យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងសុវត្ថិភាពអីុនធឺណិតជាតិ (NCSC) នាយកដ្ឋានសន្តិសុខព័ត៌មាន (ក្រសួងព័ត៌មាននិងសារគមនាគមន៍) ស្ថានភាពក្លែងបន្លំព័ត៌មានរបស់អង្គការសុខាភិបាលក្នុងប្រទេស ឬអន្តរជាតិ តាមប្រព័ន្ធអីុនធឺណិតរយៈពេលជិតៗនេះកើនឡើងយ៉ាងខ្លាំង។
វែបសៃថ៍ក្លែងបន្លំមួយដែលមានខ្លឹមសារទាក់ទងនឹងជំងឺ COVID-១៩។
ជាក់ស្ដែង ពួកជនទុច្ចរិតបានក្លែងបន្លំធ្វើជាបុគ្គលិកសុខាភិបាលនៃវិទ្យាស្ថាន អនាម័យរោគរាតត្បាតមជ្ឈិម មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺរាតត្បាត (CDC) ឬរបស់អង្គការសុខភាពពិភពលោក (WHO) ផ្ញើសារអេឡិចត្រូនិកឱ្យជនរងគ្រោះដោយមានឯកសារភ្ជាប់ជាមួយ ឬការភ្ជាប់ប្រព័ន្ធចូលទៅកាន់ខ្លឹមសារស្ដីពីការធ្វើបច្ចុប្បន្នភាព ស្ថានភាពឆ្លងរាលដាលនៃជំងឺ COVID-១៩។ ពេលបើកឯកសារភ្ជាប់ជាមួយ ឬចុចចូលការភ្ជាប់ប្រព័ន្ធម៉ាស៊ីនកុំព្យូទ័ររបស់ជនរងគ្រោះនឹងរងការជ្រៀតចូលលេខសម្ងាត់ ឬបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានកាត ATM ។ល។
ដឹងអំពីចិត្តសាស្រ្តភ័យខ្លាចឆ្លងជំងឺ COVID- ១៩ ទើបជនបោកប្រាស់បានប្រើប្រាស់បណ្ដាញសង្គម វេទិកាតាមប្រព័ន្ធអនឡាញសម្រាប់ផ្សព្វផ្សាយផលិតផលក្លែងបន្លំ មានសមត្ថភាព បង្ការវីរុស ដូចជាវ៉ាក់សាំងជាដើម ដើម្បីបោកប្រាស់។ ជនទុច្ចរិតនៅទាំងផ្សព្វផ្សាយពីមុខថ្នាំដែលមិនទាន់បានពិនិត្យបញ្ជាក់ ក្លែងបន្លំធ្វើជាវេជ្ជបណ្ឌិត ឬបុគ្គលិកមន្ទីរពេទ្យក្លែងបន្លំថា ពួកគេធ្លាប់បានព្យាបាលឱ្យមិត្តភក្តិ ឬសាច់ញាតិរបស់ជនរងគ្រោះឱ្យជាសះស្បើយពីជំងឺ COVID-១៩ និងសំណូមពរជនរងគ្រោះទូទាត់ កម្រៃសម្រាប់ដំណើរការព្យាបាលទាំងនោះ។ល។ ជនទុច្ចរិតនៅទាំងបោកប្រាស់តាមប្រព័ន្ធអនឡាញ ដែលទាក់ទងនឹងសកម្មភាពសប្បុរសធម៌ វិនិយោគទុន (ផ្គត់ផ្គង់សេវាធ្វើតេស្ដ ព្យាបាលជំងឺ ផ្គត់ផ្គង់សម្ភារៈបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល) ដើម្បីបោកប្រាស់ កិបកេងប្រាក់ទៀតផង។ល។
ព្រោះហេតុដូច្នោះ អ្នកប្រើប្រាស់អីុនធឺណិត អាចផ្ញើដោយផ្ទាល់នូវតំណភ្ជាប់ (link) ហេតុការណ៍បោកប្រាស់តាមប្រព័ន្ធអនឡាញ ឬសង្ស័យថាត្រូវបោកប្រាស់ ចូលកាន់អាសយដ្ឋាន https://canhbao.ncsc.gov.vn។ មជ្ឈមណ្ឌល NCSC នឹងបូកសរុបនិងសហការជាមួយស្ថាប័ន មានសមត្ថកិច្ចចាត់វិធានការ សំដៅកាត់បន្ថយការបោកប្រាស់តាមប្រព័ន្ធអីុនធឺណិត។ ក្រៅពីនោះ ប្រព័ន្ធអេកូឡូស៊ីជឿទុកចិត្តបណ្ដាញ https://tinnhiemmang.vn របស់មជ្ឈមណ្ឌល NCSC បានផ្គត់ផ្គង់ព័ត៌មានជាក់លាក់ ស្ដីពីអង្គការជួយអ្នកប្រើប្រាស់ ក្ដាប់ច្បាស់ព័ត៌មាន ដែលទំនុកចិត្ត (វែបសៃថ៍អុីម៉ែល លេខទូរស័ព្ទ ។ល។) របស់អង្គការ។ ព្រមជាមួយនោះ ប្រជាជនក៏គប្បីលើកកម្ពស់ការប្រុងប្រយ័ត្ន បង្ការខ្ពស់បំផុតសម្រាប់ការពារខ្លួននិងសាច់ញាតិចំពោះហានិភ័យបោកប្រាស់។ អ្នកប្រើប្រាស់អីុនធឺណិតអាចផ្ញើដោយផ្ទាល់នូវតំណភ្ជាប់នៃការបោកប្រាស់ ឬសង្ស័យថាត្រូវបោកប្រាស់ទៅកាន់វែបសៃថ៍ https://canhbao.ncsc.gov. vn/#!/ ៕
យោង៖ Vietnam+ប្រែសម្រួល៖ ថាច់ធី