06/04/2021 - 10:35

មហា​សន្និ​បាត​តំ​ណា​ង​នា​រីឃុំ​ធ្វឹង​ហ្វា លើក​ទីV

សមាគម​សហព័ន្ធ​នារី​ឃុំ​ធ្វឹង​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ ទើប​ចាត់​តាំង​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​លើក​ទី V អា​ណត្តិ​កាល​ ២០២១-២០២៦។​ ក្នុង​អា​ណត្តិ​ថ្មី​នេះ​ សមាគម​ផ្តុំ​កម្លាំង​អនុវត្ត​នូវ​ភារ​កិច្ច​សំ​ខាន់​ៗ​មួយ​ចំ​នួន​ ដើម្បី​សម្រេច​នូវ​ភាគ​កម្រិត​៖ កម្មា​ភិបាល​ សមា​ជិក​ ១០០% និង​មហា​ជន​នា​រី ៨០% ឡើង​ទៅ​បាន​ស្តាប់​នូវ​ខ្លឹម​សារ​ចលនា​ប្រ​ឡង​ប្រ​ណាំង​និង​ចលនា​ផ្សេង​ៗ​ទៀត​ សាខា​សមាគម​នា​រីនី​មួយ​ៗ​ យ៉ាង​ហោច​ណាស់​ក៏​មាន​សកម្ម​ភាព​មួយ​ ដើម្បី​ចលនា​នារី​លត់​ដំ​សុខ​ភាព​ ចរិយា​សម្បត្តិ​ សីល​ធម៌​ ចំ​ណេះ​ដឹង​ បំ​ណិន​ ជួយ​ឱ្យ​សមា​ជិកា​ក្រី​ក្រ​ ១០ គ្រួ​សារ​ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​

គណៈ​ប្រតិ​បត្តិ​ការ​នីតិ​កាល​ថ្មី​បង្ហាញ​មុខ​មហា​សន្និ​បាត​។​

មហា​សន្និ​បាត​បាន​បោះ​ឆ្នោត​គណៈ​ប្រតិ​បត្តិ​ការ​ អា​ណត្តិ​ថ្មី​ រួម​មាន​សមមិត្ត​ ១១ រូប​ ក្នុង​នោះ​ បោះ​ឆ្នោត​តំ​ណាង​ពេញ​សិទ្ធិ​ ៩ រូប​ និង​តំ​ណាង​បម្រុង​ ២ រូប​ ទៅ​ចូល​រួម​មហា​សន្និ​បាត​ថ្នាក់​លើ​។​ អ្នក​ស្រី​ង្វៀង​ធីត្វៀក​ម៉ាយ​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារីឃុំ​ធ្វឹង​ហ្វា បាន​ជាប់​ឆ្នោត​សា​ជា​ថ្មី​ អា​ណត្តិ​កាល​ ២០២១-២០២៦​៕​

                                              ម៉ាល័យ​-វិមាន

ចែករំលែកអត្ថបទ