ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/06/2021 - 15:49

បង្ហាញ​មុខ​មូល​និធិ​វ៉ាក់​សាំង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩

វៀត​ណាម​នឹង​មាន​វ៉ាក់​សាំង​ COVID-១៩ ជិត​ ១២៥ លាន​ដូស ក្នុង​ឆ្នាំ​ ២០២១

(baodantoc.com.vn)-កាល​ពី​រាត្រី​ ថ្ងៃ​ទី ៥ ខែ​មិថុនា​ នៅ​រោង​មហោ​ស្រព​ធំ​ (ហា​ណូយ​) បាន​ប្រ​ព្រឹត្ត​ឡើង​នូវ​ពិធី​បង្ហាញ​មុខ​មូល​និធិ​វ៉ាក់​សាំង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩។​

នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ជូន​លិខិត​ទទួល​ស្គាល់​ និង​បាច់​ផ្កា​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ព្រះ​ឧបជ្ឈាយ៍ថិតថាញ់​ញ៉េវ អនុប្រ​ធាន​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ភិបាល​មជ្ឈិម​នៃ​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម។ ​រូប​៖  VGP

ពិធី​បង្ហាញ​មុខ​នេះ​សំ​ដៅ​អំ​ពាវ​នា​វដល់​ជន​រួម​ជាតិ​ យុទ្ធ​ជន​ទូទាំង​ប្រ​ទេស​ អា​ណិក​ជន​យើង​រស់​នៅ​បរ​ទេស​ អា​ជីវ​កម្ម​ ធុរ​ជន​ អង្គ​ការ​ បុគ្គល​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ស្ម័គ្រ​ចិត្ត​ចូល​រួម​វិភាគ​ទាន​ ធ្វើ​ហិរញ្ញប្ប​ទាន​ ឧបត្ថម្ភ​មូល​និធិ​ដោយ​ទឹក​ចិត្ត​និង​ភារ​កិច្ច​ ដើម្បី​សុខ​ភាព​របស់​មនុស្ស​គ្រប់​រូប​ ដើម្បី​សហ​គមន៍ ​ដើម្បី​ប្រ​ទេស​ជាតិ​ ជន​ជាតិ​ ដោយ​ស្មារ​តី​សាម​គ្គី​អន្តរ​ជាតិ​ ព្រួត​ដៃ​ច្រាន​ថយ​នូវ​ជំ​ងឺ​ដ៏​កាច​សា​ហាវ​នៅ​រាល់​ប្រ​ទេស​ និង​ទូទាំង​ពិភព​លោក​។​

