កីឡា - ទេសចរណ៍ ទេសចរណ៍

30/08/2021 - 08:00

មក​ទស្សនា​ទីសក្កា​របូជា​លោក​ ង្វៀង​សិន​សាក់​

ដុង​ថាប​មាន​មណ្ឌល​ទេស​ចរណ៍​ជា​ច្រើន​ដ៏​ទាក់​ទាញ​ មាន​ដូច​៖ ភូមិ​របរ​ដាំ​ផ្កា​តឹង​ក្វីដុង​ ឧទ្យាន​ជាតិ​ត្រាម​ចីម បឹង​ឈូក​ថាប​មើុយ។​ល។​ ពិសេស​ គឺ​មណ្ឌល​កេរ​ដំណែល​លោក​ ង្វៀង​សិន​សាក់​ ឪ​ពុក​របស់​អ៊ំ​ហូនៅ​ក្រុង​កាវ​ឡាញ់​។​

ទិដ្ឋ​ភាព​ខាង​ក្នុង​បរិវេណ​មណ្ឌល​កេរ​ដំណែល​លោក​ង្វៀង​សិន​សាក់​។​

មណ្ឌល​កេរ​ដំណែល​លោក​ ង្វៀង​សិនសាក់​ ជា​ប្រ​ជុំ​ស្ថាបត្យ​កម្ម​ដ៏​អស្ចារ្យ​ ត្រូវ​បាន​កសាង​ចាប់​ពីឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ​ ១៩៧៧ លើផ្ទៃ​ដី​ទំ​ហំ​ប្រ​មាណ​ ៣,៦ ហិកតា​។​ មណ្ឌល​កេរ​ដំណែល​ចែក​ជា​មណ្ឌល​សំ​ខាន់​ៗ​ចំ​នួន​ ៣ នោះ​គឺ​មណ្ឌល​ប្រាង្គ​បញ្ចុះ​សព​លោក​ ង្វៀង​សិន​សាក់​ ផ្ទះ​រត​អ៊ំ​ហូ និង​ស្រះ​ឈូក​។​ មណ្ឌល​ប្រាង្គ​បញ្ចុះ​សព​លោក​ ង្វៀង​សិន​សាក់​ ត្រូវ​បាន​រចនា​ប្លង់​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ ដំបូល​មាន​សណ្ឋាន​ដូច​ស្លឹក​ឈូក​ផ្កាប់​ចុះ​ ហើយ​មាន​បន្តុប​ចម្លាក់​រូប​នាគ​ ៩ ក្បាល​ តំ​ណាង​ឱ្យ​ខេត្ត​ទាំង​ឡាយ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​ ស្រះ​ឈូក​នៅ​ខាង​មុខ​ប្រាង្គ​បញ្ចុះ​សពត្រូវ​បាន​រចនា​សម​រម្យ​ តំ​ណាង​ឱ្យ​តំ​បន់​ឈូក​ក្រហម​ថាបមើុយ។ និង​ជីវិត​ដ៏​បរិសុទ្ធ​របស់​លោក​ ង្វៀង​សិន​សាក់​។​ ផ្ទះ​រត​អ៊ំហូ ត្រូវ​បាន​ស្ថាប​នា​តាម​គំ​រូ​ដើម​ ដូច្នេះ​មក​ទីនេះ​ ភ្ញៀវ​ទេស​ចរ​នឹង​បាន​ស្វែង​យល់​ពីរបៀប​រស់​នៅ​ របៀប​ធ្វើ​ការ​របស់​ អគ្គ​មគ្គុ​ទេស​ក៍​ដ៏​មហិមា​ គឺ​លោក​ប្រ​ធានហូជី​មិញ​ ។​

