15/03/2021 - 16:24

លើក​កម្ពស់​ជីវ​ភាព​មាមីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ថើយ​ឡាយ​

ជីវ​ភាព​មាមីង​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែមាន​ការ​រីក​ចម្រើន​។​ ប្រ​ការ​នេះ​បាន​សបញ្ជាក់​ថា​ រយៈ​ពេល​កន្លង​ ការ​អនុវត្ត​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​របស់​រដ្ឋ​ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​បាន​ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​។​

 ​ ផ្ទះ​មហា​សាម​គ្គី​របស់​បង​ស្រី​ពុង។​

បង​លីវ​តឹង​ខឿង អនុប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ​ ឱ្យ​ដឹង​៖ “បណ្តាញ​គមនា​គមន៍​ជន​បទ​ទៅ​កាន់​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ត្រូវ​បាន​តភ្ជាប់​ មាមីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​។​ ពិសេស​គឺដង​ផ្លូវ​ពី​ភូមិ​ថើយ​ទ្វឹង B ឆ្ពោះ​ទៅ​ប្រ​ឡាយ​តាក់​កាដី​ ប្រ​វែង​ជាង​១.០០០ ម៉ែត្រ​ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់​ នា​ំមក​នូវ​ក្ដី​រីក​រាយ​ជូន​មាមីង​ញុាំង​ឱ្យ​ចម្ងាយ​ពី​ភូមិ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ស្រុក​ថើយ​ឡាយ​កាន់​តែជិត​។​ ស្ពាន​ឈើ​នៅ​តាម​ដង​ផ្លូវ​នេះ​ ក៏​បាន​ការិ​យាល័យ​ជន​ជាតិ​ចលនា​មាមីង​កសាង​ ជាស្ពាន​បេ​តុង​ទាំង​អស់​ ដូច្នេះ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​មាមីង​មាន​ភាព​ងាយ​ស្រួល​ណាស់​”។​ មីង​ដាវ​ធីឌាង នៅ​ភូមិ​ថើយ​ទ្វឹង​B ឱ្យ​ដឹង​៖ “ផ្ទះ​ខ្ញុំ​ចូល​ជ្រៅ​ទៅ​ក្នុង​ភូមិ​ ពី​មុន​ពេល​ឈឺ​ថ្កាត់​ម្ដង​ៗ​ ខ្ញុំ​តែង​ទិញ​ថ្នាំ​ដែល​លក់​តាម​ទូក​ទំ​និញ​មក​ផឹក ពី​ព្រោះ​ផ្លូវ​ទៅ​កាន់​ដំ​ណាក់​សុខា​ភិបាល​មាន​ភាព​លំ​បាក​។​ ឥឡូ​វនេះ​ ផ្លូវ​ទៅ​មក​ងាយ​ស្រួល​ ដូច្នេះ​ខ្ញុំ​ពឹង​ក្មួយ​ឌុប​ទៅ​ដំ​ណាក់​សុខា​ភិបាល​ទីប្រ​ជុំ​ជន​ឱ្យ​ពេទ្យ​ពិនិត្យ​យក​ថ្នាំ​ផឹក”។​

បង​ខឿង ឱ្យ​ដឹង​បន្ថែម​៖ “ ក្រៅ​ពី​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ ជូន​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ យើង​ខ្ញុំ​នៅ​ទាំង​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នា​ំស្រុក​ និង​សហ​ការ​ជា​មួយ​អង្គ​ភាព​នា​នា​ផ្គួប​បញ្ចូល​កម្ម​វិធី​ គម្រោង​ផ្សេង​ៗ​ ដើម្បី​ជួយ​ដល់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ បច្ចុប្បន្ន​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រនៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ ភាគ​ច្រើន​បាន​សង់​ផ្ទះ​មហា​សាម​គ្គី​ ផ្ទះ​មេត្តា​ធម៌​ជូន​។​ គិត​ដោយ​ឡែក​តែ​ឆ្នាំ​២០២០ ការិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​ចំ​នួន​២៧ខ្នង​ និង​ជួស​ជុល​ផ្ទះ ៦ ខ្នង​ជូន​ជន​ជាតិ​ភាគ​តិច​មាន​ស្ថាន​ភាព​លំ​បាក​”។​

បង​ស្រី​យ័ញ​ធីពុង នៅ​ភូមិ​ថើយ​ទ្វឹង​ B ជា​គ្រួ​សារ​មួយ​ទើប​ទទួល​បាន​ការ​ឧបត្ថម្ភ​ជួស​ជុល​ផ្ទះ​ឡើង​វិញ​ ឱ្យ​ដឹង​៖ “ផ្ទះ​ចាស់​របស់​ខ្ញុំ​រដ្ឋ​ឧបត្ថម្ភ​សង់​តាម​រយៈ​កម្ម​វិធី​១៣៤ ឥឡូវ​មាន​ការ​ទ្រុឌ​ទ្រោម​។​ ខ្ញុំ​ទើប​តែបាន​រដ្ឋ​ឧបត្ថម្ភ​ជួស​ជុល​ឡើង​វិញ​យ៉ាង​សម​រម្យ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ត្រេក​អរ​ណាស់​។​ មាន​ផ្ទះ​សម្បែង​នៅ​សុវត្ថិ​ភាព​ បច្ចុប្បន្ន​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​គិត​តែពី​ការ​រក​ស៊ី​ដើម្បី​ឈាន​ឡើង​៕

ហា​ថាញ-ទីទុយ

ចែករំលែកអត្ថបទ