មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

22/06/2021 - 09:04

បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​លើ​សត្វ​ចិញ្ចឹម​

ឃុំ​តឹង​ហ្វា ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ ជំ​នួយ​វ៉ាក់​សាំង​និង​ចលនា​គ្រួ​សារ​ចិញ្ចឹម​សត្វ​ ចាក់​វ៉ាក់សាំង​ បង្ការ​ជំ​ងឺ​ដល់​សត្វ​ចិញ្ចឹម​ ជួយ​ឱ្យ​ការ​ចិញ្ចឹម​សត្វ​លើ​ភូមិ​សាស្រ្ត​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​

អា​ស្រ័យ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ​ ទើប​លោក​លី​យៀង ចេះ​របៀប​ថែទាំ​គោ​ឆាប់​ធាត់ធំ​ និង​មិន​សូវ​មាន​ជំ​ងឺ​។​ 

ចាប់​ពី​ដើម​ឆ្នាំ​ ២០២១ មក​ឃុំ​តឹង​ហ្វា​បាន​ធ្វើ​ការ​បាញ់​ថ្នាំ​កម្ចាត់​មេ​រោគ​ក្នុង​ទ្រុង​បាន​ ២ លើក​ ជូន​គ្រួ​សារ​ចិញ្ចឹម​សត្វ​ ចំ​នួន​ ៤.៥៨៧ គ្រួ​សារ​ ជំ​នួយ​ចាក់​វ៉ាក់​សាំង​ បង្ការ​ជំ​ងឺ​អុត​ក្តាមឱ្យ​គោ​ ៦២៧ ក្បាល​ដល់​គ្រួ​សារ​ចិញ្ចឹម​សត្វ​ចំ​នួន​ ២០៥ ។​ លោក​យឿង​វ៉ាន់​ធឹម ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ្វា ឱ្យ​ដឹង​៖ "ទន្ទឹម​នឹង​ការ​ជំ​នួយ​វ៉ាក់​សាំង​ចាក់​បង្ការ​ជំ​ងឺ​ដល់​សត្វ​ចិញ្ចឹម​លើ​ភូមិ​សាស្រ្ត​ ឃុំ​នៅ​ទាំង​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ បើ​សិន​ជា​ប្រ​ទះ​ឃើញ​រោគ​សញ្ញា​ខុស​ប្រ​ក្រ​តី​លើ​សត្វ​ចិញ្ចឹម​ គប្បី​ទាក់​ទង​ជា​មួយ​នឹង​ផ្នែក​ជំ​នាញ​ ដើម្បី​ទទួល​បាន​ការ​ពិគ្រោះ​យោ​បល់ ស្វែង​រក​វិធាន​ការ​ទប់​ស្កាត់​ជំ​ងឺ​ទាន់​ពេល​"។​ លោក​លី​យៀង នៅ​ភូមិ​អូរ​វែង​ ឱ្យ​ដឹង​៖ "ពេល​ភូមិ​ភាគ​រៀប​ចំ​បើក​វគ្គ​បង្រៀន​អំ​ពី​បច្ចេក​ទេសដាំ​ដុះ​ ចិញ្ចឹម​សត្វ​ ខ្ញុំ​តែង​រៀប​ចំ​ពេល​វេលា​ចូល​រួម​ ដោយ​គិត​ថា​វគ្គ​សិក្សា​នេះ​សំ​ខាន់​ណាស់​។​ ចំ​ណេះ​ដឹង​នេះ​ជួយ​ឱ្យ​ខ្ញុំ​ក៏​ដូច​ជា​គ្រួ​សារ​ដទៃ​ទៀត​ក្នុង​ភូមិ​មាន​បទ​ពិសោធន​៍ក្នុង​ការ​ចិញ្ចឹម​សត្វ​ និង​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ រាល​ដាល​លើ​សត្វ​ចិញ្ចឹម​ ហេតុ​នេះ​ ហ្វូង​គោ​ ៨ ក្បាល​របស់​គ្រួ​សារ​ខ្ញុំ​តិច​ឈឺ​"។​    

ដើម្បី​ធានា​ការ​ចិញ្ចឹម​សត្វ​ ក្រៅ​ពី​ការ​ចលនា​ ផ្សព្វ​ផ្សាយ​ឱ្យ​គ្រួ​សារ​ប្រ​ជា​ជន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​លើ​សត្វ​ចិញ្ចឹម​បាន​គ្រប់​សព្វ​ ភូមិ​ភាគ​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បើក​វគ្គ​បង្រៀន​វិជ្ជា​ជីវៈ​រយៈ​ពេល​ខ្លី​ ជូន​ពល​ករ​នៅ​ជន​បទ​ ក្នុង​នោះ​ មាន​វគ្គ​សិក្សា​បច្ចេក​ទេស​ចិញ្ចឹម​គោ​។​ ផ្តើម​ពី​នោះ​ មាន​កសិករ​ជា​ច្រើន​ មាន​ចំ​ណេះ​ដឹង​ច្បាស់​លាស់​ក្នុង​ការ​ចិញ្ចឹម​សត្វ​។​ ជាង​នេះ​ទៅ​ទៀត​ កសិករ​មាន​ការ​យល់​ដឹង​ពី​រោគ​សញ្ញា​មួយ​ចំ​នួន​លើ​សត្វ​ចិញ្ចឹម​។​ លោក​យឿង​វ៉ាន់​ធឹម ឱ្យ​ដឹង​បន្ថែម​៖ "ឃុំ​តែង​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ បើ​សិន​ប្រ​ទះ​ឃើញ​រោគ​រាល​ដាល​កើត​ឡើង​នៅ​ក្នុង​គ្រួ​សារ​ គប្បី​រាយ​ការ​ណ៍​ជូន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជា​បន្ទាន់​ ដើម្បី​ស្វែង​រក​វិធាន​ការ​បង្រ្កាប​ មិន​ទុក​ឱ្យ​រាល​ដាល​ពាស​ពេញ​ ប៉ះ​ពាល់​ដល់​គ្រួ​សារ​ចិញ្ចឹម​សត្វ​ផ្សេង​ៗ​ទៀត​"៕​

                              សឺន​ម៉ា​ល័យ​-មុនី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​យៀងហ្វូង​គោ