ដើម្បីពន្លឿនល្បឿនដំណើរការធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋភ្ជាប់បន្ទះឈីបអេឡិចត្រូនិច តាមសេចក្តីកំណត់របស់ក្រសួងនគរបាលនិងនគរបាលខេត្តគៀងយ៉ាង ឃើញថា នគរបាលក្នុងខេត្ត មានវិធីសាស្រ្តធ្វើល្អៗជាច្រើនក្នុងការចលនាមហាជន។ ក្នុងនោះមានការពង្រីកតួនាទីរបស់អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៃនគរបាលស្រុកហ្គក្វាវ។
នគរបាលស្រុកហ្គក្វាវ ធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋជូនព្រះសង្ឃវត្តថ្នល់ជុំ។
ធ្វីឡេវ ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ។ ដើម្បីបង្កភាពងាយស្រួលដល់មាមីងធ្វើសំណុំបែបបទផ្តល់អត្តសញ្ញាណបណ្ណពលរដ្ឋ នគរបាលស្រុកហ្គក្វាវ បានសហការជាមួយគណៈកម្មការវត្តថ្នល់ជុំ (ព្រែកស្លា) ឃុំធ្វីឡេវ ចាត់ចែងក្រុមការងារមួយចុះធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋចល័តនៅក្នុងបរិវេណវត្តតែម្តង។ ក្រុមការងារនេះធ្វើការចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ១២ យប់ រៀងរាល់ថ្ងៃក្នុងសប្តាហ៍ រួមទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ មានថ្ងៃខ្លះធ្វើរហូតដល់ទល់ភ្លឺ “ប្រជាជននៅមក គឺនៅតែធ្វើ”។ ព្រះតេជព្រះគុណលីឡុងកុងយ័ញ អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តគៀងយ៉ាង ព្រះចៅអធិការវត្តថ្នល់ជុំ បានរៀបចំកន្លែងធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋ ដាក់ប្រព័ន្ធអំពូលភ្លើង កង្ហារបំពាក់គ្រឿងអគ្គិសនី រួមទាំងម៉ាស៊ីនតម្លើងអគ្គិសនី តុកៅអីសម្រាប់ប្រជាជនមកធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋមានកន្លែងសម្រាកទូលំទូលាយ។ ដើម្បីធ្វើអត្តសញ្ញាណបណ្ណ ពលរដ្ឋ ធានាគោលការណ៍បង្ការប្រឆាំងជំងឺ Covid-១៩ គណៈកម្មការវត្តថ្នល់ជុំ ថែមទាំងឧបត្ថម្ភជេលលាងដៃរម្ងាប់មេរោគ ម៉ាស់ពេទ្យ ដោយឥតគិតថ្លៃជូនប្រជាជនទៀតផង។ ទន្ទឹមនឹងនោះ ក្នុងឱកាសពិធីបុណ្យទាន គណៈកម្មការវត្តថ្នល់ជុំ នៅទាំងគួបផ្សំផ្សព្វផ្សាយដល់ព្រះសង្ឃនិងពុទ្ធបរិស័ទអំពីផលប្រយោជន៍នៃការធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋ និងពេលវេលាផ្តល់ជូនអត្តសញ្ញាណបណ្ណពលរដ្ឋ ផ្តើមពីនោះ ប្រជាជនលើភូមិសាស្រ្តឃុំធ្វីឡេវ មកធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋនៅក្នុងវត្តយ៉ាងកុះករ។
វរសេនីយ៍ទោ យ័ញម៉-សយ ប្រធាននគរបាលឃុំធ្វីឡេវ ស្រុកហ្គក្វាវ ឱ្យដឹង៖ “អាស្រ័យមានការឧបត្ថម្ភពីសំណាក់ព្រះសង្ឃក្នុងវត្តថ្នល់ជុំ ដូចជាមានការរៀបចំមធ្យោបាយ បំពាក់គ្រឿងបរិក្ខារ ពុំនោះសោតមានកន្លែងហូបចុក ឈប់សម្រាកសម្រាប់កម្មាភិបាល យុទ្ធជន ម្ល៉ោះហើយការធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋជូនមាមីងជនរួមជាតិខ្មែរ នៅក្នុងវត្តមានភាពងាយស្រួលនិងឆាប់រហ័ស។ ពិសេសកម្មាភិបាល យុទ្ធជនហូបចុកនៅនឹងកន្លែង ដូច្នេះមានពេលវេលាច្រើនសម្រាប់ទទួលសំណុំលិខិតធ្វើជូនប្រជាជន ចៀសវាងការរង់ចាំយូរ”៕
យោង៖ កាសែតប្រជាជន -លីសៀ