16/08/2021 - 08:00

លែង​ប្រើ​វិញ្ញា​បនបត្រ​ភាសា​បរទេស​ ព័ត៌​មាន​វិទ្យា​ជា​ផ្លូវ​ការ​ចំ​ពោះ​អ្នក​រដ្ឋ​ការ​ផ្នែក​រដ្ឋ​បាល​

ចាប់​ពីថ្ងៃ​ទី ១ ខែសីហា​ សា​រា​ចរ​លេខ​ ០២/២០២១ របស់​ក្រសួង​មហា​ផ្ទៃ​ បាន​កំ​ណត់​លេខ​កូដ​ បទ​ដ្ឋាន​ជំនាញ​វិជ្ជា​ជីវៈ​និង​រៀប​ចំ​ប្រាក់​បៀវត្ស​ចំ​ពោះ​អ្នក​រដ្ឋ​ការ​ផ្នែក​រដ្ឋ​បាល​ និង​អ្នក​រដ្ឋ​ការ​ផ្នែក​បណ្ណាសារ​ចាប់​ផ្ដើម​មាន​សុពល​ភាព​។​ ចំ​ណុច​ដែល​គួរ​កត់​សម្គាល់​នៃ​សារាចរ គឺ​លុប​ចោល​បទ​ដ្ឋាន​ជំនាញ​វិជ្ជា​ជីវៈ​អំ​ពី​វិញ្ញា​បន​បត្រ​ភាសា​បរទេស​និង​ព័ត៌​មាន​វិទ្យា​ចំ​ពោះ​អ្នក​រដ្ឋ​ការ​ផ្នែក​រដ្ឋ​បាល​ និង​អ្នក​រដ្ឋ​ការ​ផ្នែក​បណ្ណា​សារ​។​

យោង​តាម​សារាចរ​នេះ​ ចំ​ពោះ​អ្នក​ឯក​ទេស​ជាន់​ខ្ពស់​អំ​ពី​បទ​ដ្ឋាន​កម្រិត​វិជ្ជា​បណ្តុះ​បណ្តា​ល​ បំ​ពាក់​បំ​ប៉ន​ ត្រូវ​ការ​តែ​បរិញ្ញា​បត្រ​នៃ​ផ្នែក​មុខ​វិជ្ជា​សម​ស្រប​ឡើង​ទៅ​ សញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​ទ្រឹស្តី​នយោ​បាយ​ឬ​សញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​ទ្រឹស្តី​នយោ​បាយ​-រដ្ឋ​បាល​ ឬ​លិខិត​បញ្ជា​ក់​កម្រិត​វិជ្ជា​ទ្រឹស្តី​នយោ​បាយ​ប្រ​ហាក់​ប្រ​ហែល​ ទ្រឹស្តី​នយោ​បាយ​ជាន់​ខ្ពស់​ វិញ្ញា​បនបត្រ​បំ​ប៉ន​ចំ​ណេះ​ដឹង​គ្រប់​គ្រង​រដ្ឋ​បាល​តាម​បទ​ដ្ឋាន​អ្នក​ឯក​ទេស​ជាន់​ខ្ពស់​។​

ចំ​ពោះ​អ្នក​ឯក​ទេស​ជំនាញ​ការ​បទ​ដ្ឋាន​ អំ​ពី​កម្រិត​វិជ្ជា​បណ្តុះ​បណ្តាល​បំ​ប៉ន​ គឺ​មាន​បរិញ្ញា​បត្រ​នៃ​ផ្នែក​មុខ​វិជ្ជា​សម​ស្រប​ឡើង​ទៅ​ ឬ​ក៏​ផ្នែក​មុខ​វិជ្ជា​សិក្សា​សម​ស្រប​នឹង​វិស័យ​ការ​ងារ​ វិញ្ញា​បនបត្រ​បំ​ប៉ន​ចំ​ណេះ​ដឹង​គ្រប់​គ្រង​រដ្ឋ​បាល​តាម​បទ​ដ្ឋាន​អ្នក​ឯក​ទេស​ជំនាញ​ការ​។​

ចំ​ពោះ​អ្នក​ឯក​ទេស​ គឺ​តម្រូវ​ការ​តែបរិញ្ញា​បត្រ​ឡើង​ទៅ​នៃ​ផ្នែក​មុខ​វិជ្ជា​សិក្សា​សម​ស្រប​ នឹង​វិស័យ​ការ​ងារ​ មាន​វិញ្ញា​បនបត្រ​បំ​ប៉ន​ចំ​ណេះ​ដឹង​គ្រប់​គ្រង​រដ្ឋ​បាល​តាម​បទ​ដ្ឋាន​អ្នក​ឯក​ទេស​។​ ដូច្នេះ​ សម្រាប់​អ្នក​រដ្ឋ​ការ​ផ្នែក​រដ្ឋ​បាល​និង​អ្នក​រដ្ឋ​ការ​ផ្នែក​បណ្ណាសារ​ គឺ​លែង​ត្រូវ​ការ​មាន​វិញ្ញា​បនបត្រ​ភាសា​របរទេស​និង​ព័ត៌​មាន​វិទ្យា​ទៀត​។​

មុន​នេះ​ ក្រសួង​មហា​ផ្ទៃ​បាន​របាយ​ការណ៍​ជូន​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្នើ​លុប​ចោល​បទ​ប្បញ្ញត្តិ​ចាប់​បង្ខំ​មាន​វិញ្ញា​បនបត្រ​ភាសា​បរទេស​ ព័ត៌​មាន​វិទ្យា​ក្នុង​ការ​ជ្រើស​រើស​និង​តែង​តាំង​ ដំឡើង​ឋានៈ​អ្នក​រដ្ឋ​ការ​ ដំឡើង​ថ្នាក់​បុគ្គ​លិក។​

ក្រសួង​មហា​ផ្ទៃ​ស្នើ​លុប​ចោល​បទ​ប្បញ្ញត្តិ​ ចាប់​បង្ខំ​មាន​វិញ្ញា​បនបត្រ​ភាសា​បរទេស​ ខាង​អ្នក​រដ្ឋ​ការ​ចំ​នួន​ ៧៤ ​ថ្នាក់ ​និង​មុខ​តំ​ណែង​វិជ្ជា​ជីវៈ​បុគ្គ​លិកចំ​នួន​ ១៥៥ លុប​ចោល​បទ​ប្បញ្ញត្តិ​ ត្រូវ​មាន​វិញ្ញា​បនបត្រ​ព័ត៌​មាន​វិទ្យា​ខាង​អ្នក​រដ្ឋ​ការ​ចំ​នួន ៧៤ ថ្នាក់​ និង​មុខ​តំ​ណែង​វិជ្ជា​ជីវៈ​ បុគ្គ​លិកចំ​នួន​ ១៤២​; កាត់​បន្ថយ​វិញ្ញា​បន​បត្រ​បំ​ប៉ន​តាម​បទ​ដ្ឋាន​ចំ​ពោះ​អ្នក​រដ្ឋ​ការ​ចំ​នួន​ ១៧ និង​វិញ្ញា​បនបត្រ​បំ​ប៉ន​តាម​បទ​ដ្ឋាន​ចំ​ពោះ​មុខ​តំ​ណែង​វិជ្ជា​ជីវៈ​បុគ្គ​លិក​ចំ​នួន ​៨៧៕​

                     ប្រ​ភព​៖ កាសែត​ពល​ករ​-មុនី​

ចែករំលែកអត្ថបទ