29/06/2021 - 09:06

លោក​ត្រឹង​វៀត​ទ្រឿង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ៖

កត់​សម្គាល់​ការ​អភិវឌ្ឍ​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជន​ជាតិ​ភាគ​តិច​គឺ​ជា​ភារ​កិច្ច​សំ​ខាន់​ក្នុង​ការ​កសាង​ផែន​មហា​សាម​គ្គី​ជន​ជាតិ​

លោក​ត្រឹង​វៀត​ទ្រឿង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ។​

កាល​ពី​ថ្ងៃ​ ១៤ ខែ​មីនា​ ឆ្នាំ​ ២០១៦ នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​ចេញ​សេច​ក្ដី​សម្រេច​លេខ ​៤០២/QĐ-TTg ផ្ដល់​សច្ចា​ប័ន​គម្រោង​អភិវឌ្ឍ​កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​ក្នុង​សម័យ​ថ្មី​ (គម្រោង​)។​  ដោះ​ដូរ​ជា​មួយ​អ្នក​យក​ព័ត៌​មាន​កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ អំ​ពី​ការ​ផ្សព្វ​ផ្សាយ​សេច​ក្ដី​សម្រេច​នេះ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ លោក​ត្រឹង​វៀត​ទ្រឿង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖

- អនុវត្ត​ឯក​សារ​ចង្អុល​ការ​របស់​រដ្ឋា​ភិបាល​ នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ចេញ​ផែន​ការ​លេខ​ ១៦៨/KH-UBND ចុះ​ថ្ងៃ​ ១៧ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ អនុវត្ត​គម្រោង​។​ ផែន​ការ​លេខ​ ១១៨/KH-UBND ចុះ​ថ្ងៃ​ ៩ ខែ​កក្កដា​ ឆ្នាំ​  ២០១៩ អនុវត្ត​គម្រោង​ “បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ ដំ​ណាក់​កាល ​២០២០ -២០២៥” លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។​ ឆ្លង​តាម​រយៈ​នោះ​ ក្រុង​បាន​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​របប​គោល​នយោ​បាយ​អា​ទិភាព​ ចំ​ពោះ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​ក្នុង​ការ​ជ្រើស​រើស​ចូល​បម្រើ​ការ​ងារ​ បណ្ដុះ​បណ្ដាល​បំ​ពាក់​បំ​ប៉ន​ រៀប​ចំ​គម្រោង​ តែង​តាំង​និង​របប​គោល​នយោ​បាយ​ផ្សេង​ៗ​ ទៀត​។​

*តើ​ការ​ងារ​បណ្ដុះ​បណ្ដាល​បំ​ពាក់​បំ​ប៉ន​ លើក​កម្ពស់​ចំ​ណេះ​ដឹង​ដល់​កម្មា​ភិបាល​ បុគ្កលិក អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​សម្រេច​បាន​លទ្ធ​ផល​ដូច​ម្ដេច ជម្រាប​ប្រ​សាសន៍​លោក​?

- គិត​មក​ដល់​ខែ​ធ្នូ ឆ្នាំ ​២០២០ ក្រុង​កឹង​ធើ មាន​កម្មា​ភិបាល​ បុគ្គ​លិក​ ចាប់​ពី​ថ្នាក់​ស្រុក​ឡើង​ចំ​នួន​ ១.៧៦០ នាក់; កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ​ចំ​នួន​ ១.៧៧៦ នាក់ និង​បុគ្គ​លិក​ចំ​នួន​ ២២.០៤០ នាក់។​ ក្នុង​នោះ​ មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​ ៥៩២ នាក់ ស្រូប​អត្រា​ ២,៣១% នៃ​ចំ​នួន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ទូទាំង​ក្រុង​។​ ក្នុង​ចំ​ណោម​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​ទាំង​ ៥៩២ នាក់ គឺមាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​កាន់​តំ​ណែង​ថ្នាក់​ដឹក​នាំ គ្រប់​គ្រង​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើចំ​នួន​ ៩៧ នាក់ (ស្រូប​អត្រា​ ១៦,៣៩%) ។​

