05/07/2021 - 14:48

អ្នក​មាន​អត្ត​សញ្ញា​ណ​បណ្ណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប មិន​ចាំ​បាច់​មាន​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​បណ្ណ​ចាស់​ពេល​ដោះ​ដូរ​

ក្រ​សួង​នគរ​បាល​ ទើប​ប្រ​កាស​ឱ្យ​ប្រើ​នូវ​សា​រាចរ​លេខ​ ៥៩/២០២១ កំ​ណត់​លម្អិត​ពី​ការ​អនុ​វត្ត​ច្បាប់​ស្តីពី​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ និង​អនុ​ក្រឹត្យ​លេខ ​១៣៧/២០១៥ (បាន​ធ្វើ​វិសោ​ធន​កម្ម​ដោយ​អនុ​ក្រឹត្យ​លេខ ៣៧/២០២១) មាន​សុពល​ភាព​ចាប់​ពីថ្ងៃ​​១ ខែ​កក្ដដា។​

អ្នក​មាន​អត្ត​សញ្ញា​បណ្ណ​ពលរដ្ឋ​ភ្ជាប់​បន្ទះ​ឈីបមិន​ចាំ​បាច់​មាន​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​បណ្ណ​ចាស់​ពេល​ដោះ​ដូរ​។​

យោង​តាម​សារាចរ​នេះ​ ករណី​ដែល​បាន​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ សំ​បុត្រ​កំ​ណើត​ដែល​មាន​លេខ​កំ​ណត់​បុគ្គ​ល គឺ​អាច​ប្រើ​ប្រាស់​ព័ត៌​មាន​អំ​ពី​លេខ​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ លេខ​កំ​ណត់​បុគ្គល ដើម្បី​ដោះ​ដូរ​ជា​មួយ​នឹង​ស្ថាប័ន​ អង្គ​ការ​ បុគ្គ​លដែល​ជាប់​ពាក់​ព័ន្ធ​។​ ប្រ​ការ​គួរ​កត់​សម្គាល់​ គឺ​លេខ​កូដ​ QR នៅ​លើ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប​អេឡិច​ត្រូ​និច​បាន​រក្សា​ទុក​ព័ត៌​មាន​ អំ​ពី​លេខ​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ លេខ​អត្ត​សញ្ញាណ​បណ្ណ​។​ ស្ថាប័ន​ អង្គ​ការ​ បុគ្គល​អាច​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ព័ត៌​មាន​អំ​ពី​លេខ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ លេខ​អត្ត​សញ្ញាណ​បណ្ណ​របស់​ពល​រដ្ឋ​តាម​រយៈ​ការ​ស្កេន​លេខ​កូដ​ QR មិន​ទាម​ទារ​ពល​រដ្ឋ​ផ្តល់​លិខិត​បញ្ជាក់​លេខ​អត្ត​សញ្ញាណ​បណ្ណ​លេខ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ឡើយ​។​

ដូច្នេះ​ សេច​ក្តី​កំ​ណត់​ថ្មី​របស់​ក្រសួង​នគរ​បាល​ គឺ​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ថ្មី​ នឹង​មាន​ការ​រួម​បញ្ចូល​លេខ​អត្ត​សញ្ញាណ​បណ្ណ​ចាស់​ រួម​ចំ​ណែក​ជួយ​ឱ្យ​ប្រ​ជា​ជន​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​។​ ចំ​ពោះ​ករណី​លេខ​កូដ​QR នៅ​លើអត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​គ្មាន​ព័ត៌​មាន​ អំ​ពី​លេខ​អត្ត​សញ្ញាណ​បណ្ណ​ ឬ​លេខ​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​ចាស់ ​ក្រសួង​នគរ​បាល​សំ​ណូម​ពរ​ស្ថាប័ន​នគរ​បាល​កន្លែង​ទទួល​សំ​ណើ​សុំ​ផ្ដល់​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​មាន​ភារកិច្ច​ផ្តល់​លិខិត​បញ្ជាក់​លេខ​អត្ត​សញ្ញាណ​បណ្ណ​ឬ​អត្ត​សញ្ញា​ណ​បណ្ណ​ពលរដ្ឋ​ចាស់​ដល់​ពល​រដ្ឋ​ពេល​មាន​តម្រូវ​ការ​។​

