមនារីចូលរួមតង់ទំនិញ “ ០ ដុង” របស់បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ដើម្បីជំនួយដល់គ្រួសារដែលមានស្ថានភាពលំបាកលើភូមិសាស្រ្តក្រុងសុកត្រាំង។
សមាគមនារីយោធាខេត្ត បានបំផុសចលនា “កម្មាភិបាល សមាជិកនារីគ្រប់រូបជាកំពែងការពារដ៏រឹងមាំ បង្ការ ប្រឆាំងជំងឺ COVID-១៩” អំពាវនាវសមាជិកចលនាស្បៀងអាហារឱ្យបានច្រើន មានដូច៖ បន្លែបង្ការគ្រប់ប្រភេទបាន ៤៥០ គីឡូក្រាម ជួយទិញផ្លែឈើប្រជាជននៅស្រុកចូវថាញ់ចំនួន ១ តោន ជូនមីកញ្ចប់ ៣០០ កេះ អង្ករ ៥,២ តោន ប៊ីចេង ៨០០ កញ្ចប់ ទឹកស៊ីអ៊ីវ ៥០ ដប ម៉ាស់ ៣០ ប្រអប់ ទឹកសុទ្ធ ៦០ កេះ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនទៀត ដើម្បីជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយជំងឺ COVID-១៩ ។
កម្មាភិបាលនារី ម្ចាស់ការផ្សព្វផ្សាយដល់ប្រជាជនអំពីវិធានការបង្ការ ប្រឆាំងជំងឺរាតត្បាត មានដូច៖ បោះពុម្ពខិតប័ណ្ណផ្សព្វផ្សាយ ចុះផ្សាយព័ត៌មានលើទំព័រ facebook, zalo អនាម័យទូទៅជាប្រចាំនៅតាមគ្រួសារនីមួយៗ ដើម្បីកុំឱ្យជំងឺរាតត្បាតមានលក្ខណៈកើតឡើង ពាក់ម៉ាស់ លាងដៃដោយអាល់កុលឬសាប៊ូជាប្រចាំ និងដំឡើងកម្មវិធី Blue zone - កម្មវិធីការពារសហគមន៍ រួមចំណែកព្រួតដៃច្រានថយជំងឺ COVID-១៩។ អនុសេនីយ៍ឯក ប៊ូយធីមីញ៉ៀង ប្រធានសមាគមនារីមូលដ្ឋាន ឱ្យដឹង៖ “សមាគមនារីចូលរួមជាមួយនឹងបញ្ជាការដ្ឋានយោធាខេត្ត រៀបចំតង់ទំនិញ” ០ ដុង” ឧបត្ថម្ភអំណោយ ១.៣០០ ចំណែក រួមមាន៖ អង្ករ ទឹកស៊ីអ៊ីវ បន្លែ ម្នាស់ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនដល់គ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយ គ្រួសារប្រជាជនដែលមានស្ថានភាពលំបាកលើភូមិសាស្រ្តសង្កាត់ចំនួន ១០ នៃក្រុងសុកត្រាំង និងទីប្រជុំជនមីស្វៀង ស្រុកមីស្វៀង។ អំណោយទាំងនេះ គឺជាទឹកចិត្តរបស់កម្មាភិបាលយុទ្ធនារីរួមវិភាគទាន ដើម្បីជួយប្រជាជនជម្នះលំបាកបានមួយភាគណាក្នុងរយៈពេលដែលរងផលប៉ះពាល់ដោយជំងឺCOVID -១៩”។
តាមប្រសាសន៍វរសេនីយ៍ឯកបម្រុង ឌាំងថាញញ៉ាញ អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទង្វើរបស់យុទ្ធនារីបានរួមចំណែកជួយប្រជាជនជម្នះលំបាក លំនឹងជីវភាពក្នុងរយៈពេលអនុវត្តគម្លាតសង្គម តាមបទបញ្ជាលេខ ១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ពិសេស សមាជិកនារីថែមទាំងចូលរួមយ៉ាងសកម្មជាមួយគណៈ ផ្នែក និងអង្គការមហាជននានា រៀបចំជើងរថយន្តមនោសញ្ចេតនា ជួយឧបត្ថម្ភកសិផលនិងសម្ភារៈប្រើប្រាស់ចាំបាច់ដល់ប្រជាជនក្រុងហូជីមិញ៕
យ្វីអាញ-មុនី