01/06/2021 - 08:32

ជំ​ហរ​រឹង​មាំទីតាំង​ជួរ​មុខ​

  ជា​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​លើ​ភូមិ​សាស្រ្ត​ខេត្ត​កាម៉ាវ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​សុង​ដុក (ស្រុក​ត្រឹង​វ៉ាន់​ថើយ​) តែង​ជំ​ហរ​ច្បាម​ទីតាំង​ជួរ​មុខ​ដើម្បី​សម្រេច​នូវ​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន​ និង​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ។​

ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​សុង​ដុក ផ្សព្វ​ផ្សាយ​ជូន​នេ​សាទ​ករ​គប្បី​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​  COVID-១៩។​

មាន​វត្ត​មាន​នៅ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​សុង​ដុក កន្លែង​ដែល​មាន​ចំ​នួន​ទូក​កប៉ាល់​នេសាទ​ចេញ​ចូល​ច្រើន​បំ​ផុត​ក្នុង​ខេត្ត​កាម៉ាវ យើង​ខ្ញុំ​សង្កេត​ឃើញ​ទឹក​មុខ​តាន​តឹង​របស់​កម្មា​ភិបាល​និង​យុទ្ធ​ជន​នៅ​ទីនេះ​។​  អនុសេនីយ៍​ឯក​ ដោ​វ៉ាន់​ឡាញ​ ប្រ​ធាន​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​សុង​ដុក ឱ្យ​ដឹង​៖ ចាប់​ពី​ជំ​ងឺ​ COVID-១៩ កើត​មាន​ឡើង​ កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ត្រូវ​ធ្វើ​ការ​ងារ​ច្រើន​ជាង ​បើ​ប្រៀប​នឹង​ថ្ងៃ​ធម្ម​តា​។​ ពិសេស​ នៅ​វេលា​ប្រ​ថុច​ញ៉ុច​ដែល​អស់​ជំ​នោរ​ទឹក​ធ្វើ​នេសាទ​នៅ​សមុទ្រ​ អ្នក​នេសាទ​ឡើង​មក​កាន់​ដី​គោក មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​មាន​ទូក​កប៉ាល់​ជិត​ ១០០ គ្រឿង​ ដោយ​មាន​មនុស្ស​ចេញ​ចូល​ច្រក​សមុទ្រ​ជាង​ ៥០០ នាក់។​  “មាមីង​អ្នក​នេសាទ​ចេញ​ចូល​ច្រក​សមុទ្រ​ គ្មាន​កំ​ណត់​ម៉ោង​វេលា​អ្វី​ទេ​ ឬ​ក៏​មាន​ករណី​កើត​ឡើង​នៅ​សមុទ្រ​រៀង​រាល់​ថ្ងៃ​ ដូច​៖ គ្រោះ​ថ្នាក់​ ការ​ងារ​ទំ​នាស់​ដែន​ទឹក​នេសាទ​។​ល។​ ម្ល៉ោះ​ហើយ​ ការ​ប្រ​ចាំ​ការ​មួយ​យប់​ទល់​ភ្លឺ​ ដើម្បី​ធ្វើ​សំ​ណុំ​បែប​បទ​និង​ដោះ​ស្រាយ​ករណី​ជូន​មាមីង​ជាកិច្ច​ការ​ប្រ​ចាំ​ថ្ងៃ​របស់​អង្គ​ភាព​”  - អនុសេនីយ៍ឯក​ ដោ​វ៉ាន់​ឡាញ​ បាន​ឱ្យ​ដឹង​ដូច្នេះ​។​

