ក្រុមប្រឹក្សាសាកលវិទ្យាល័យកឹងធើ អាណត្តិកាល២០២០-២០២៥ ទើបអនុម័តសេចក្តីសម្រេចចិត្តបង្កើតមហាវិទ្យាល័យចំណុះចំនួន ៤ ។
មជ្ឈមណ្ឌលសម្ភារៈសិក្សាសាកលវិទ្យាល័យកឹងធើ។
យោងតាមសេចក្តីសម្រេច ដំណាក់កាល ២០២០-២០២៥ សាកលវិទ្យាល័យកឹងធើនឹងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវមុខវិជ្ជាចំណុះផ្នែកវិទ្យាសាស្រ្តនយោបាយ បើកថ្នាក់អនុបណ្ឌិត (គោលនយោបាយសាធារណៈបច្ចេកវិទ្យាព័ត៌មាន) បណ្តុះបណ្តាលថ្នាក់បណ្ឌិត មុខវិជ្ជាជំនាញវារីវប្បកម្មជាភាសាអង់គ្លេស ពន្យាពេលបណ្តុះបណ្តាលថ្នាក់អនុបណ្ឌិត ផ្នែកបច្ចេកវិទ្យាស្បៀងអាហារ ជួសជុលអាគារ 4T2 (មណ្ឌល១) ធ្វើជាអាគារសិក្សាប្រមូលផ្តុំ។ ពិសេសគឺប្តូរមហាវិទ្យាល័យកឹងធើទៅជាសាកលវិទ្យាល័យកឹងធើ បង្កើតមហាវិទ្យាល័យចំណុះចំនួន ៤ រួមមាន៖ មហាវិទ្យាល័យសេដ្ឋកិច្ច មហាវិទ្យាល័យពហុបច្ចេកទេស មហាវិទ្យាល័យបច្ចេកវិជ្ជាព័ត៌មាននិងសារគមនាគមន៍ មហាវិទ្យាល័យកសិកម្ម។ សាលានឹងកសាងតាមទម្រង់មហាវិទ្យាល័យជាតិ។ ក្រៅពីមហាវិទ្យាល័យចំណុះទាំង ៤ សាកលវិទ្យាល័យកឹងធើ នៅទាំងមានសាខាសាកលវិទ្យាល័យចំនួន ២ នៅហ្វាអាន ខេត្តហូវយ៉ាងនិងនៅខេត្តសុកត្រាំង។
តាមប្រសាសន៍គណៈនាយកសាកលវិទ្យាល័យ ការប្តូរសាលាមហាវិទ្យាល័យកឹងធើទៅជាសាកលវិទ្យាល័យកឹងធើ គឺជាតម្រូវការនិងត្រឹមត្រូវតាមកាលៈទេសៈ ព្រមទាំងអនុវត្តច្បាប់អប់រំមហាវិទ្យាល័យ និងច្បាប់វិសោធនកម្មនូវមាត្រាមួយចំនួននៃការអប់រំមហាវិទ្យាល័យលេខ ៣៤/២០១៨/QH១៤ ចុះថ្ងៃ ១៩/១១/ ២០១៨។ ស្ថិតក្នុងបរិការណ៍ពិភពលោកកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សអំពីវិទ្យាសាស្រ្តបច្ចេកវិទ្យា ការអប់រំនិងបណ្តុះបណ្តាលគប្បីមានការសមាហរណកម្មស៊ីជម្រៅនិងមានវិសាលភាព សាកលវិទ្យាល័យកឹងធើ បន្តការផ្លាស់ប្តូរដើម្បីបង្កមូលដ្ឋានគ្រឹះនិងគំនូសថ្មីក្នុងការអភិវឌ្ឍរួម។ ការវិវឌ្ឍទាំងនេះកាន់តែបង្ហាញច្បាស់នូវតួនាទីដ៏សំខាន់របស់សាកលវិទ្យាល័យនៅតំបន់វាលរាបទន្លេគឺវឡុង។
អាគារចាត់ការរបស់សាកលវិទ្យាល័យកឹងធើ។
បច្ចុប្បន្ន សាកលវិទ្យាល័យកឹងធើ កំពុងបណ្តុះបណ្តាលចំនួន ៩៩ មុខជំនាញកម្រិតបរិញ្ញា មុខជំនាញថ្នាក់អនុបណ្ឌិតចំនួន ៥២ ថ្នាក់បណ្ឌិតចំនួន ១៩ ដោយមាននិស្សិតនិងសិក្ខាកាមជិត ៤៨.០០០ រូប។ សាកលវិទ្យាល័យ មានបុគ្គលិក ១.៨១៥ រូប (ក្នុងនោះ មានសាស្រ្តាចារ្យ ១៥ រូប សាស្រ្តាចារ្យរង ១៤១ រូប បណ្ឌិត ៥០៨ រូប អនុបណ្ឌិត ៧២០ រូប)។ កងជួរគ្រូបង្រៀននៃសាកលវិទ្យាល័យមានកម្រិតវិជ្ជាឧត្តមសិក្សា ១០០%។
សាកលវិទ្យាល័យកឹងធើ ស្ថិតក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង ៥ សាលានៅវៀតណាម តាមតារាងរៀបចំណាត់ថ្នាក់របស់ Webometrics និងស្ថិតក្នុងចំណោមសាកលវិទ្យាល័យល្អបំផុតទាំង ៥០០ នៅអាស៊ី តាមការរៀបចំណាត់ថ្នាក់របស់ QS។ ឆ្នាំ ២០២០ លើកដំបូងវិស័យបណ្តុះបណ្តាលកសិកម្មរបស់សាកលវិទ្យាល័យ (រួមមានដាំដុះ ចិញ្ចឹមសត្វ បសុពេទ្យ ជលផល) បានរៀបចំណាត់ថ្នាក់ពី ២៥១-៣០០ របស់ពិភពលោក។ នោះគឺជាលទ្ធផលនៃការខិតខំអស់រយៈកាលជាច្រើនឆ្នាំរបស់សាកលវិទ្យាល័យកឹងធើ ពិពិធកម្មសហប្រតិបត្តិការអន្តរជាតិ។ បច្ចុប្បន្ន សាកលវិទ្យាល័យមានទំនាក់ទំនងសហប្រតិបត្តិការជាមួយវិទ្យាស្ថានសាកលវិទ្យាល័យនិងអង្គការអន្តរជាតិជាង ១៣០ អង្គភាព៕
ប៊ិចង៉ុក-មុនី