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ខាង​លើ​ រៀង​រាល់​ឆ្នាំ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ដាក់​ចេញ​ផែន​ការ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​គ្រប់​លំ​ដាប់​ថ្នាក់​ ក្នុង​នោះ​ ក្រុង​បាន​គួប​ផ្សំ​អនុវត្ត​ការ​ងារ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​ និង​អា​ទិភាព​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​។​ ព្រម​ជា​មួយ​នោះ​ រួម​ចំ​ណែក​បង្កើន​ចំ​ណេះ​ដឹង​វិជ្ជា​ជីវៈ​ សមត្ថ​ភាព​ការ​ងារ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិច​ រៀង​រាល់​ឆ្នាំ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ បាន​ចង្អុល​ការ​ដល់​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​ពាក់​ព័ន្ធ​អនុវត្ត​ផែន​ការ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​។​ ធ្វើ​ការ​ហ្វឹក​ហាត់​ផ្សព្វ​ផ្សាយ​ពី​ចំ​ណេះ​ដឹង​ជន​ជាតិ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។​ ក្រៅ​ពី​នោះ​ គ្រប់​ស្ថាប័ន​ អង្គ​ភាព​បាន​អនុវត្ត​ល្អ​លក្ខន្ដិកៈ​សហ​ការ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​ជម្រើស​សិស្ស​ ដើម្បី​ញុាំង​ឱ្យ​មាន​ការ​ឯក​ភាព​ខ្ពស់​រវាង​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ជម្រើស​សិស្ស​ នឹង​ស្ថាប័ន​ អង្គ​ភាព​មាន​ភារ​កិច្ច​បណ្ដុះ​បណ្ដាល​។​ ស្ថាប័ន​ អង្គ​ភាព​មាន​ភារ​កិច្ច​ពិនិត្យ​ពិច័យ​ ជ្រើស​រើស​បុគ្គ​លិក​ យោង​តាម​មុខ​តំ​ណែង​ការ​ងារ​បន្ទាប់​ពី​និស្សិត​បញ្ចប់​ការ​សិក្សា​។​

*ជម្រាប​ប្រ​សាសន៍​លោក​ តើក្រុង​មាន​វិធាន​ការ​សំ​ណើ​អ្វី​ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ការ​ងារ​បណ្ដុះ​បណ្ដាល​  បំ​ពាក់​បំ​ប៉ន​ បង្កើន​សមត្ថ​ភាព​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​ក្នុង​រយៈ​ពេល​ខាង​មុខ​ ?

-ក្រុង​នឹង​ផ្សារ​ភ្ជាប់​ការ​ងារ​ជ្រើស​រើស​បុគ្គ​លិក​ ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជាជន​ជាតិ​ភាគ​តិ​ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ពិសេស​ចំ​ពោះ​ថ្នាក់​ដឹក​នាំ​គ្រប់​គ្រង​។​ ធានា​រាល់​តម្រូវ​ការ​អំ​ពី​រចនា​សម្ព័ន្ធ​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ការ​ងារ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​តាម​ទស្សនៈ “ដើម្បី​ការ​ងារ​ជ្រើស​រើស​មនុស្ស​បណ្ដុះ​បណ្ដាល​ មិន​មែន​ដើម្បី​មនុស្ស​ហើយ​ជ្រើស​រើស​ខ្លឹម​សារ​បណ្ដុះ​បណ្ដាល​នោះ​ទេ​”។​

ក្រុង​បាន​សំ​ណូម​ពរ​ដល់​ផ្នែក​ជាប់​ពាក់​ព័ន្ធ​កែ​តម្រូវ​អត្រា​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​ចូល​រួម​ក្នុង​ស្ថា​ប័ន​ អង្គ​ភាព​ឱ្យ​សម​ស្រប​នឹង​លក្ខណៈ​ស្ថាន​ភាព​របស់​ភូមិ​ភាគ​ អង្គ​ភាព​។​ ទន្ទឹម​នឹង​នោះ​ ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​អា​ទិ​ភាព​ដល់​ការ​ងារ​បណ្ដុះ​បណ្ដាល​ បំ​ពាក់​បំ​ប៉ន​ ជ្រើស​រើស​បុគ្គ​លិក​ ប្រើ​ការ​រៀប​ចំ​គម្រោង​ តែង​តាំង​ចំ​ពោះ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ជា​ជន​ជាតិ​ភាគ​តិច​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​៕​

* សូម​អរ​គុណ​លោក​!

                                     ថាញ​ឡុង​ - ថាច់​ធី ​ 

ចែករំលែកអត្ថបទ