23/03/2021 - 08:34

សុក​ត្រាំង​ ទទួល​បាន​សំ​ណុំ​បែប​បទ​ ១៤.៤១៤ ច្បាប់​សូម​ផ្តល់​ អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​

លោក​វរសេនី​យ៍ឯក​ ង្វៀង​មិញ​ង៉ុក​ នា​យក​នគរ​បាល​ខេត្ត​សុក​ត្រាំង​ ថ្លែង​យោ​បល់​ដឹក​នាំ​កិច្ច​ប្រ​ជុំ​គណៈ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​បង្កើត​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពលរដ្ឋ​និងគម្រោង​ផល​ិត ផ្តល់​និង​គ្រប់​គ្រង​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​។​

តាម​ប្រ​សាសន៍​លោក​វរសេនីយ៍​ឯក​ ង្វៀង​មិញ​ង៉ុក​ នា​យក​នគរ​បាល​ខេត្ត​សុក​ត្រាំង​ អនុវត្ត​គោល​ការណ៍​របស់​ក្រសួង​នគរ​បាល​ នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​ចង្អុល​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ប្រ​មូល​ទិន្ន​ន័យ​ ធ្វើ​បច្ចុប្បន្ន​  កែ​ស​ម្រួលព័ត៌​មាន​ប្រ​ជា​ជន​ ប្រ​មូល​ផ្តុំ​កង​កម្លាំង​ប្រើ​ប្រាស់​ប្រ​ភព​កម្លាំង​អស់​ពី​លទ្ធ​ភាព​ ដើម្បី​អនុវត្ត​នូវ​ការ​ងារ​ទទួល​សំ​ណុំ​បែប​បទ​សូម​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​។​ មក​ទល់​នឹង​ពេល​នេះ​ នគរ​បាល​ខេត្ត​ជាសារ​វន្ត​ អនុវត្ត​បាន​រួច​រាល់​ការ​ងារ​ប្រ​មូល​ព័ត៌​មាន​សម្រាប់​ការ​ងារ​កសាង​បង្កើត​ទិន្ន​ន័យ​ ជាតិ​អំ​ពី​ប្រ​ជា​ពល​រដ្ឋ​។​ ចំ​ពោះ​ការ​ងារ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ នគរ​បាល​ខេត្ត​បាន​បង្កើត​ក្រុម​ការ​ងារ​ចល័ត​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ដល់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​។​ រហូត​ដល់​ដាច់​ថ្ងៃ​ ៨/៣/២០២១ ទូទាំង​ខេត្ត​ទទួល​បាន​សំ​ណុំ​បែប​បទ​សរុប​ ១៤.៤១៤ច្បាប់​ សូម​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​៕​

                                                                             យ្វី​អាញ-មុនី​ ​ 

ចែករំលែកអត្ថបទ