កម្មា​ភិបាល​ក្រុម និង​ប៉ម​ប្តូរ​វេន​គ្នា​ប្រចាំ​ការ​ ២៤/២៤ ម៉ោង។

ចេញ​ពី​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែន​សុង​ដុក យើង​ខ្ញុំ​ទៅ​កន្លែង​ប៉មយាម​បង្ការ​ប្រ​ឆាំង​ជំ​ងឺ ​COVID-១៩ របស់​អង្គ​ភាព​នៅ​តំ​បន់​ព្រែក​ក្វាង​ថែប ទីប្រ​ជុំ​ជន​សុង​ដុក។​  ដោយ​សារ​គ្មាន​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​ជាប់​លាប់ ម្ល៉ោះ​ហើយ​កន្លែង​បោះ​ទីតាំង​ត្រូវ​បាន​រៀប​ចំ​នៅ​ក្រោម​ជើង​ស្ពាន​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ពិនិត្យ​តាម​ដាន​មនុស្ស​ និង​មធ្យោ​បាយ​ចេញ​ចូល​តាម​ច្រក​សមុទ្រ​នៅ​ពេល​ថ្ងៃ​ រីឯ​ពេល​យប់​បង​ប្អូន​សូម​អា​ស្រ័យ​ផ្ទះ​ប្រ​ជា​ជន​នៅ​ក្បែរ​ៗ​នោះ​។​ ក្រុម​ការ​ងារ​មាន​តែ​កម្មា​ភិបាល​ប៉ុស្តិ៍​ ២ រូប​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​តែប្រ​ចាំ​ការ​ ២៤/២៤ ម៉ោង​។​ អនុ​សេនីយ៍​ត្រី​ ឡឹម​ហ្វាង​ហាវ កម្មា​ភិបាល​ក្រុម​ប្រ​ដាប់​អា​វុធ​ ប្រ​ធាន​ប៉ម ឱ្យ​ដឹង​៖ “អា​កាស​ធាតុ​រដូវ​នេះ​ ភ្លៀង​ខ្យល់​ខុស​ប្រ​ក្រតី​។​ ថ្ងៃ​កំ​ពុង​ក្តៅ​ ប៉ុន្តែ​មួយ​សន្ទុះ​ក្រោយ​មក​អាច​នឹង​មាន​ភ្លៀង​ខ្យល់​ក៏​មាន​ពេល​យប់​ក៏​ដូច្នោះ​ដែរ​ ភ្លៀង​ខ្យល់​ផ្គរ​រន្ទះ​រហូត​ ប៉ុន្តែ​បង​ប្អូន​នៅ​តែ​ច្បាម​ប៉ម ច្បាម​ភូមិ​សាស្រ្ត​ តែង​ល្បាត​ពិនិត្យ​ជារឿយ​ៗ​ និង​ដោះ​ស្រាយ​ល្អ​រាល់​ហេតុ​ការណ៍​ ប្តេជ្ញា​ចិត្ត​ទប់ស្កាត់​មិន​ឱ្យ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​ភូមិ​សាស្រ្ត​ឡើយ​”។​ល។​

 អម​ដំ​ណើរ​កង​ល្បាត​មាន​អនុសេនីយ៍​ឯក​ ឡេត្វឹង​ខាញ ប្រ​ធាន​ក្រុម​ប្រ​ដាប់​អា​វុធ​ធ្វើ​ជា​ប្រ​ធាន​កង​ ដើរ​ល្បាត​តាម​ដង​ព្រៃ​បង្ការ​នៅ​ឆ្នេរ​សមុទ្រ​និរតី​ ចាប់​ពី​ម៉ោង​ ១-៥ ព្រឹក​ ទើប​យល់​ពី​ការ​លំ​បាក​ នឿយ​ហត់​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​។​ ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ បង​ៗ​តែង​ពិនិត្យ​យក​ចិត្ត​ទុក​ដាក់​ពី​ស្លាក​ស្នាម ដូច​ជា​ដាន​ស្នាម​ជើង​តាម​វាល​ល្បាប់​នៃ​តំ​បន់​ដង​ព្រៃ​ មែក​ឈើ​បាក់​ សន្លឹក​ឈើ​ជ្រុះ​។​ល។​ ដង​ផ្លូវ​ដើរ​ល្បាត​នៅ​ពេល​យប់​ជ្រៅ​ស្ងាត់​ជ្រងំ ប៉ុន្តែ​បង​ៗ​កង​ទ័ព​ពាក់​ស័ក្តិ​ខៀវ​នៅ​តែបោះ​ជំ​ហាន​ឈាន​ជើង​ដើរ​ល្បាត​តាម​ឆ្នេរ​សមុទ្រ​ជា​និច្ច​។​ ម្យ៉ាង​ទៀត​ តំ​បន់​និរតី​កំ​ពុង​ឈាន​ចូល​រដូវ​ភ្លៀង​ព្យុះ​ ខ្យល់​បក់​បោក​ខុស​ធម្ម​តា​ ជា​ពិ​សេស​គឺតំ​បន់​ឆ្នេរ​សមុទ្រ​។​ ទោះ​បីស្ថិត​ក្នុង​ស្ថាន​ភាព​អា​កាស​ធាតុ​បែប​ណា​ក៏​ដោយ​ បង​ៗ​នៅ​តែជំ​ហរ​ច្បាម​ទីតាំង​ជួរ​មុខ​រឹង​មាំ ដើម្បី​សម្រេច​នូវ​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន​ ទប់​ស្កាត់​ការ​ឆ្លង​ដែន​ ខុស​ច្បាប់​ និង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID -១៩៕​

                                      អាញ​វី - លីសៀ

 ​  

ចែករំលែកអត្ថបទ