07/06/2021 - 16:53

គោល​នយោ​បាយ​អភិវឌ្ឍ​ការ​អប់​រំនិង​បណ្តុះ​បណ្តាល​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​បាន​កំ​ណត់​ដូច​ម្តេច​?

យោង​តាម​មា​ត្រា​ ១០ អនុក្រឹត្យ​លេខ​ ០៥/២០១១/NĐ-CP របស់​រដ្ឋា​ភិបាល​ស្តីពី​ការ​ងារ​ជន​ជាតិ​ គោល​នយោ​បាយ​អភិវឌ្ឍ​អប់​រំនិង​បណ្តុះ​បណ្តាល​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​កំ​ណត់​ដូច​ខាង​ក្រោម​៖

សិស្ស​ជន​ជាតិ​ខ្មែរ​នៅ​សាលា​អនុវិទ្យា​ល័យ​អូរ​ឡឹម​ ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ កំ​ពុង​សិក្សា​។​រូប​៖ ថាញ​ឡុង​

១. អភិវឌ្ឍ​ការ​អប់​រំនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តាម​កម្ម​វិធី​ជាតិ​ទូទៅ​។​ រៀប​ចំ​គោល​នយោ​បាយ​អប់​រំនៅ​គ្រប់​កម្រិត​អប់​រំសម​ស្រប​ទៅ​នឹង​លក្ខណៈ​ជន​ជាតិ​នីមួយ​ៗ​។​

២. អភិវឌ្ឍ​សាលា​មត្តេយ្យ សាលា​ចំ​ណេះ​ទូទៅ​ សាលា​ជន​ជាតិ​អន្តេ​វា​សិក​ សាលា​ជន​ជាតិ​ពាក់​កណ្តាល​អន្តេ​វា​សិក​ មណ្ឌល​អប់​រំជា​ប្រ​ចាំ​ មជ្ឈ​មណ្ឌល​សិក្សា​សហគមន៍ ​សាលា​វិជ្ជា​ជីវៈ សាលា​មហា​វិទ្យា​ល័យ​បម្រុង​។​ សិក្សា​ពី​ទម្រង់​បណ្តុះ​បណ្តាល​ពហុ​វិជ្ជា​កម្រិត​សា​កល​វិទ្យា​ល័យ​សម្រាប់​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ ដើម្បី​ពន្លឿន​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ បម្រើ​ដល់​សម័យ​កាល​នៃ​ឧស្សា​ហូប​នីយ​កម្ម​ និង​ទំ​នើប​កម្ម​នៃ​ប្រ​ទេស​ និង​សមាហរ​ណកម្ម​អន្តរ​ ជាតិ​។​

៣. កំ​ណត់​ល័ក្ខ​ខ័ណ្ឌ​និង​វិធាន​ការ​ជាក់​ស្តែង​ សម​ស្រប​ដើម្បី​ឧបត្ថម្ភ​ដល់​សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​។​ ដោះ​ស្រាយ​ការ​ស្នាក់នៅ​អា​ហា​រូប​ករណ៍​និង​ប្រាក់​កម្ចី​ក្នុង​កំ​ឡុង​ពេល​សិក្សា​ស្រប​ទៅ​នឹង​មុខ​វិជ្ជា​បណ្តុះ​បណ្តាល​និង​កន្លែង​ស្នាក់​នៅ​របស់​និស្សិត​ជន​ជាតិ​ភាគ​តិច​។​ សិស្ស​ និស្សិត​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​មនុស្ស​តិច​ នៅ​តំ​បន់​ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​និង​លំ​បាក​ខ្លាំង​ត្រូវ​បាន​លើក​លែង​ថ្លៃ​សិក្សា​នៅ​គ្រប់​កម្រិត​សិក្សា​និង​មុខ​វិជ្ជា​សិក្សា​។​

៤. បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ជន​ជាតិ​ភាគ​តិច​ស្រប​តាម​លក្ខណៈ​តំ​បន់​នីមួយ​ៗ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ឧស្សា​ហូប​នីយ​កម្ម​ ទំ​នើប​កម្ម​និង​សមា​ហរណ​កម្ម​អន្តរ​ជាតិ​។​

៥. បទ​ប្បញ្ញត្តិ​ស្តីពី​ការ​ឧបត្ថម្ភ​គ្រូ​បង្រៀន​ដែល​បង្រៀន​នៅ​តំ​បន់​ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​និង​លំ​បាក​ខ្លាំង​។​ បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ជន​ជាតិ​ភាគ​តិច​ និង​គ្រូ​បង្រៀន​ភា​សា​ជន​ជាតិ​ភាគ​តិច​។​

៦. ភាសា​ អក្សរ​សាស្រ្ត​និង​ប្រ​ពៃណី​ វប្បធម៌​ ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្ម​វិធី​សិក្សា​នៅ​សា​លា​ចំ​ណេះ​ទូទៅ​ សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ សាលា​ជន​ជាតិ​ពាក់​កណ្ដាល​អន្តេ​វា​សិក​ មជ្ឈ​មណ្ឌល​អប់​រំជា​ប្រ​ចាំ​ មណ្ឌល​សិក្សា​សហ​គមន៍ ​សា​លា​វិជ្ជា​ជីវៈ មធ្យម​សិក្សា​វិជ្ជា​ជីវៈ សា​លា​អនុ​មហា​វិទ្យា​ល័យ​ និង​មហា​វិទ្យា​ល័យ​សម​ស្រប​ទៅ​នឹង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​

៧.រដ្ឋ​អំ​ណាច​ភូមិ​ភាគ​កន្លែង​ដែល​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ប្រ​ឡង​ជាប់​ចូល​រៀន​មហា​វិទ្យា​ល័យ ​និង​អនុមហា​វិទ្យា​ល័យ​ និង​និស្សិត​ត្រូវ​បាន​ជម្រើស​តាំង​តាម​ប្រ​ព័ន្ធ​ជម្រើស​តាំង​ មាន​ភារ​កិច្ច​ត្រូវ​ទទួល​និង​ប្រ​គល់​ការ​ងារ​សម​ស្រប​ទៅ​នឹង​មុខ​វិជ្ជា​ជីវ​ៈដែល​បាន​បណ្តុះ​បណ្តាល​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​។​

៨. ក្រសួង​នា​នា ​ដូច​៖ អប់​រំនិង​បណ្តុះ​បណ្តាល​ពល​កម្ម​ យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ ផ្អែក​ទៅ​លើ​មុខ​ងារ​និង​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ មាន​តួនា​ទី​ជា​អធិប​តី​ សហ​ការ​ជា​មួយ​នឹង​ក្រ​សួង​ ផ្នែក​និង​ភូមិ​ភាគ​ដែល​ពាក់​ព័ន្ធ​ ត្រូវ​កំ​ណត់​លំ​អិត​និង​ណែ​នាំអនុវត្ត​នូវ​ខ្លឹម​សារ​នៃ​មាត្រា​នេះ​៕​

យោង​តាម​កាសែត​កង​ទ័ព​ប្រ​ជា​ជន​-បក​ប្រែ៖ សុផន

 

ចែករំលែកអត្ថបទ