ក្រុមហ៊ុនចំកាតសមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំង បានផ្ញើលិខិតជូនប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ស្នើសុំគោលការណ៍ដើម្បីក្រុមហ៊ុនចំណាយប្រាក់ ៥,៦៧ ពាន់លានដុង ឧបត្ថម្ភដល់អ្នកដើរលក់ឆ្នោតក្នុងខេត្តប្រមាណ ៦.៣០០ នាក់ កម្រិតឧបត្ថម្ភ ៦០.០០០ ដុងម្នាក់/ថ្ងៃ។ ឧបត្ថម្ភក្នុងរយៈពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ ផ្តើមពីប្រភពថវិកាសោហ៊ុយស្វ័យតក្នុងការចំណាយលើអាជីវកម្មរបស់ក្រុមហ៊ុន។ រូបភាពឧបត្ថម្ភដោយផ្ទាល់ជាសាច់ប្រាក់ តាមរយៈគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង។
អ្នកលក់ឆ្នោតបានទទួលឧបត្ថម្ភប្រាក់កាលពីឆ្នាំ ២០២០ ដោយរងផលប៉ះពាល់នៃជំងឺ COVID-១៩
ក្នុងអំឡុងពេលជំងឺ COVID-១៩ កាលពីពាក់កណ្តាលឆ្នាំ ២០២០ ក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិខេត្តសុកត្រាំង ក៏បានឧបត្ថម្ភទឹកប្រាក់ជាង ៦,២ ពាន់លានដុងដល់អ្នកលក់ឆ្នោតជិត ៦.៣០០ នាក់ ដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-១៩ ៕
លីធាន-លីសៀ