អត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីប ត្រូវបានផ្សព្វផ្សាយទូលំទូលាយនៅភូមិភាគជាច្រើន។ តើជួរលេខលើអត្តសញ្ញាណបណ្ណនោះមានអត្ថន័យដូចម្តេច? ប្រជាជនអាចជ្រើសរើសជួរលេខល្អៗ សម្រាប់ខ្លួនបានដែរឬទេ?
នៅឆ្នាំ២០១៦ ប្រទេសវៀតណាមបានចាប់ផ្តើមប្តូរអត្តសញ្ញាណបណ្ណធម្មតា មកជាអត្តសញ្ញាណបណ្ណលេខកូដ។ ដល់ដើមឆ្នាំ ២០២១ អត្តសញ្ញាណបណ្ណលេខកូដត្រូវបានប្តូរមកជាអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីបលើវិសាលភាពទូទាំងប្រទេស។ ដូច្នោះជួរលេខទាំង ១២ តួលើអត្តសញ្ញាណបណ្ណភ្ជាប់បន្ទះឈីប ប្រាកដជាមានអត្ថន័យជាក់លាក់ ដើម្បីកំណត់ទីកន្លែងចុះឈ្មោះសំបុត្រកំណើតភេទ ឆ្នាំកំណើត។ល។
លេខអត្តសញ្ញាណបណ្ណពលរដ្ឋគឺជាតួលេខកំណត់បុគ្គលម្នាក់ៗ។ យោងតាមមាត្រា ១៣ នៃអនុក្រឹត្យលេខ ១៣៧/ ២០១៥/NĐ-CP ជួរលេខនេះមាន ១២ តួ បានរចនាសម្ព័ន្ធ ៦ លេខ គឺជាលេខកូដ សតវត្សន៍កំណើតលេខកូដភេទ លេខកូដ ឆ្នាំកំណើតរបស់ពលរដ្ឋ លេខកូដខេត្ត ក្រុង ចំណុះមជ្ឈិមឬលេខកូដប្រទេសកន្លែង ដែលពលរដ្ឋចុះឈ្មោះសំបុត្រកំណើត ហើយលេខ ៦ តួទៀតជាលេខបានជ្រើសទៅតាមលំដាប់លំដោយ។ ជាក់ស្តែងត្រង់មាត្រា ៧ សារាចរលេខ ០៧/២០១៦/TT-BCA ណែនាំពីអត្ថន័យនៃតួលេខនីមួយៗដូចខាងក្រោម៖
- លេខ ៣ តួដំបូង គឺជាលេខកូដខេត្ត ក្រុងចំណុះមជ្ឈិម ឬចលេខកូដប្រទេសកន្លែងដែលពលរដ្ឋចុះឈ្មោះសំបុត្រកំណើត (ឧទាហរណ៍៖ ហាណូយគឺលេខ ០០១; ហៃផុងគឺលេខ ០៣១ ; ក្រុងហូជីមិញ គឺលេខ ០៧៩ ។ល។)។ ដើម្បីដឹងលេខកូដ ខេត្តនីមួយៗ លោកអ្នកអាចស្វែងយល់ត្រង់នេះ។
- លេខ ១ តួបន្ទាប់គឺលេខកូដភេទរបស់ពលរដ្ឋ។ ជាក់ស្តែងលេខកូដសតវត្សនិងលេខកូដភេទត្រូវបានកំណត់ដូចតទៅ៖ សតវត្សរ៍ ទី ២០ (ចាប់ពីឆ្នាំ ១៩០០ ដល់ដាច់ ឆ្នាំ ១៩៩៩)៖ ប្រុសលេខ០ ស្រីលេខ ១; សតវត្សរ៍ទី២១ (ចាប់ពីឆ្នាំ២០០០ ដល់ដាច់ឆ្នាំ២០៩៩)៖ ប្រុសលេខ២ ស្រីលេខ ៣ ; សតវត្សរ៍ទី ២២ (ចាប់ពីឆ្នាំ ២១០០ ដល់ដាច់ ឆ្នាំ ២១៩៩)៖ ប្រុសលេខ ៤ ស្រីលេខ ៥; សតវត្សរ៍ ទី ២៣ (ចាប់ពីឆ្នាំ ២២០០ ដល់ដាច់ឆ្នាំ ២២៩៩)៖ ប្រុសលេខ៦ ស្រីលេខ ៧ ; សតវត្សរ៍ទី ២៤ (ចាប់ពីឆ្នាំ ២៣០០ ដល់ដាច់ ឆ្នាំ ២៣៩៩) ៖ ប្រុសលេខ ៨ ស្រីលេខ ៩ ។
- លេខ ២ តួបន្ទាប់ គឺលេខកូដឆ្នាំកំណើតទៅតាមលំដាប់លំដោយ។
- លេខ ៦ តួចុងក្រោយ គឺលេខបានជ្រើសដោយចៃដន្យ។
ដូច្នេះ ប្រសិនបើលេខអត្តសញ្ញាណបណ្ណរបស់មនុស្សម្នាក់ គឺលេខ ០០១២១៥ ០០០០០១ លោកអ្នកនឹងដឹងថា បុគ្គល នេះកើតនៅហាណូយ ភេទប្រុស កើតនៅឆ្នាំ ២០១៥ និងលេខ ៦ តួបានជ្រើសទៅតាមលំដាប់លំដោយគឺ ០០០០០១។
ដោយសារលេខកូដកំណត់ឈ្មោះបាន ជ្រើសទៅតាមលំដាប់លំដោយ ហេតុនេះ ប្រជាជនមិនអាចជ្រើសរើសរកលេខល្អៗ បាននោះទេ៕
យោង តាម៖ Báo Tin tức-បក ប្រែ៖ សុផន