លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ អាស្រ័យប្រភពដើមទុនវិនិយោគពិសេសដោយឡែករបស់មជ្ឈិមនិងខេត្ត បានជាតំបន់ជនរួមជាតិខ្មែរនៅគៀងយ៉ាងមានភាពរីកចម្រើន។
ដងផ្លូវកៅស៊ូចូលតំបន់មានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកចូវថាញ់។
ដងផ្លូវភ្នំមី ឃុំយឿងហ្វា ស្រុកគៀងលឿងបានក្រាលបេតុង។
អនុវត្តកម្មវិធី គម្រោងរបស់រដ្ឋាភិបាលខេត្តគៀងយ៉ាងបានឧបត្ថម្ភឱ្យបុលទុនអភិវឌ្ឍផលិតកម្មដល់ប្រជាជន ៧.៤២០ លើកគ្រួសារ សរុបទឹកប្រាក់ ២៤ ពាន់លានដុង។ ខេត្តបានឧបត្ថម្ភផ្ទាល់ដល់ប្រជាជន ១១៥.០៦៤ នាក់ នៅឃុំនានាដែលចំណុះតំបន់ក្រលំបាក ដោយថវិកាជាង ១៣ ពាន់លានដុង។ គៀងយ៉ាងបានផ្តល់បណ្ណធានារ៉ាប់រងសុខាភិបាលចំនួន ៤២៤.៩៩៣ ដល់ជនរួមជាតិខ្មែរនៅឃុំនានាដែលចំណុះតំបន់ក្រលំបាក ដោយថវិកាជាង ២៣៣ ពាន់លានដុង។ អនុវត្តសេចក្តីសម្រេចលេខ ២៩/២០១៣/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ខេត្តបានឧបត្ថម្ភទិញដីធារផ្ទះជូនគ្រួសារជនរួមជាតិខ្មែរក្រីក្រចំនួន ៦៣៥ គ្រួសារ គិតជាទឹកប្រាក់ជិត ២១ ពាន់លានដុង ។ល។ អាស្រ័យហេតុនោះ ជីវភាពរបស់ជនរួមជាតិខ្មែរនៅគៀងយ៉ាងជាសន្សឹមៗ ត្រូវបានឈានឡើង អត្រាគ្រួសារជនរួមជាតិខ្មែរប្រើប្រាស់ទឹកស្អាត និងអគ្គិសនីកាន់តែកើនឡើង ។ នៅខេត្តគៀងយ៉ាង ឃុំតំបន់ជនរួមជាតិខ្មែរទាំង ១០០% មានផ្លូវគមនាគមន៍ ជនបទចូលដល់មជ្ឈមណ្ឌលឃុំ មានដំណាក់សុខាភិបាល ១០០% មាន ៧/៩ ឃុំបានចាកផុតពីឃុំលំបាកពិសេសចំណុះកម្មវិធី ១៣៥ មានឃុំចំនួន ៤០ នៅតំបន់ជនរួមជាតិខ្មែរបានទទួលស្គាល់ជាឃុំជនបទថ្មី ។ បងស្រីកាវធីបាច់ត្វៀក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ស្រុកហ្គក្វាវ ឱ្យដឹង ៖ “នៅពេលគោលនយោបាយវិនិយោគពិសេសដោយឡែករបស់រដ្ឋ ពង្រីកនូវប្រសិទ្ធភាព ពិសេសនៅពេលឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ជីវភាពរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តក៏កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។ បងយ័ញបាវ នៅភូមិហ្វាថាញ់ ឃុំឌិញហ្វា ឱ្យដឹង៖ “ដោយរដ្ឋជួយឧបត្ថម្ភ ខ្ញុំខិតខំធ្វើការរកស៊ី ម្ល៉ោះហើយ ផ្ទះខ្ញុំមានម៉ូតូ ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ។ល។ ជីវភាពបានលំនឹង”។
តាមប្រសាសន៍លោកយ័ញភុក ខេត្តបានគួបបញ្ចូលនូវកម្មវិធី គម្រោងផ្សេងៗដែលមានលក្ខណៈពិសេសដោយឡែកជាមួយនឹងកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី ក្រុងស៊ីវិល័យ កម្មវិធីកាត់បន្ថយភាពក្រីក្រចីរភាព។ល។ ទើបតំបន់ជនរួមជាតិខ្មែរមានការផ្លាស់ប្តូរជាវិជ្ជមាន រីកចម្រើនជាង។ ផ្តើមពីនោះ ជីវភាពរបស់ជនរួមជាតិខ្មែរត្រូវបានលើកស្ទួយជាប្រត្យក្ស ។ អត្រាគ្រួសារក្រីក្រលើភូមិសាស្រ្តខេត្ត កាត់បន្ថយជាមធ្យមភាគជាង ៣% ក្នុងមួយឆ្នាំ ៕
ហាថាញ់-លីសៀ