អង្គការប៉ូលិសអន្តរជាតិ (Interpol) បានចេញសេចក្តីប្រកាសជាទូទៅដល់ស្ថាប័ន អនុវត្តច្បាប់លើទូទាំងពិភពលោក អំពីរលកនៃសកម្មភាពឧក្រិដ្ឋកម្មថ្មីមួយដែលទាក់ទងនឹងការធ្វើក្លែងក្លាយ ការលួច និងផ្សព្វផ្សាយលក់វ៉ាក់សាំងបង្ការជំងឺ Covid-១៩ ខុសច្បាប់។
Interpol បានព្រមានពីរលកសកម្មភាពឧក្រិដ្ឋកម្មថ្មី"ទាក់ទងនឹងការធ្វើក្លែងក្លាយការលួច និងផ្សព្វផ្សាយលក់វ៉ាក់សាំងបង្ការជំងឺ CoVid - ១៩ ខុសខ្បាប់"។ រូបថតៈ Getty Images។
Interpol បានលើកឡើងនូវការព្រមានពណ៌ទឹកក្រូចដល់កងកម្លាំងប៉ូលិសទាំង ១៩៤ ប្រទេសជាសមាជិក អំពីសកម្មភាពរបស់ឧក្រិដ្ឋកម្មកំពុងផ្តោតទិសដៅទៅលើប្រភេទវ៉ាក់សាំងដែលបានលក់តាមប្រព័ន្ធអនឡាញ។
Interpol ឱ្យដឹង៖ ជំងឺរាតត្បាតបង្កឱ្យកើតមាន “សកម្មភាពឧក្រិដ្ឋកម្មមិនធ្លាប់មានពីមុនមក” និងព្រមានអំពីសម្មភាពឧក្រិដ្ឋកម្មថ្មី “ទាក់ទងនឹងការធ្វើក្លែងក្លាយ ការលួចនិងផ្សព្វផ្សាយលក់វ៉ាក់សាំងបង្ការជំងឺ Covid - ១៩ ខុសខ្បាប់”។
ស្ថាប័ននេះបានអំពាវនាវនូវកិច្ចសហការគ្នាយ៉ាងស្អិតល្មួតរវាងស្ថាប័នគ្រប់គ្រង សុខាភិបាលនិងស្ថាប័នអនុវត្តច្បាប់ ខណៈពេលវ៉ាក់សាំងឈានជិតដល់ការផ្តល់សច្ចាប័ននិងចែកចាយ ដើម្បីធានាសុវត្ថិភាពសម្រាប់សង្វាក់ផ្គត់ផ្គង់ និងធ្វើការកំណត់នូវគេហទំព័រខុសច្បាប់ លក់ទំនិញក្លែងក្លាយ។
អគ្គលេខា Interpol លោក Jürgen Stock ឱ្យដឹង៖ ពេលរដ្ឋាភិបាលត្រៀមបម្រុងផ្សព្វផ្សាយនូវកម្មវិធីចាក់វ៉ាក់សាំងបង្ការព្រមៗគ្នា ក្រុមឧក្រិដ្ឋជន “បានឡើងផែនការ ប្រជ្រៀតចូលឬក៏បំផ្លាញសង្វាក់ផ្គត់ផ្គង់ ព្រមទាំងផ្តោតសំដៅទៅលើប្រជាជនតាមរយៈគេហទំព័រក្លែងក្លាយ។ និងមានវិធីព្យាបាលមិនត្រូវតាមមុខជំនាញ អាចបង្កគ្រោះថ្នាក់ដល់សុខភាព ពុំនោះសោត អាចបាត់បង់ជីវិតក៏សឹងមាន”។
លោក Jürgen Stock ឱ្យដឹង៖ “ប្រការចាំបាច់គឺស្ថាប័នអនុវត្តច្បាប់ គប្បីត្រៀមជាស្រេចឱ្យការវាយលុកដ៏ខ្លាំងក្លាទៅលើសកម្មភាពរបស់ឧក្រិដ្ឋកម្មដែលទាក់ទងនឹងវ៉ាក់សាំងបង្ការជំងឺ Covid-១៩”។
យោងតាម Interpol បក្សពួកឧក្រិដ្ឋកម្មក៏មានលទ្ធភាពចាប់ផ្តើមផលិតនិងចែកចាយឧបករណ៍ធ្វើតេស្តជំងឺ Covid-១៩ “ខុសច្បាប់និងក្លែងក្លាយ” ពេលតម្រូវការមានលទ្ធផលធ្វើតេស្តអវិជ្ជមានជំងឺ Covid-១៩ ក្នុងសំណុំបែបបទទេសចរណ៍អន្តរជាតិ និងរបស់ក្រុមហ៊ុនអាកាសចរណ៍ ស្ថាប័នគ្រប់គ្រងការឆ្លងដែនកាន់តែខ្ពស់។
Interpol ក៏បានព្រមានដល់មហាជន គប្បីយកចិត្តទុកដាក់ឱ្យមែនទែន នៅពេលស្វែងរកទិញបរិក្ខារពេទ្យ ឬក៏ថ្នាំពេទ្យលើប្រព័ន្ធ។ Interpol បានឱ្យដឹង មនុស្សគ្រប់គ្នាអាចប្រឈមនឹងគ្រោះថ្នាក់មិនត្រឹមតែចំពោះផលិតផលប៉ុណ្ណោះទេ នៅទាំងអាចគំរាមដល់អាយុជីវិតពីបណ្តាញទៀតផង។
ស្ថាប័ននេះបានឱ្យដឹង តាមការវិភាគមួយរបស់អង្គការនេះ ឧក្រិដ្ឋកម្មបណ្តាញមានប្រមាណ ៣.០០០ គេហទំព័រលក់ផលិតផលឱសថតាមអនឡាញ ប្រឈមនឹងការសង្ស័យលក់ផលិតផលខុសច្បាប់ និងសឱ្យឃើញថាមានគេហទំព័រជាង ១.៧០០ ផ្ទុក ផ្នែកទន់គ្រោះថ្នាក់ បោកប្រាស់ ឬក៏ជាសារឥតការ៕
យោង៖ nhandan.com.vn-មុនី