អញ្ជើញ​ចូល​រួម​និង​ថ្លែង​យោ​បល់​នៅ​ក្នុង​ពិធ​ីនេះ​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​គូស​បញ្ជាក់​ ក្នុង​ជីវ​ភាព​សព្វ​ថ្ងៃ​ ប្រ​ទេស​ជាតិ​យើង​នៅ​ជួប​លំ​បាក​ បក្ស​និង​រដ្ឋ​ បាន​និង​កំ​ពុង​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​ការ​ព្រួត​ដៃ​ រួម​កម្លាំង​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ទូទាំង​សហ​គមន៍​សង្គម​។​ ជំ​នួស​មុខ​ឱ្យ​បក្ស​ រដ្ឋ​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​អំ​ពាវ​នាវ ទូទាំង​ប្រ​ជា​ជន​ស្រុះ​ចិត្ត​គំ​និត​ រួម​គ្នា​ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​។​ រាល់​ការ​ចូល​រួម​វិភាគ​ទាន​ សុទ្ធ​តែ​មាន​អត្ថ​ន័យ​សម្រាប់​សុវត្ថិ​ភាព​ខ្លួន​យើង​ គ្រួ​សារ​យើង​សម្រាប់​សហ​គមន៍ ​និង​ទូទាំង​សង្គម​។​ នា​យក​រដ្ឋ​មន្ត្រី​ មាន​ក្តី​រំភើប​៖ “នេះ​ជា​មូល​និធិ​នៃ​មនុស្ស​ធម៌​នៃ​ស្មារតី​សាម​គ្គី​ នៃ​ក្តី​ជឿជាក់​ នៃ​បេះ​ដូង​តភ្ជាប់​បេះ​ដូង​ ដើម្បី​យើង​រួម​គ្នា​ឆ្លង​កាត់​លំ​បាក​ រួម​ចំ​ណែក​បង្កើត​ជា​ប្រ​ទេស​វៀត​ណាម​ជ័យ​ជម្នះ​ ដើម្បី​ម្តង​ទៀត​យើង​បាន​កត់​ត្រា​ឈ្មោះ​ក្នុង​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​ជ័យ​ជម្នះ​ដ៏​មហស្ចារ្យ​របស់​ប្រ​ជា​ជាតិ​ - យក​ឈ្នះ​លើ​ជំ​ងឺ​ COVID-១៩ ដ៏​កាច​សា​ហាវ​នេះ​” ។​ល។​ ស្រប​ក្នុង​ឱកាស​នេះ​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​សម្តែង​នូវ​មនោ​សញ្ចេត​នា​ “អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ប្រ​ជា​ជន​ អា​ជីវ​កម្ម​ អង្គ​ការ​ បុគ្គល​ទាំង​អស់​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ដែល​បាន​ស្រុះ​ចិត្ត​គំ​និត​ រួម​ដំ​ណើរ​និង​ចែក​រំ​លែក​ដើម្បី​យើង​ទាំង​អស់​គ្នា​ យក​ឈ្នះ​លើ​ជំ​ងឺ​ដ៏​កាច​សា​ហាវ​នេះ​ ដើម្បី​ប្រ​ជា​ជន​បាន​រស់​នៅ​ក្នុង​ដំ​បូល​ផ្ទះ​ធំ ​ -  វៀត​ណាម​ សុវត្ថិ​ភាព​ សុខ​ភាព​ល្អ​ រុងរឿង​។​ គ្មាន​កម្លាំង​ឯណា​ធំ​ជាង​កម្លាំង​នៃ​ស្មារតី​ សាម​គ្គី​ នៃ​សេច​ក្តី​ស្រ​ឡាញ់​។​ ដូច​អ៊ំ​ហូជា​ទីគោ​រព​បាន​ប្រៀន​ប្រ​ដៅ​៖ “សាម​គ្គី​ សាម​គ្គី​ មហា​សាម​គ្គី​។​ ជោគ​ជ័យ​ ជោគ​ជ័យ​ មហា​ជោគ​ជ័យ​”។​

កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា​  នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ បាន​ចេញ​សេច​ក្តី​សម្រេច​បង្កើត​មូល​និធិ​វ៉ាក់​សាំង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ដើម្បី​ទទួល​យក​គ្រប់​គ្រង​ ប្រើ​ប្រាស់​ប្រ​ភព​ហិរញ្ញ​ប្ប​ទាន​ ឧបត្ថម្ភ​ រួម​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត​ជា​ទឹក​ប្រាក់ វ៉ាក់សាំង​របស់​អង្គ​ការ​ បុគ្គ​ល ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ និង​ប្រ​ភព​ទុន​ស្រប​ច្បាប់​ដទៃ​ទៀត​សម្រាប់​ដំ​ណើរ​ការ​ទិញ​ នា​ចូល​វ៉ាក់​សាំង​ សិក្សា​ស្រាវ​ជ្រាវ​ផលិត​វ៉ាក់​សាំង​ក្នុង​ប្រ​ទេស​និង​ប្រើ​ប្រាស់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ Covid-១៩ ជូន​ប្រ​ជា​ជន​។​ ចាប់​ពី​មូល​និធិ​ វ៉ាក់​សាំង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ បាន​នា​យក​រដ្ឋ​មន្ត្រី​ចុះ​ហត្ថ​លេខា​បង្កើត​ឡើង​មក​ មិន​ត្រឹម​តែ​មាន​អា​ជីវ​កម្ម​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​មាន​បុគ្គល​ជា​ច្រើន​ទៀត​ តាំង​ពី​ទី​ក្រុង​រហូត​ដល់​ជន​បទ​ ពី​វាល​រាប​រហូត​ដល់​តំ​បន់​ភ្នំ​ ពី​ធុរ​ជន​រហូត​ដល់​អ្នក​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ អតីត​យុទ្ធ​ជន​ និវត្តន​ជន​ កុមារ​ សិស្ស​ និស្សិត​។​ល។​ ព្រម​ទាំង​មនុស្ស​ជា​ច្រើន​ទៀត​ដែល​មាន​ជីវ​ភាព​លំ​បាក​ ។​ល។​ បាន​អស់​ពី​ចិត្ត​គាំ​ទ្រ និង​ឧបត្ថម្ភ​ រួម​ចំ​ណែក​ក្នុង​មូល​និធិ។​ល។​ គិត​ត្រឹម​ម៉ោង​ ២០ រាត្រី​ថ្ងៃ​ទី ៥ ខែ​មិថុនា​ មូល​និធិ​វ៉ាក់​សាំង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ១.០៥៦ ពាន់​លាន​ដុង​; ទទួល​បាន​កិច្ច​សន្យា​ឧបត្ថម្ភ​ទឹក​ប្រាក់ ៦.៦០០ ពាន់​លាន​ដុង​។​ ព្រម​ទាំង​មាន​សម្ព័ន្ធ​ក្រុម​ហ៊ុន​ អា​ជីវ​កម្ម​ជាច្រើន​ទៀត​ បាន​រួម​វិភាគ​ទាន​រាប់​រយ​ពាន់​លាន​ដុង​៕​

