12/01/2021 - 08:57

នាំទឹក​ស្អាត​មក​តំ​បន់​ជន​ជាតិ​ខ្មែរ​

អនុវត្ត​សេច​ក្ដី​សម្រេច​លេខ​ ២០៨៥/QĐ-TTg របស់​នា​យក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល ​ខេត្ត​គៀង​យ៉ាង ​បាន​កសាង​ស្ថានី​យភ្ជាប់​ទុយោ​ទឹក​ នាំទឹក​ស្អាត​ទៅ​ភូមិ​សាស្រ្ត​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​សម្រាប់​មាមីង​ប្រើ​ប្រាស់​។​

ទឹក​ស្អាត​តាម​ទុយោ​អូស​ចូល​ដល់​ផ្ទះ​ប្រ​ជា​ជន​នៅ​ភូមិ​តាសាំង​។​

លោកយ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​ ភាគ​ច្រើន​រស់​នៅ​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ស្រុក​ ម្ល៉ោះ​ហើយ​រដូវ​ប្រាំ​ងច្រើន​ប្រ​ឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​។​ អា​ស្រ័យ​ហេតុ​នោះ​ ខណៈពេល​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​គម្រោង​ យើង​ខ្ញុំ​ផ្ដោត​សំ​ខាន់​ទៅ​លើ​ការក​សាង​ស្ថានីយផ្គត់​ផ្គង់​ទឹក​ស្អាត​ ឧបត្ថម្ភ​ធុង​ទឹក​។​ល។​ មក​ទល់​សព្វ​ថ្ងៃ​ មាមីង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ជាសារ​វន្ត​មាន​ទឹក​ស្អាត​សម្រាប់​ប្រើ​ប្រាស់​”។​

ភូមិ​ប៊ិ​ញដុង​ ឃុំ​ប៊ិញ​អា​ង​ ស្រុក​គៀង​លឿង​ ជាភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ បង​ស្រី​គឹម​ម៉ាញ នៅ​ភូមិ​ប៊ិញ​ដុង​ រៀប​រាប់​ឱ្យ​ដឹង​៖ “ពេល​ព្រឹក​ ខ្ញុំ​ធ្វើ​នំពុម្ព​និង​បាយ​ដំ​ណើបសម្រាប់​លក់​។​ ពេល​រសៀល​ ខ្ញុំ​លក់​ដំ​ឡូ​ងចៀន ម្ល៉ោះ​ហើយ​ត្រូវ​ការ​ទឹក​សម្រាប់​លាង​វត្ថុ​ធាតុ​ដើម​និង​ឧបករណ៍​ប្រើ​ប្រាស់​។​ កាល​ពី​មុន​ពេល​អស់​ទឹក​ភ្លៀង​ នាងខ្ញុំ​ត្រូវ​ទៅ​ទិញ​ទឹក​បង់​ខាត​ទាំង​ពេល​វេលា​និង​ប្រាក់​កាស​។​ ឥឡូ​វមាន​ទឹក​ស្អាត​ដល់​ផ្ទះ​ ម្ល៉ោះ​ហើយ​របរ​ធ្វើ​នំរបស់​ខ្ញុំ​ ក៏​មាន​ភាព​ងាយ​ស្រួល​ដែរ​”។​ ជាអ្នក​ភូមិ​ប៊ិញ​ដុង​ដែរ​ មីង​យឿងធីយី ប្រ​កប​របរ​ធ្វើ​នំ គាត់​យល់​ច្បាស់​ពី​ទុក្ខ​លំ​បាក​ ខណៈ​ពេល​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​។​ មីង​យី ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​ធុង​ទឹក​ធំ​មួយ​ ប៉ុន្តែ​ ខ្ញុំ​ធ្វើ​នំរាល់​ថ្ងៃ​ ក៏​ខ្វះ​ទឹក​ប្រើ​ប្រាស់​នៅ​រដូវ​ប្រាំង។​ ឥឡូវនេះ​ បាន​រដ្ឋ​តភ្ជាប់​ទុយោ​ទឹក​ចូល​ដល់​ផ្ទះ​។​ ផ្ទះ​ខ្ញុំ​នៅ​ជើង​ភ្នំ​ប៊ិញ​អា​ង​ ប៉ុន្មាន​ថ្ងៃ​អា​កាស​ធាតុ​ក្ដៅ​ខ្លាំង​ ខ្ញុំ​ក៏​បាញ់​ទឹក​ ស្រោច​ទីធ្លា​មុខ​ផ្ទះ​ឱ្យ​ត្រ​ជាក់​។​ ដោយ​សារ​មាន​ទឹក​ស្អាត​ដល់​ផ្ទះ​ ការ​រស់​នៅ​របស់​ខ្ញុំ​ក៏​មាន​ភាព​ងាយ​ស្រួល​ជាង​”។​  

បង​ស្រី​ធីហ្វា នៅ​ភូមិ​តា​សាំង​ ឃុំ​យឿងហ្វា ស្រុក​គៀង​លឿង​ ក៏​មាន​ក្ដី​សោ​មនស្ស​រីក​រាយ ខណៈ​ពេល​មាន​ទុយោ​ទឹក​ស្អាត​តភ្ជាប់​ដល់​ផ្ទះ​។​ បង​ស្រី​ហ្វា ឱ្យ​ដឹង​៖ “កាល​នៅ​ទិញ​ទឹកស្អាត​ប្រើ​ប្រាស់​ នាង​ខ្ញុំ​តែង​ឆ្លៀត​ទៅ​ស៊ី​ឈ្នួល​ រើស​ត្រី​ឱ្យ​គេធ្វើ​ងៀត​នៅ​ទីប្រ​ជុំ​ជន​ ម្ល៉ោះ​ហើយ​ក៏​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​”។​ បង​យ័ញ​សេរី​ លេខា​សាខា​បក្ស​និង​ជាប្រ​ធាន​ភូមិ​តា​សាំង​ ឱ្យ​ដឹង​៖ សព្វ​ថ្ងៃ​ ប្រ​ជា​ជន​ក្នុង​ភូមិ​ជាង​ ៧៥% មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ និង​ ១០០% ប្រើ​ប្រាស់​ទឹក​ស្រប​អនា​ម័យ៕​

 ហា​ថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