ដើមឈើបេតិកភណ្ឌនៅស្រុកកោះទ្រឿងសា ប្រៀបដូចជាបង្គោលវប្បធម៌បញ្ជាក់ពីអធិបតេយ្យដែនសមុទ្រ កោះរបស់វៀតណាម។
កម្មាភិបាល យុទ្ធជននៅកោះសុងទឺតី តែងថែទាំដើមផុងបា ដែលជាបេតិកភណ្ឌ។
នៅស្រុកកោះទឿងសា ខេត្តខាញ់ហ្វា លក្ខណៈអាកាសធាតុមិនអំណោយផល ដីគ្មានជីជាតិ ប៉ុន្តែភាពអស្ចារ្យនៅលើកោះនេះ គឺដើមខ្ទឹង ដើមផុងបា និងដើមអំពាក... នៅតែអាចដុះលូតលាស់ល្អលើកោះជួរមុខនៃបន្ទាត់ព្រំដែន។ សមាគមការពារធម្មជាតិនិងបរិស្ថានវៀតណាមបានប្រគល់សេចក្តីសម្រេចទទួលស្គាល់ដើមឈើដែលមានអាយុកាលរាប់រយឆ្នាំចំនួន ៤ គឺ ដើមផុងបា (កោះសុងទឺតី) ដើមខ្ទឹង(កោះសើុងកា) ដើមអំពាក(កោះណាមអៀក) និងដើមខ្ទឹង(កោះស៊ិនតោង) នៅស្រុកកោះទ្រឿងសាជាដើម ឈើបេតិកភណ្ឌ ក្នុងនោះ ដើមខ្ទឹងនៅកោះស៊ិនតោងមានអាយុកាលជិត ១០០ ឆ្នាំ និង ៣ ដើមទៀតមានអាយុកាលក្រោម ៣០០ ឆ្នាំ។
ដើមផុងបាបេតិកភណ្ឌនៅលើកោះសុងទឺតី មានគល់ធំមនុស្សបីនាក់អោបមិនជុំ មានកម្ពស់ ២៥ ម៉ែត្រ និងម៉ែកសាខា ៣៥ ម៉ែត្រ។ ជារៀងរាល់ថ្ងៃ កម្មាភិបាល យុទ្ធជនលើកោះតែងបោសស្លឹកនិងធ្វើអនាម័យជុំវិញគល់។ ដល់រដូវភ្លៀងព្យុះ យុទ្ធជនបានកាត់ម៉ែកដង្កូវស៊ី ម៉ែកងាយបាក់ដើម្បីកុំឱ្យព្យុះខ្យល់បោករលំ។ ពលបាលឯក ង្វៀងវ៉ាន់ក្វាង កងទ័ពកោះ សុងទឺតី ចែករំលែក៖ “ការថែទាំដើមឈើបេតិកភណ្ឌ ចំពោះយើងខ្ញុំគឺជាភារកិច្ចមួយផ្នែក ប៉ុន្តែក៏ជាកិត្តិយស និងជាមោទនភាពមួយដែរ។ ដ្បិតអី ដើមផុងបាបេតិកភណ្ឌគឺជាបង្គោល អធិបតេយ្យបញ្ជាក់ពីការអភិវឌ្ឍនៃកោះសុងទឺ តីក៏ដូចជាប្រជុំកោះទ្រឿងសារបស់វៀតណាម”។
វរសេនីយ៍ទោ ង្វៀងញឺទ្វៀង ស្នងការនយោបាយនៃកោះសើុងកា ឱ្យដឹង៖ ដោយយល់ច្បាស់ពីខ្លឹមសារនិងសារៈសំខាន់នៃដើមឈើបេតិកភណ្ឌលើកោះ យើងខ្ញុំក៏បានឃោសនា អប់រំដល់កម្មាភិបាល យុទ្ធជនលើកោះរួមគ្នាអភិរក្សនិងថែទាំ ការពាររុក្ខជាតិនិយាយរួម និងដើមឈើបេតិកភណ្ឌនិយាយដោយឡែក។ នេះ គឺជាគោលដៅមួយ ហើយក៏ជាកន្លែងអប់រំវប្បធម៌ ប្រពៃណីដល់កម្មាភិបាល យុទ្ធជន គ្រប់ជំនាន់ផងដែរ។ ជីវិតអមតៈ អាយុកាលយឺនយូររបស់ដើមឈើដែលមានអាយុកាលរាប់រយឆ្នាំលើកោះ គឺជាបេតិកភណ្ឌ ជាចំណងចងភ្ជាប់ដែលបុព្វបុរសបានរានទឹករានដីបន្សល់ទុកមកពីមួយជំនាន់ទៅមួយជំនាន់សម្រាប់កូនចៅវៀតណាមនាបច្ចុប្បន្ននិងតទៅអនាគត។
លោក ឡេឌិញហាយ ប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រឿងសា ខេត្តខាញ់ហ្វា បញ្ជាក់៖ “ដើមឈើដែលជាបេតិកភណ្ឌនៅលើកោះទ្រឿងសា បានដុះលូតលាស់និងជាជំហរដ៏រឹងមាំរាប់រយឆ្នាំមកហើយ។ ដើម្បីអភិរក្សដើមឈើបេតិកភណ្ឌ យើងខ្ញុំតែងតែថែទាំ កាត់សម្អាតឱ្យដើមកាន់តែលូតលាស់ល្អ រឹងមាំ ជម្នះបានខ្យល់ព្យុះ រួមចំណែកបញ្ជាក់ច្បាស់ពីអធិបតេយ្យរបស់វៀតណាមយើងនៅកោះទ្រឿងសា”៕
តាម៖ កាសែតកងទ័ពជើងទឹកវៀតណាម - ប្រែ៖ លេងមី