(chinhphu.vn) -ក្រសួង​សុខា​ភិបាល​ បាន​ផ្ដល់​ព័ត៌​មាន​លម្អិត​អំ​ពី​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១៩ ចំ​នួន​ ១២៤,៩ លាន​ដូស​នឹង​មាន​នៅ​វៀត​ណាម​ក្នុង​ឆ្នាំ​ ២០២១ ។​

យោ​ងតាម​នោះ​ ក្រៅ​ពី​វ៉ាក់​សាំង​ AstraZeneca ក្នុង​ឆ្នាំ​នេះ​ វៀត​ណាម​បាន​ចរចា​ ដើម្បី​មាន​វ៉ាក់​សាំង​ Moderna ( ៥លាន​ដូស) Pfizer ( ៣១ លាន​ដូស) និង​វ៉ាក់សាំង​ Sputnik V ចំ​នួន​ ២០ លាន​ដូស។​ តាម​ការ​គ្រោង​ទុក​ក្នុង​ឆ្នាំ​ ២០២១ វៀត​ណាម​នឹង​មាន​វ៉ាក់សាំង​បង្ការ​ ជំ​ងឺ​ COVID-១៩ ជាង​ ១២០ លាន​ដូស។​ ក្នុង​នោះ​ ក្រៅ​ពី​ប្រ​ភព​នៃ​កម្ម​វិធី​ COVAX Facility, AstraZeneca វៀត​ណា​មបាន​ចរចា​ដើម្បី​មាន​ប្រ​ភព​វ៉ាក់សាំង​បន្ថែម​ទៀត​។​

ជាក់​ស្ដែង​ នៅ​ថ្ងៃ​ទី២ ខែ​មិថុនា​ ក្រសួង​សុខា​ភិបាល​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ទិញ​វ៉ាក់​សាំង​ Sputnik V របស់​រុស្សី​ចំ​នួន​ ២០ លាន​ដូស។​ នៅ​ខែ​ឧសភា​ ឆ្នាំ​ ២០២១ មុន​នោះ​ ក្រុម​ហ៊ុន​ឱសថ​ Moderna បាន​ផ្ទេរ​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ធ្វើ​ការ​ចែក​ចាយ​វ៉ាក់​សាំង​ឱ្យ​វៀត​ណាម​ចំ​នួន​ ៥ លាន​ដូស។​ ក្រុង​ហូ​ជីមិញ​បាន​ស្នើ​ទិញ​វ៉ាក់​សាំង​នេះ​។​ ក្រសួង​សុខា​ភិបាល​ ក៏​បាន​ឱ្យ​ដឹង​ថា​ ចាប់​ពី​ខែ​មីនា​ ឆ្នាំ​ ២០២១ ក្រសួង​បាន​ចរចា​ផ្ទាល់​ជា​មួយ​ក្រុម​ហ៊ុន​ផលិត​វ៉ាក់​សាំង​នេះ​ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ​បាន​ឱ្យ​ដឹង​ គ្មាន​វ៉ាក់​សាំង​សម្រាប់​ផ្គត់​ផ្គងក្នុង​ឆ្នាំ​ ២០២១ នេះ​។​

