08/02/2021 - 15:41

ធានា​សុវត្ថិ​ភាព​ជូន​ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​

អ្នក​យក​ព័ត៌​មាន​កាសែត​កឹង​ធើ–ភាសា​ខ្មែរ​ បាន​ធ្វើ​ការ​ដោះ​ដូរ​ខ្លី​ជា​មួយ​វរសេនីយ៍​ឯក​ ង្វៀង​មិញ​ង៉ុក​ នាយក​នគរ​បាល​ខេត្ត​សុក​ត្រាំង​ អំ​ពី​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​អំ​ឡុង​ពេល​កៀក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​លើភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​។​

វរសេនី​យ៍ឯក​ ង្វៀង​មិញ​ង៉ុក​ នាយក​នគរ​បាល​ខេត្ត​សុក​ត្រាំង​។​

* ជម្រាប​ប្រ​សាសន៍​សម​មិត្ត​ សូម​សម​មិត្ត​ ឱ្យ​ដឹង​ពីផែន​ការ​ផ្សព្វ​ផ្សា​យ អនុ​វត្ត​ការ​ងារ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ក្នុង​អំ​ឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​វៀត​ណាម​ ឆ្នាំ​២០២១?

-បញ្ជ្រាប​កិច្ច​ចង្អុល​ការ​របស់​ក្រសួង​នគរ​បាល​ នគរ​បាល​ខេត្ត​បាន​ម្ចាស់​ការ​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បើក​យុទ្ធ​នាការ​ចំ​ណុច​ខ្ពស់​ បង្ក្រាប​បទ​ល្មើស​ដើម្បី​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ក្នុង​ឱកាស​មហា​សន្និ​បាត​បក្សទូទាំង​ប្រ​ទេស​លើក​ទី​XIII និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​វៀត​ណាម​ឆ្នាំ​២០២១ លើភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ ចាប់​ពីថ្ងៃ​១៥ /១២/២០២០ ដល់​ថ្ងៃ​២៥/០២/២០២១។​ នគរ​បាល​ខេត្ត​សុក​ត្រាំង​ បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​ភារ​កិច្ច​សំ​ខាន់​ៗ​មួយ​ចំ​នួន​ ដូច​៖ បន្ត​ការ​ជំរុញ​ខ្លាំង​ក្លាយុទ្ធ​នាការ​ចំ​ណុច​ខ្ពស់​បង្ក្រាប​បទ​ល្មើស​ ប្រ​ឆាំង​ការ​រត់​គយ គៃបន្លំ​ពាណិជ្ជ​កម្ម​ ជួញ​ដូរ​ទំ​និញ​ក្លែង​ក្លាយ​ ដឹក​ជញ្ជូន​ទំ​និញ​ខុស​ច្បាប់​ និង​រាល់​ការ​ប្រ​ព្រឹត្ត​ល្មើស​អំ​ពី​អនា​ម័យ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ។​ល។​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​គ្រប់​គ្រង​រដ្ឋ​បាល​ផ្នែក​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ជំរុញ​ខ្លាំង​ក្លា​ការ​ល្បាត​ ត្រួត​ពិនិត្យ​ ប្រ​ទះ​ឃើញ​និង​ចាត់​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​រាល់​ការ​ប្រ​ព្រឹត្ត​ល្មើស​អំ​ពី​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍ ប្តេជ្ញា​ចិត្ត​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍; ពិនិត្យ​សុវត្ថិ​ភាព​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​ កាត់​បន្ថយ​កម្រិត​ទាប​បំ​ផុត​ ចំ​ពោះ​ការ​ឆាប​ឆេះ​និង​ការ​អុជ​ផាវ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។​

* ជម្រាប​ប្រ​សាសន៍​សម​មិត្ត​ តើន​គរ​បាល​ខេត្ត​គប្បី​ផ្ដល់​អនុ​សាសន៍​អ្វី​ខ្លះ​ ដើម្បី​ជួយ​ឱ្យ​ប្រ​ជាជន​លើក​កម្ពស់​ការ​ប្រុង​ប្រ​យ័ត្ន​ការ​ពារ​ទ្រព្យ​សម្បត្តិ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​វៀត​ណាម​ ឆ្នាំ​២០២១?

- ឆ្លង​តាម​រយៈ​ការ​ងារ​ប្រ​យុទ្ធ​ប្រ​ឆាំង​ ឃើញ​ថា​៖ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ការ​លួច​ ឆក់ប្លន់​ទ្រព្យ​សម្បត្តិ​មាន​ការ​កើន​ឡើង​ ដោយ​ឧបា​យ និង​កលល្បិច​យ៉ាង​គឃ្លើន​ ប្រ​ថុយ​ប្រ​ថាន។​ ដើម្បី​បង្ក្រាប​និង​ការ​ពារ​សុវត្ថិ​ភាព​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ប្រ​ជា​ជន​គប្បី​យក​ចិត្ត​ទុក​ដាក់​នូវ​បញ្ហា​មួយ​ចំ​នួន​ដូច​៖ ត្រូវ​មាន​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ ម្ចាស់​ការ​គ្រប់​គ្រង​ និង​ការ​ពារ​ទ្រព្យ​សម្បត្តិ​ ប្រ​យ័ត្ន​ប្រ​យែងចំ​ពោះ​ជន​ចម្លែក​មុខ​ចេញ​ចូល​ក្នុង​តំ​បន់​។​ ប្រ​ជា​ជន​មិន​ត្រូវ​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ចល័ត​ពេល​កំ​ពុង​បើក​បរ​យាន​យន្ត​ កាត់​បន្ថយ​ពាក់​គ្រឿង​អលង្ការ​មាន​តម្លៃ​ពេល​ចេញ​ទៅ​ក្រៅ​ មិន​ត្រូវ​ឈប់​សំ​ចត​យាន​យន្ត​ ឬ​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ពេល​យប់​នៅ​តំ​បន់​ដែល​គ្មាន​មនុស្ស​ចេញ​ចូល​។​ល។​  ខណៈ​មាន​ការ​ដោះ​ដូរ​នៅ​ធនា​គារ​ ឬ​តាម​ទូ ATM មាន​ទឹក​ប្រាក់​ចំ​នួន​ច្រើន​គប្បី​មាន​សាច់​ញាតិ​ទៅ​ជា​មួយ​ ហើយ​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ជា​និច្ច​។​ ចំ​ពោះ​គ្រួ​សារ​ដែល​ធ្វើ​អា​ជីវ​កម្ម​ តាម​ហាង​មាស​ គប្បី​បំ​ពាក់​ប្រ​ព័ន្ធ​កា​មេរ៉ា​ ប្រ​ព័ន្ធ​ប្រ​កាស​ ភាព​អា​សន្ន​ ឬ​កាត់​បន្ថយ​ការ​ដោះ​ដូរ​ក្រោយ​ពី​ម៉ោង​១៨ជា​រៀង​រាល់​ថ្ងៃ​ ៕​

  * សូម​អរ​គុណ​សម​មិត្ត​ !

                   លីធាន​ - ប្រែសម្រួល​៖ លីសៀ

 ​   

ចែករំលែកអត្ថបទ