មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/01/2021 - 10:37

ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជំ​រុញ​អភិវឌ្ឍន៍​តំ​បន់​ជន​បទ​

សមិទ្ធ​ផល​លេច​ធ្លោ​បំ​ផុត​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ខេត្ត​បាក​លីវ​ គឺហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ​ ធារា​សាស្រ្ត​ត្រូវ​បាន​វិនិ​យោគ​ល្អ​បង្គួរ​ ។​ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​បទ​ តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ​។​

ផ្លូវ​គមនា​គមន៍​ជន​បទ​នៅ​ខេត្ត​បាក​លីវ​ ជាមូល​ដ្ឋាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរទៅ​មក​រ​បស់ប្រ​ជា​ជន​។​

ខេត្ត​បាក​លីវ​បាន​កសាង​ថ្មី​ ជួស​ជុល​បង្កើន​កម្រិត​ផ្លូវ​គមនា​គមន៍​ជន​បទ​ចំ​នួន​ ៦៨៨ ខ្សែ​ ដោយ​មាន​ប្រ​វែង​ ៧២៥ គីឡូ​ម៉ែត្រ សរុប​ថវិកា​ជាង​ ៥៩៥ ពាន់​លាន​ដុង​។​ ទូទាំង​ខេត្ត​មាន​ ៤៩/៤៩ ឃុំ​ មាន​ផ្លូវ​គមនា​គមន៍ រថ​យន្ត​បើក​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ ផ្លូវ​ជន​បទ​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ តភ្ជាប់​ពី​ភូមិ​ទៅ​ឃុំ​ត្រូវ​បាន​ចាក់​បេ​តុង​ ១០០% ។​ កសាង​និង​បង្កើន​កម្រិត​ស្ពាន​ជន​បទ​ចំ​នួន​ ៥២០ កន្លែង​ វិនិ​យោគ​ជីក​ស្តារ​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​វាល​ស្រែ​ ១.១៧៩ ខ្សែ​ ប្រ​វែង​ ១.៨៧៦ គីឡូ​ម៉ែ​ត្រ បង្កើនកម្រិត​ជួស​ជុល​ទំ​នប់​ការ​ពារ​ទឹក​ប្រៃ-ស្តុក​ទឹក​សាប​ ១៥៤ កន្លែង​ នាំ​ទឹក​ចូល​ប្រើ​ប្រាស់​តាម​ទំ​នប់​អូវ​និញ​ក្វើយ រួម​ចំ​ណែក​ជួយ​ខេត្ត​បាក​លីវ​ កាត់​បន្ថយ​បាន​នូវ​បាតុ​ភូត​ជ្រាប​ទឹក​ប្រៃ​ចូល​តំ​បន់​ទឹក​សាប​ ។​ តាម​ប្រ​សាសន៍​លោក​លឺវ​ហ្វាង​ឡី នា​យក​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ​ ខេត្ត​មាន​ឃុំ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ១០០% ម៉្លោះ​ហើយ​ផ្លូវ​គមនា​គមន៍​ជន​បទ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន ​។​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​ជាមូល​ដ្ឋាន​នាំទឹក​សាប​បម្រើ​ការ​ផលិត ទាំង​ប៉ែកខាង​ជើង​និង​ប៉ែក​ខាង​ត្បូង​នៃ​ផ្លូវ​ជាតិ​ ១A ។​

លោក​សើុង​ប៊ី នៅ​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ឱ្យ​ដឹង​ ៖ “ ផ្លូវ​គមនា​គមន៍​ជន​បទ​ត្រូវ​បាន​ពង្រីក​ចេញ​ ៣ ម៉ែ​ត្រ ដូច្នេះ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ លក់​ដូរ​និង​ដឹក​ជញ្ជូន​កសិផល​របស់​ប្រ​ជា​ជន​ក្នុង​ភូមិ​មាន​ភាព​ងាយ​ស្រួល​ ប្រ​ព័ន្ធ​ធារា​សាស្រ្ត​មាន​ទឹក​សាប​សម្រាប់​ស្រោច​ស្រព​ ទើប​មាមីង​ធ្វើ​ការ​បង្ក​ប​ង្កើន​ផល​ទាំងប្រាំង​វស្សា​ ។​ ផ្តើម​ពី​នោះ​ ជីវ​ភាព​ប្រ​ជា​ជន​បាន​លើក​ស្ទួយ​ជា​ជំ​ហាន​ៗ​ ភូមិ​ស្រុក​មាន​ភាពផ្លាស់​ថ្មី​ ម៉្លោះ​ហើយ​មាមីង​ខ្មែរ​អ្នក​ណា​ក៏​មាន​ភាព​សប្បាយ​រីក​រាយ” ។​ ចំ​ណែក​លោក​ថា​ច់​អឿង នៅ​ឃុំ​វិញ​ប៊ិញ ស្រុក​វិញ​ប៊ិញ ឱ្យ​ដឹង ​៖ “ចាប់​តាំង​ពី​រដ្ឋ​មាន​គោល​ការណ៍​កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​ តភ្ជាប់​អគ្គិ​សនី​ ទឹក​ស្អាត​ដល់​ភូមិ​ស្រុក​ មាមីង​ត្រេក​អរ​ណា​ស់ ​។​ អា​ស្រ័យ​ហេតុ​នេះ​ មាមីង​ខ្មែរ​នៅ​តំ​បន់​ដាច់​ស្រ​យាល​ ក្តាប់​បាន​ព័ត៌​មាន​យ៉ាង​ច្រើន​ ចេះ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត គិត​គូរ​ឱ្យ​កូន​ចៅ​ទៅ​រៀន​សូត្រ​រៀន​វិជ្ជា​ជីវៈ ទៅ​ធ្វើ​ការ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ដើម្បី​លើក​ស្ទួយ​ជីវ​ភាព ​។​ បច្ចុប្បន្ន​ នៅ​ក្នុង​ភូមិ​ស្រុក​ទៅ​ដល់​ទីណា​ក៏​ឃើញ​សុទ្ធ​តែ​ផ្ទះ​ឥដ្ឋ” ។​

លោក​លឺវ​ហ្វាង​ឡី បញ្ជាក់​៖ គោល​ការណ៍​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​និង​ធារា​សាស្រ្ត​ គឺជា​គោល​ការណ៍​ធំ​ត្រឹម​ត្រូវ​ និង​ឆ្លើយ​តប​បាន​ទាន់​ពេល​ទៅ​នឹង​គោលបំ​ណង​ប្រ​ជា​ជន​ ម៉្លោះ​ហើយ​ ទទួល​បាន​ការ​គាំ​ទ្រយ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ប្រ​ជា​ជន​៕​

                                     យ្វី​អាញ់-មុនី

ចែករំលែកអត្ថបទ