ក្រៅពីការផ្ដុំកម្លាំងលើកកម្ពស់គុណភាពវិស័យអប់រំរួម ខេត្តវិញឡុង នៅទាំងផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យអប់រំតំបន់ជនជាតិ។ ផ្តើមពីនោះ បង្កបានការអភិវឌ្ឍព្រមៗគ្នាវិស័យអប់រំនៅគ្រប់ភូមិភាគ។
សាលាបឋមសិក្សាតឹងមី A សម្រេចបទដ្ឋានជាតិ។
តាមប្រសាសន៍លោកស្រី ទ្រឿងថាញញឹង នាយិកាមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង ផ្នែកអប់រំធ្វើការពិនិត្យនិងរៀបចំឡើងវិញប្រព័ន្ធសាលារៀន ចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយផែនការពង្រីកគុណភាពកងជួរកម្មាភិបាល គ្រូបង្រៀន តាមសេចក្តីកំណត់របស់ច្បាប់អប់រំ ឆ្នាំ ២០១៩ ។ ក្នុងដំណើរការអនុវត្ត ផ្នែកអប់រំផ្ដោតការយកចិត្តទុកដាក់ លើកកម្ពស់គុណភាពព្រមៗគ្នា ក្រុមប្រឹក្សាគរុកោសល្យនៅតាមសាលា តំបន់ ដែលមានជនរួមជាតិរស់នៅកុះករ។ មកដល់ពេលនេះ កងជួរកម្មាភិបាល គ្រូបង្រៀននៅតាមសាលាជនជាតិអន្តេវាសិក និងសាលារៀននៅតំបន់ មានសិស្សជនជាតិភាគតិចរៀនច្រើនសុទ្ធតែសម្រេចនិងសម្រេចលើសបទដ្ឋាន។ លោកថាច់ថេហៀង ប្រធានការិយាល័យជនជាតិ ស្រុកត្រាអូង មានប្រសាសន៍៖ “សាលារៀននៅតាមឃុំមានកូនសិស្សខ្មែរច្រើន ដូចជាឃុំតឹងមី ត្រាកោង ហូវថាញ់ និងទីរួមស្រុកត្រាអូង ត្រូវបានកសាងយ៉ាងរឹងមាំ និងសម្រេចបទដ្ឋានជាតិ។ តួយ៉ាងដូចជាឃុំតឹងមី មានសាលារៀនចំនួន ៣/៤ សម្រេចបទដ្ឋានជាតិ។ ក្នុងចំណោមលក្ខឋាននៃបទដ្ឋានជាតិ មានលក្ខឋានអំពីកងជួរកម្មាភិបាល គ្រូបង្រៀន ម្ល៉ោះហើយ ពេលសាលារៀនបានសម្រេចបទដ្ឋានជាតិ គ្រូបង្រៀនក៏សម្បទាទាំងវិជ្ជាសម្បត្តិ និងចរិយាសម្បត្តិ។
ខេត្តវិញឡុង បច្ចុប្បន្នមានសាលារៀនចំនួន ៤២៨ ចាប់ពីមត្តេយ្យដល់វិទ្យាល័យ ក្នុងនោះ មានសាលាសម្រេចបទដ្ឋានជាតិជាង ៥៦%។ ស្តីពីប្រសិទ្ធភាពសាលាសម្រេចបទដ្ឋានជាតិ លោកឡេទ្រីយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡងមី ឱ្យដឹង៖ “ មុននេះ ការចលនាសិស្សមតេ្តយ្យអាយុ ៥ ឆ្នាំចូលរៀន និងសិស្សបឋមសិក្សាចូលរៀនប្រឈមនឹងការលំបាកច្រើន ប៉ុន្តែតាំងពីសាលាមត្តេយ្យហឿងយឿង និងសាលាបឋមសិក្សាថាច់ធា បានកសាងថ្មីសម្រេចបទដ្ឋានជាតិ អត្រាចលនាសិស្សចូលរៀនតែងសម្រេច និងសម្រេចលើសផែនការ”។ សាលារៀនស្អាតស្អំ គ្រូបង្រៀនមានវិជ្ជាជីវៈជំនាញនិងអស់ពីចិត្តជាមួយសិស្ស ម្ល៉ោះហើយអាណាព្យាបាលសិស្សតែងស្ងប់ចិត្តពេលបញ្ជូនកូនទៅរៀន។ លោកគ្រូង្វៀងតឹងលឹក នាយកសាលាបឋមសិក្សាថាច់ធា ឱ្យដឹង៖ “សាលារៀនសម្រេចបទដ្ឋានជាតិ ហេតុនេះសិស្សរៀនពីរពេលក្នុងមួយថ្ងៃ និងបានរៀនទាំងកម្មវិធីអក្សរសាស្រ្តខ្មែរ ដែលផ្នែកអប់រំបានចាត់គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ មកទទួលបន្ទុក”។ លោកគ្រូថាច់វុឌ្ឍី គ្រូបង្រៀនសាលាបឋមសិក្សា ថាច់ធា បង្ហើបឱ្យដឹង៖ “តាំងពីបាន បង្រៀន នៅសាលាសម្រេចបទដ្ឋានជាតិ ទាំងគ្រូនិងសិស្សតែងខិតខំប្រឹងប្រែងថែមទៀត ដើម្បីលើកកម្ពស់គុណភាពអប់រំ”៕
ហាថាញ់- ត្រឹងហ្គោន