នៅ​ក្នុង​បរិវេណ​ធំ​ទូលាយ​ មណ្ឌល​កេរ​ដំណែល​គឺ​ជាកន្លែង​ប្រ​ជុំ​ជីវកិច្ច​ អប់​រំប្រ​វតិ្តសាស្រ្ត​ ប្រ​ពៃណី​ដល់​សិស្ស​ និស្សិត​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​ ទន្ទឹម​នឹង​នោះ​ គឺ​ជាកន្លែង​ប្រ​ជុំ​ទស្សន​កិច្ច​ដ៏​ទាក់​ទាញ​ ជាទីកន្លែង​ស្រឡះ​ស្រឡំ​សម្រាប់​អ្នក​ស្រុក​។​ ប្អូន​ស្រី​ហ្វិញ​ធីធ្វីវី ផ្ទះ​នៅ​ក្រុង​កឹង​ធើ ជា​និស្សិត​សាកល​វិទ្យា​ល័យ​ដុង​ថាប ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​មក​ទីនេះ​ពេញមួយ​ថ្ងៃ​ ដើម្បី​សិក្សា​ឬ​ធ្វើ​និក្ខេប​បទ​។​ ទោះ​បីឋិត​នៅ​ក្នុង​មណ្ឌល​ក្រុង​កាវ​ឡាញ់​ ប៉ុន្តែ​កន្លែង​នេះ​ មាន​ខ្យល់​អា​កាស​បរិសុទ្ធ​ដោយ​សារ​មាន​ដើម​ឈើ​ធំ​ៗ​ ស្រះ​ឈូក​។​ល។​”។​

ឆ្នាំ​ ១៩៩២ មណ្ឌល​កេរ​ដំណែល​ ង្វៀង​សិន​សាក់​ ត្រូវ​បាន​ក្រសួង​វប្ប​ធម៌​រៀប​ចំ​ណាត់​ថ្នាក់​ ជាកេរ​ដំណែល​ថ្នាក់​ជាតិ​។​ ចំ​ពោះ​មនុស្ស​គ្រប់​រូប​ មណ្ឌល​កេរ​ដំណែល​នេះ​តែង​មាន​ភាព​ទាក់​ទាញ​ ដោយ​សារ​សំ​ណង់​នីមួយ​ៗ​បាន​កសាង​ឡើង​មាន​លំ​ដាប់​លំ​ដោយ​សម​ស្រប​ មាន​ភាព​សាម​ញ្ញ​ ស្រឡះ​ស្រឡំ។​ បង​ស្រី​ត្រឹង​ធូធ្វី ផ្ទះ​នៅ​ក្រុង​កាវ​ឡាញ់​ ឱ្យ​ដឹង​៖ “ដើម្បី​សម្ដែង​នូវ​ការ​ដឹង​គុណ​លោក​ ង្វៀង​សិន​សាក់​ ដូច្នេះ​ ក្នុង​បរិ​វេណ​មណ្ឌល​កេរ​ដំណែល​មាន​ដាំ​ឈើ​លម្អ​ ផ្កា​លម្អ​និង​រុក្ខ​ជាតិ​ដ៏​កម្រ​ជាច្រើន​ ដែល​មាមីង​នៅ​គ្រប់​ទិស​ទី​ក្នុង​ទូទាំង​ប្រ​ទេស​ផ្ញើ​មក​ដាំ​។​ ដូច្នេះ​ ថ្ងៃ​ណា​មាន​អា​រម្មណ៍​ស្មុគ​ស្មាញ​ ខ្ញុំ​តែង​មក​ទីនេះ​ដើម្បី​លម្ហែ​អា​រម្មណ៍។​ ចូល​ធ្វើ​សក្ការ​បូជា​លោក​ ង្វៀង​សិន​សាក់​ ដើរ​កម្សាន្ត​មួយ​រំពេច​ក្នុង​បរិវេណ​ដ៏​ត្រជាក់​ ធំ​ទូលាយ​ ក៏​បាន​ល្ហែល្ហើយ​ស្បើយ​ពីទុក្ខ​កង្វល់​គ្រប់​យ៉ាង​”៕​

                                      ហាថាញ-មុនី​

ចែករំលែកអត្ថបទ