ចំ​ពោះ​ករណី​ព័ត៌​មាន​លេខ​អត្ត​សញ្ញាណ​បណ្ណ​ ឬ​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ចាស់​របស់​ពល​រដ្ឋ​គ្មាន​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពលរដ្ឋ​ ក្រសួង​នគរ​បាល​ស្នើ​ពល​រដ្ឋ​ផ្គត់​ផ្គង់​ច្បាប់​ដើម​ឬ​ច្បាប់​ចម្លង​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ ឬ​អត្ត​សញ្ញា​ណបណ្ណ​ (ប្រ​សិ​នជាមាន​)។​ បន្ទាប់​ពីនោះ​ នគរ​បាល​នឹង​ស្រាវ​ជ្រាវ​ រុក​រក​ ពិនិត្យ​បញ្ជាក់​ឆ្លង​តាម​រយៈ​បណ្ណ​សារ​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ ឯក​សារ​ស្រប​ច្បាប់​ អា​ស្រ័យ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ផ្តល់​ បង្ហាញ​ពីព័ត៌​មាន​លេខ​អត្ត​សញ្ញាណ​បណ្ណ​ ឬ​លេខ​អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ ដើម្បី​កំ​ណត់​ខ្លឹម​សារ​ព័ត៌​មាន​ឱ្យ​បាន​ច្បាស់​លាស់​។​ ប្រ​សិន​មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់​ នគរ​បាល​នឹង​ផ្តល់​លិខិត​បញ្ជាក់​លេខ​អត្ត​សញ្ញាណ​បណ្ណ​លេខ​ អត្ត​សញ្ញាណ​បណ្ណ​ពលរដ្ឋ​ដល់​ពលរដ្ឋ​ ប្រ​សិ​នបើ​គ្មាន​មូល​ដ្ឋាន​ដើម្បី​កំ​ណត់​បញ្ជាក់​ គឺ​ឆ្លើយ​តប​ឱ្យ​ពលរដ្ឋ​ដឹង​ដោយ​លិខិត​បទ​ដ្ឋាន​និង​លើក​ឡើង​ពីមូល​ហេតុ​ច្បាស់​លាស់​។​

ក្រសួង​នគរ​បាល​ក៏​បាន​កំ​ណត់​ ពលរដ្ឋ​អាចចុះ​ឈ្មោះ​សុំ​ផ្តល់​លិខិត​បញ្ជាក់​លេខ​អត្ត​សញ្ញាណ​បណ្ណ​ អត្ត​សញ្ញា​ណ​បណ្ណ​ពល​រដ្ឋ​នៅ​លើក្រាំង​សេវា​កម្ម​សាធា​រណៈ​ជាតិ​ ក្រាំង​សេវា​កម្ម​សាធា​រណៈ​ក្រសួង​នគរ​បាល​នៅ​ស្ថាប័ន​នគរ​បាល​ណា​មួយ​កន្លែង​ទទួល​សំ​ណុំ​លិខិត​សុំ​ផ្តល់​អត្ត​សញ្ញាណ​បណ្ណ​ពល​រដ្ឋ​។​

លទ្ធ​ផល​ដោះ​ស្រាយ​នឹង​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ ប្រ​កាស​នៅ​លើក្រាំង​សេវា​កម្ម​សាធា​រណៈ​ជាតិ​ ក្រាំង​សេវា​កម្ម​សា​ធា​រណៈ​ក្រសួង​នគរ​បាល​៕​

                       យោង​៖ VTC News - វិមាន​

 ​ 

ចែករំលែកអត្ថបទ