19/04/2021 - 16:06

រីក​សាយ​ភាយ​ចលនា​”យុវ​វ័យ​ច្នៃ​ប្រ​តិដ្ឋ​” នៅ​កង​នា​វា​ចរ​តំ​បន់​ ៣

គាំ​ទ្រ​ចលនា​ “យុវ​វ័យ​ច្នៃ​ប្រ​តិដ្ឋ​” យក​ឈ្មោះ​វីរ​បុរស​យុទ្ធ​ជន​ពលី​ ង្វៀង​ផាង​វិញ​ នៃ​កង​ទ័ព​ជើង​ទឹក​។​ ច្រើន​ឆ្នាំ​កន្លង​ យុវ​វ័យ​កង​នា​វា​ចរតំ​បន់​ ៣ បាន​ជំ​រុញ​ការ​ចលនា​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស បង្កើត​បាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន​ អនុវត្ត​ទៅ​ក្នុង​ភាព​ជាក់​ស្តែង​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។​

ពិធី​ប្រ​ឡង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ កែ​លម្អ​បច្ចេក​ទេស​ឆ្នាំ​ ២០២០ របស់​តំ​បន់​។​

ឆ្នាំ ២០២០ កង​នា​វា​ចរតំ​បន់ ​៣ មាន​ទម្រង់​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ និង​កែ​លម្អ​បច្ចេក​ទេស​ចំ​នួន​ ១២ ទទួល​បាន​រង្វាន់​ យុវ​វ័យ​ច្នៃ​ប្រ​តិដ្ឋ​ ង្វៀង​ផាង​វិញ​ លើក​ទីX អា​ស្រ័យ​កង​ទ័ព​ជើង​ទឹក​ចាត់​តាំង​ឡើង​ ក្នុង​នោះ​ រង្វាន់​A ចំ​នួន ​១ រង្វាន់​B ចំ​នួន​ ៤ រង្វាន់​C ចំ​នួន​ ៧ និង​រង្វាន់​លើក​ទឹក​ចិត្ត​ចំ​នួន ​១ ។​ ដើម្បី​ទទួល​បាន​លទ្ធ​ផល​នេះ​ រៀង​រាល់​ឆ្នាំ​ គ្រប់​លំ​ដាប់​ថ្នាក់​គណៈ​កម្មា​ធិការ​បក្ស​នៃ​ស្ថា​ប័ន​ អង្គ​ភាព​នា​នា​ក្នុង​ទូទាំង​តំ​បន់​តែង​ចាប់​អា​រម្មណ៍​ក្នុង​ការ​ឃោស​នា​ ចលនា​ យក​ចិត្ត​ទុក​ដាក់​លើក​ទឹក​ចិត្ត​ ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ​ ស្មារ​តី​ទទួល​បន្ទុក​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​បំ​ផុត​គឺ​កម្មា​ភិបាល​វ័យ​ ក្មេង​ចូល​រួម​សិក្សា​ស្រាវ​ជ្រាវ​ច្នៃ​ប្រ​តិដ្ឋ​ កែ​លម្អ​បច្ចេក​ទេស នាំមក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ដល់​អង្គ​ភាព​។​

គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ “ប្រ​ព័ន្ធ​ប្តូរ​ប្រ​ភព​អគ្គិ​សនី​ដោយ​ស្វ័យ​ប្រ​វត្តិ​ ATS” របស់​អនុសេនីយ៍​ឯក​ ឡឹម​អាញ់វ៉ូវ ជំ​នួយ​ការ​បច្ចេក​ទេស គណៈ​បច្ចេក​ទេសនៃ​កង​វរៈ​សេនា​ធំ​លេខ​ ៣៥១ ទទួល​បាន​រង្វាន់​A ង្វៀង​ផាង​វិញ​។​ តាម​ប្រ​សាសន៍​អនុសេនីយ៍​ឯក​ ឡឹម​អាញ់​វ៉ូវ ប្រ​ព័ន្ធ​ ATS (Automatic Transfer Switch) គឺជា​ឧប​ករណ៍សម្រាប់​ផ្គត់​ផ្គង់​ប្រ​ភព​អគ្គិ​សនី​ឱ្យ​មាន​ភាព​លំ​នឹង​និរន្តរ​ភាព​និង​បិទ​អគ្គិ​សនី​បាន​ទាន់​ពេល​ ខណៈ​ពេល​មាន​ហា​និភ័យ​កើត​ឡើង​។​ ជា​មួយ​នឹង​លក្ខណៈ​ពិសេស​ដោយ​ឡែក​ ជា​អង្គ​ភាព​បច្ចេក​ទេស​មាន​ឧប​ករណ៍ រ៉ា​ដា​ព័ត៌​មាន​ដំ​ណើរ​ការ​ជា​ប្រ​ចាំ​ទាំង​យប់​ទាំង​ថ្ងៃ​ ប៉ុន្តែ​បុគ្គ​លិក​ស្ថានីយ​មិន​អាច​មាន​វត្ត​មាន​ទាន់​ពេល​ ដើម្បី​បើក​ម៉ាស៊ីន​ប្តូរ​អគ្គិ​សនី​សម្រាប់​សកម្ម​ភាព​របស់​អង្គ​ភាព​ពេល​មាន​ហេតុ​ការណ៍​បន្ទាន់​កើត​ឡើង​។​ ទោះ​បី​អង្គ​ភាព​បាន​បំ​ពាក់​ឧប​ករណ៍​ប្តូរ​អគ្គិ​សនី​ ATyS C២០ ប៉ុន្តែ​លំ​បាក​ក្នុង​ការ​គ្រប់​គ្រង​ ហើយ​ពេល​ខូច​ម្តង​ៗ​ថវិកា​ជួស​ជុល​ខ្ពស់​។​ ឆ្លង​កាត់​ពេល​វេលា​ប្រើ​ប្រាស់​ ឧប​ករណ៍​ចាស់​ចាប់​ផ្តើម​ខូច​ខាត​ លក្ខណៈ​ប្រើ​ប្រាស់​មួយ​ចំ​នួន​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ការ​ងារ​បាន​។​

បធាន​បទ​ និង​គំ​និត​ច្នៃ​ប្រតិដ្ឋ​ជា​ច្រើន​របស់​យុវ​វ័យ​កង​នា​វា​ចរ​តំ​បន់​ ៣ ទទួល​បាន​រង្វាន់​ “យុវ​វ័យ​ច្នៃ​ប្រតិដ្ឋ​ ង្វៀង​ផាង​វិញ​” ឆ្នាំ​២០២០ ដូច​ជា​៖ ផ្នែក​ទន់​គ្រប់​គ្រង​ទិន្ន​ន័យ​ប្រ​ឡង​ប្រ​ណាំង​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ ឧប​ករណ៍​ត្រួត​ពិនិត្យ​តួលេខ​ដោយ​បច្ចេក​វិទ្យា​ឌីជី​ថល អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​ឧទ្ទេស​នាម​បន្ទប់​ហូជី​មិញ​ ដោយ​មធ្យោ​បាយ​មើល​ផ្ទាល់​ភ្នែក​ ច្នៃ​ប្រ​តិដ្ឋ​ធ្នើរ​ពិនិត្យ​ទូទៅ​ ដោះ​និង​ដំ​ឡើង​ក្បាល​នាំ​គ្រាប់​បែក​បាញ់​នា​វា​ដោយ​ខ្លួន​ឯង​៕​

  យោ​ង៖ កា​សែត​កង​ទ័ព​ជើង​ទឹក​វៀត​ណាម- វៀត​ណាម-ប្រែសម្រួលៈ វិមាន

ចែករំលែកអត្ថបទ