មាត្រា ២៧ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានចែង៖ “ពលរដ្ឋគ្រប់រូបអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ មានសិទ្ធិបោះឆ្នោតនិងអាយុចាប់ពី ២១ ឆ្នាំឡើងទៅ មានសិទ្ធិឈរឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។ ការអនុវត្តសិទ្ធិទាំងនេះ គឺអាស្រ័យច្បាប់កំណត់”។ រដ្ឋជានិច្ចកាល តែងពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឆ្នោត គឺជាសិទ្ធិដ៏សំខាន់របស់ពលរដ្ឋ ទន្ទឹមនឹងសិទ្ធិនោះ គឺជាកាតព្វកិច្ច ភារកិច្ចរបស់ពលរដ្ឋ។ អាស្រ័យហេតុនោះ ការចលនាម្ចាស់ឆ្នោតបើមិនទៅបោះឆ្នោតគឺជាទង្វើល្មើសច្បាប់ បំពានសិទ្ធិនិងភារកិច្ចរបស់ពលរដ្ឋ។
ព្រះសង្ឃវត្តសំរោងឯក ក្រុងត្រាវិញ បោះឆ្នោតតំណាងរដ្ឋសភានីតិកាល XIV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០១៦-២០២១ ។ រូប៖ plo.vn
មាត្រា ៩៥ ជំពូក X ច្បាប់បោះឆ្នោតតំណាង រដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជន បានចែង៖ “បុគ្គលណាប្រើល្បិចកលបោកប្រាស់ទិញទឹកចិត្ត ឬចាប់បង្ខំ រារាំងដំណើរការបោះឆ្នោត និងឈរឆ្នោតរបស់ពលរដ្ឋ គឺប្រព្រឹត្តបំពាននឹងបទប្បញ្ញត្តិស្ដីពីការចលនាបោះឆ្នោត។ល។ យោងទៅតាមលក្ខណៈកម្រិតបទល្មើសត្រូវវិនិច្ឆ័យទៅតាមផ្លូវច្បាប់ គឺពិន័យរដ្ឋបាល ឬថ្កោលទោសព្រហ្មទណ្ឌ”។
មាត្រា ១៦០ ច្បាប់ព្រហ្មទណ្ឌឆ្នាំ ២០១៥ (វិសោធនកម្មឆ្នាំ ២០១៧) បានចែងអំពីការវិនិច្ឆ័យបទល្មើស ដូចខាងលើ៖
“មាត្រា ១៦០ ។ បទបំពានសិទ្ធិរបស់ពលរដ្ឋអំពីការបោះឆ្នោត និងឈរឆ្នោត ឬអនុម័តនៅពេលរដ្ឋសុំប្រជាមតិ។
១. បុគ្គលណាបោកប្រាស់ ទិញទឹកចិត្ត ចាប់បង្ខំ ឬប្រើល្បិចកលផ្សេងៗ សំដៅរារាំងពលរដ្ឋអនុវត្តសិទ្ធិបោះឆ្នោត សិទ្ធិឈរឆ្នោត ឬសិទ្ធិអនុម័តនៅពេលរដ្ឋសុំប្រជាមតិ គឺពិន័យដោយការព្រមានដាក់ពិន័យកែប្រែ មិនជាប់ឃុំរយៈពេល ០១ ឆ្នាំ ឬដាក់ពន្ធនាគារចាប់ ពី ០៣ ខែដល់ ០១ ឆ្នាំ។
២. ប្រព្រឹត្តបទល្មើសមួយក្នុងចំណោមករណីដូចខាងក្រោម៖ គឺដាក់ពន្ធនាគារចាប់ពី ០១ ឆ្នាំដល់ ០២ ឆ្នាំ៖
a) មានការរៀបចំទុកជាស្រេច;
b) ឆ្លៀតឱកាសពីមុខតំណែង និងសិទ្ធិអំណាច;
c)បណ្តាលឱ្យពន្យារពេលថ្ងៃបោះឆ្នោត បោះឆ្នោតឡើងវិញ ឬពន្យារពេលសុំប្រជាមតិ។
៣. អ្នកប្រព្រឹត្តល្មើសថែមទាំងអាចនឹងបញ្ឈប់មុខតំណែងជាដាច់ខាតចាប់ពី ១ ឆ្នាំដល់ ៥ ឆ្នាំ”។
ទិវាបោះឆ្នោតតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ គឺជាទិវាបុណ្យដ៏ធំរបស់ទូទាំងប្រជាជន ទូទាំងបក្ស និងទូទាំងកងទ័ពយើង ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សង្គម។ យោងតាមផែនការ ទិវាបោះឆ្នោតតំណាងរដ្ឋសភា នីតិកាល XV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១-២០២៦ ត្រូវបានរៀបចំឡើងក្នុងទូទាំងប្រទេសនៅថ្ងៃ២៣ ខែឧសភា ឆ្នាំ ២០២១ ។ ការបោះឆ្នោតប្រព្រឹត្តឡើងក្នុងបរិការណ៍ដែលប្រទេសយើងបន្តការផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវកិច្ចការផ្លាស់ថ្មី ទូទាំងប្រជាជន ទូទាំងបក្សនិងទូទាំងកងទ័ពយើង កំពុងសកម្មផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទីXIII របស់បក្ស និងសេចក្តីសម្រេចចិត្តមហាសន្និបាតគ្រប់លំដាប់ថ្នាក់។ អនុវត្តត្រឹមត្រូវគ្រប់សព្វសិទ្ធិបោះឆ្នោតមិនត្រឹមតែសម្តែងនូវភារកិច្ចនយោបាយនៃម្ចាស់ឆ្នោតម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងជាវិធីសាស្រ្ត ដើម្បីម្ចាស់ឆ្នោតម្នាក់ៗរួមចំណែកបញ្ចេញ កម្លាំងញុាំងឱ្យការបោះឆ្នោតតំណាងរដ្ឋសភា នីតិកាលXV និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិកាល ២០២១- ២០២៦ សម្រេចបានជោគជ័យ ព្រមទាំងចូលរួមវាយបំបាក់នូវពាក្យឃោសនាបំបែកបំបាក់របស់អានុភាពអមិត្តផង៕
យោង៖ dangcongsan.vn -លីសៀ