បញ្ជាការដ្ឋានយោធាខេត្តបាកលីវ អនុវត្តល្អកិច្ចសហការសកម្មភាពរវាងបញ្ជាការដ្ឋានយោធាខេត្ត ជាមួយនឹងអង្គការនយោបាយ-សង្គមនានា និងសមាគមកាកបាទក្រហម ដំណាក់កាល ២០១៦- ២០២០ ។ តាមរយៈនោះ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងការការពារប្រទេស-សន្តិសុខក្នុងស្ថានភាពថ្មី។
បញ្ជាការដ្ឋានយោធាខេត្ត ជំនួយទុនអភិវឌ្ឍសេដ្ឋកិច្ចដល់គ្រួសារក្រីក្រលើភូមិសាស្រ្តខេត្ត។
តាមផែនការសហការបញ្ជាការដ្ឋានយោធាខេត្ត សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈ ផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់ ជំរុញការឃោសនា អំពីគោលមាគា៌ គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ពិសេស ជំរុញការរៀនសូត្រនិងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញ ដល់កម្មាភិបាល សម្ព័ន្ធយុវជន សមាជិកសមាគម បុគ្គលិកបម្រើការងារ យុទ្ធជននិងប្រជាជន។ ផ្ដើមពីនោះ រួមចំណែកលើកកម្ពស់ការយល់ដឹង កសាងគោលជំហរនយោបាយ សតិអារម្មណ៍ដល់កម្លាំងនេះ ជួយឱ្យពួកគាត់មានទំនុកចិត្តចូលរួមកសាងមូលដ្ឋាននយោបាយនៅភូមិភាគកាន់តែរឹងមាំ រួមចំណែកដល់ការអនុវត្តជោគជ័យនូវភារកិច្ច យុទ្ធសាស្ត្រកសាងនិងការពារប្រទេសក្នុងស្ថានភាពថ្មី...។
រយៈពេល ៥ ឆ្នាំកន្លង ខេត្តអនុវត្តល្អការងារជ្រើសរើសនិងបញ្ជូនយុវជនចំនួន ៤.៥៤៤ នាក់ ចូលបម្រើកងទ័ពសម្រេច ១០០% ភាគកម្រិត។ មានយុវជនចំនួន ២២២ នាក់បានជាប់ជម្រើសចូលសាលាយោធា។ ចាត់តាំងហ្វឹកហ្វឺនកម្រិតខេត្ត ១ លើក កម្រិតស្រុក ៧ លើក និងកម្រិតឃុំ ៦៤ លើក ដោយមានកងកម្លាំងចូលរូមចំនួន ១៤.៣១០ លើកនាក់។ ហ្វឹកហាត់ដល់កម្លាំងចលនាបម្រុង និងកងប្រជាស្វ័យត្រាណចំនួន ៥៨.៩៦៩ នាក់។ ទន្ទឹមនឹងនោះ បើកបាន ២១៨ វគ្គបណ្តុះបណ្តាលចំណេះដឹងការពារប្រទេស - សន្តិសុខដល់មុខសញ្ញា ៣-៤ ចំនួន ១៧,៩៧២ លើកនាក់ និងអ្នកមុខអ្នកការ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរចំនួន ៣.៨៣៩ រូប។ ក្រៅពីនោះ បញ្ជាការដ្ឋានយោធាខេត្តនៅទាំងសហការជាមួយនឹងអង្គការ អង្គការមហាជន រណសិរ្សមាតុភូមិ គណៈ ផ្នែក អាជីវកម្ម រៀបចំបុណ្យចូលឆ្នាំកងទ័ព-ប្រជាជន ជាមួយទឹកប្រាក់សរុបជិត ៥២ ពាន់លានដុង ដើម្បីធ្វើផ្លូវបេតុងថ្មីប្រវែង ២៥,៦ គីឡូម៉ែត្រសង់ផ្ទះចំនួន ៣២៥ ខ្នង និងជួសជុលផ្ទះចំនួន ៦៨ ខ្នងជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រឆ្លងផុតការលំបាក លំនឹងជីវភាព។
អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្តបាកលីវ ឡេធីអាយណាម វាយតម្លៃខ្ពស់ចំពោះកិច្ចសហការនៃបញ្ជាការដ្ឋានយោធា និងអង្គភាពនានា។ ទន្ទឹមនឹងនោះ ក៏បានសំណូមពរបញ្ជាការដ្ឋានយោធានិងអង្គការមហាជននានា បន្តអនុវត្តល្អកិច្ចសហការឆ្លើយតបទៅនឹងតម្រូវការភារកិច្ចកសាងនិងការពារមាតុភូមិក្នុងស្ថានភាពថ្មី សម្រេចល្អភារកិច្ចនយោបាយដែលបានប្រគល់ឱ្យ៕
យ្វីអាញ-លេងមី