ក្រៅ​ពី​នោះ​ ចំ​ពោះ​វ៉ាក់​សាំង​របស់​ Pfizer/BioNTech ក្រសួង​សុខា​ភិបាល​ឱ្យ​ដឹង​ បាន​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ផលិត​វ៉ាក់​សាំង​នេះ​ អំ​ពី​ការ​ចុះ​ឈ្មោះ​ទិញ​វ៉ាក់​សាំង​ចំ​នួន​ ៣១ លាន​ដូស ចាប់​ពី​ខែ​តុលា​ ឆ្នាំ​ ២០២០ ខណៈ​ពេល​វ៉ាក់សាំង​នេះ​ក្នុង​ពុង​ឋិត​ក្នុង​ដំ​ណាក់​កាល​ពិសោធន​៍ដំ​បូង​ ។​ ថ្ងៃ​ទី ២០ ខែ​ឧសភា​ ក្រសូង​សុខា​ភិបាល​បាន​ចុះ​កិច្ច​សន្យា​ទិញ​វ៉ាក់​សាំង​។​  ចំ​នួន​វ៉ាក់​សាំង​ទាំង​នេះ​ត្រូវ​បាន​ផ្គត់​ផ្គង់​ ក្នុង​ត្រី​មាស​ទី ៣ និង​ទី ៤ ឆ្នាំ​ ២០២១ យោង​តាម​ល្បឿន​ដំ​ណើរ​ការ​គឺត្រី​មាស​ទី៣៖ ១៥,៥ លាន​ដូស; ត្រី​មាស​ទី ៤៖ ១៥,៥ លាន​ដូស។​ មុន​នោះ​ ក្រសួង​សុខា​ភិបាល​បាន​ចរចា​សម្រេច​ទិញ​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១៩ ចំ​នួន​ ៣៨,៩ លាន​ដូស តាម​រយៈ​ប្រ​ភព​ COVAX ក្នុង​នោះ​ លើក​ទី ១ មាន​ចំ​នួន​ ៨១១.២០០ លាន​ដូស បាន​នាំ​ចូល​វៀត​ណាម​ក្នុង​ថ្ងៃ​ទី ១ ខែ​មេសា​ លើក​ទី ២ មាន​ជាង​ ១,៦៨២ លាន​ដូស​បាន​នាំ​ចូល​ ក្នុង​ថ្ងៃ​ ១៦ ខែ​ឧសភា​។​

ក្រៅ​ពី​នោះ​ ក្រសួង​សុខា​ភិបាល​បាន​ចុះ​ឈ្មោះ​ជា​មួយ​នឹង​ COVAX ដើម្បី​ទិញ​បន្ថែម​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ COVID-១៩ តាម​យន្ត​ការ​រួម​គ្នា​ចែក​រំលែក​ថ្លៃ​ដើម​។​ ព្រម​ជា​មួយ​នោះ​ មាន​វ៉ាក់​សាំង​ AstraZeneca ចំ​នួន​ ៣០ លាន​ដូស។​ ក្នុង​នោះ​ លើក​ដំ​បូង​មាន​ចំ​នួន​ ១១៧.៦០០ ដូស បាន​នាំ​ចូល​វៀត​ណាម​នៅ​ថ្ងៃ​ ២៤ ខែ​កុម្ភៈ​ លើក​ទី ២ មាន​ចំ​នួន​ ២៨៨.១០០ ដូស បាន​នាំ​ចូល​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា​៕​

                     ប្រែសម្រួល​៖ វិមាន​-ថាច់​ធី

ចែករំលែកអត្ថបទ