សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឹន ទើបធ្វើការជាមួយនឹងនាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម - លោក Andrew Jeffries។
រដ្ឋមន្រ្តី ហូវអាឡឹន និងតំណាងនាយកដ្ឋាននានា អង្គភាពនៃគណៈកម្មាធិការជនជាតិ ថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូការងាររបស់ (ADB)។
ក្នុងក្របខណ្ឌនៃកិច្ចប្រជុំ លោក Andrew Jeffries បានពិភាក្សាជាមួយរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឹន អំពីការកំណត់ទិសដៅគោលនយោបាយនិងលទ្ធភាព ផ្តល់ហិរញ្ញវត្ថុដល់វៀតណាមនៅពេលខាងមុខ។ ធ្វើបច្ចុប្បន្នភាពព័ត៌មានគម្រោង ADB កំពុងនិងបានផ្សព្វផ្សាយ។ ការងារត្រៀមបម្រុងចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃគម្រោង “កសាងហេដ្ឋារចនាសម្ព័ន្ធសុាំនឹងការប្រែប្រួលអាកាសធាតុ នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ” សម្រាប់ ៦ ខេត្តនៅខាងត្បូងភូមិភាគកណ្ដាល។ គម្រោងជំនួយបច្ចេកទេស “បង្កើនសមត្ថភាពបែបបទសម្រាប់ការអនុវត្តគម្រោងទូទៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០” ពីប្រភពជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឹន វាយតម្លៃខ្ពស់ចំពោះការរួមចំណែកជួយឧបត្ថម្ភរបស់ ADB ដោយគម្រោងសំខាន់ៗជាច្រើន កំពុងបានអនុវត្តលើភូមិសាស្រ្តតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំរបស់វៀតណាម។ លោក រដ្ឋមន្រ្តី ហូវអាឡឹន ឱ្យដឹង៖ បច្ចុប្បន្ន គណៈកម្មាធិការជនជាតិកំពុងសហការជាមួយក្រសួង គណៈ ផ្នែក ភូមិភាគជំរុញល្បឿនអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ជាមួយនឹងសមាសភាគ គម្រោងចំនួន ១០ វៀតណាមមានតម្រូវការប្រភពកម្លាំងយ៉ាងច្រើនដើម្បីវិនិយោគឱ្យតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ រំពឹងថា ADB នឹងធ្វើការសិក្សាជួយឧបត្ថម្ភប្រភពកម្លាំង រួមចំណែកជួយដល់រដ្ឋាភិបាលវៀតណាម ផ្សព្វផ្សាយកម្មវិធីទិសដៅជាតិប្រកបដោយប្រសិទ្ធភាព។
នៅក្នុងកិច្ចប្រជុំ លោក Andrew Jeffries នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សន្យានឹងជំរុញការជំនួយបច្ចេកទេស កសាងបែបបទសម្រាប់កម្មវិធីទិសដៅជាតិ។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាម ដាក់ចេញគោលនយោបាយប្រកបដោយប្រសិទ្ធភាព គម្រោងចាំបាច់និងសកម្មភាពបង្កើនសមត្ថភាពដល់ភាគីដែលពាក់ព័ន្ធ៕
យោង៖ baodantoc.com.vn-មុនី