14/12/2020 - 15:41

លើក​កម្ពស់​ស្មារតី​យល់​ដឹង​ច្បាប់​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​

ខ័ណ្ឌ​អូរ​ម៉ូង​ តែង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ជន​រួម​ជាតិ​ភាគ​តិច​យល់​ច្បាស់​អំ​ពី​របប​គោល​នយោ​បាយ​ សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់​។​ល។​

កម្មា​ភិបាល​សង្កាត់​ចូវ​វ៉ាន់​លីម (ខាង​ស្ដាំ​) ផ្សព្វ​ផ្សាយ​ច្បាប់​ជូន​ប្រ​ជា​ជន​។​

យោង​តាម​ការិ​យាល័យ​យុត្តិធម៌​ខ័ណ្ឌ​អូរម៉ូង​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​ គណៈ​កម្មា​ធិការ​បក្ស​ខ័ណ្ឌ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខ័ណ្ឌ​ បាន​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​អនុវត្ត​ការ​ងារ​ផ្សព្វ​ផ្សាយ​ សំ​ដៅ​លើក​កម្ពស់​ស្មារតី​យល់​ដឹង​ច្បាប់​ក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​។​ យោង​តាម​នោះ​ ការិ​យា​ល័យ​ជន​ជាតិ​ខ័ណ្ឌ​ កសាង​ផែន​ការ​សហការ​ជា​មួយ​ការិយា​ល័យ​យុត្តិធម៌​ និង​មជ្ឈ​មណ្ឌល​ជំ​នួយ​គតិ​យុត្តិលេខ ៥ នៅខ័ណ្ឌ​អូរម៉ូង​ គួប​ផ្សំ​ការ​ឃោស​នា​ អប់​រំច្បាប់​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ដោយ​រូប​ភាព​ជាច្រើន​សមស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​។​ លោក​យឿង​មិញ​ឌឹក  នៅ​មណ្ឌល​ ១៣ សង្កាត់​ចូវ​វ៉ាន់​លីម ឱ្យ​ដឹង​៖ កាល​ពី​ឆ្នាំ​ទៅ​ ប្រ​ពន្ធ​ខ្ញុំ​ឈឺ​ អា​ស្រ័យ​កម្មា​ភិបាល​សង្កាត់​ជួយ​ណែ​នាំ ទើប​ប្រ​ពន្ធ​ខ្ញុំ​បាន​ទទួល​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ និង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​រៀង​រាល់​ខែ។​ ជាមួយ​នឹង​ការ​ណែ​នា​ំរបស់​កម្មា​ភិបាល​សង្កាត់​ មណ្ឌល​ គ្រួ​សារ​ខ្ញុំ​មាន​ការ​យល់​ច្បាស់​អំ​ពី​គោល​នយោ​បាយ​របស់​រដ្ឋ​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​”។​

ជួយ​ជន​រួម​ជាតិ​ភាគ​តិច​ក្តាប់​បាន​ពត៌មានទាន់​ពេល​អំ​ពី​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ កង​ជួរ​កម្មា​ភិបាល​បំ​ពេញ​ការ​ងារ​ជន​ជាតិ​ សហ​ការ​ជា​មួយ​ក្លឹប​ជំ​នួយ​គតិ​យុត្តិនៅ​សង្កាត់​នា​នា​ ជំ​រុញ​ការ​ងារ​ជំ​នួយ​គតិ​យុត្តិ។​ ជាភូមិ​សាស្រ្ត​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ម្ល៉ោះ​ហើយ​ សង្កាត់​ចូវ​វ៉ាន់​លីម បង្កើត​ក្លឹប​ជំ​នួយ​គតិ​យុត្តិចំ​នួន ​២ ដាក់​នៅ​វត្ត​ពោធិសំ​រោង​ និង​ហាង​កា​ហ្វេ”ថាញ់​នៀង​-ផាបលឹក”។​ ឆ្នាំ​ ២០២០ ក្លឹប​ទាំង​នេះ​សហការ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ ជំ​នួយ​គតិ​យុត្តិ​ជូន​ប្រ​ជា​ជន​ជាង​ ១០០ ករណី (ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​ចំ​នួន​ ២០ ករណី) ខាង​វិស័យ​ជាច្រើន​ ដូច​ជា​៖ អា​ពាហ៍​ពិពាហ៍​ និង​គ្រួ​សារ​ ដី​ធ្លី​ បែប​បទ​រដ្ឋ​បាល​។​ល។​ លោក​ដាវ​ឡង នៅ​មណ្ឌល​ ១២ សង្កាត់​ចូវ​វ៉ាន់​លីម ឱ្យ​ដឹង​៖ “តាម​រយៈ​ការ​ប្រ​ជុំ​ប្រ​ជា​ជន​ កម្មា​ភិបាល​មណ្ឌល​ គួបផ្សំ​ផ្សព្វ​ផ្សាយ​រាល់​សេច​ក្ដី​កំ​ណត់​នៃ​ច្បាប់​។​ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​មាន​ភាព​ជិត​ដិត ស៊ី​ជម្រៅ​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ជួយ​ឱ្យ​យើង​ខ្ញុំ​ងាយ​យល់​ ងាយ​ចង​ចាំ​”។​

តាម​ប្រ​សាសន៍​របស់​លោក​ត្រឹង​ថាញ់​ហ្វា ប្រ​ធាន​ការិយា​ល័យ​យុត្តិធម៌​ខ័ណ្ឌ​អូរ​ម៉ូង​ ដើម្បី​ការ​ងារ​ឃោ​សនា​ផ្សព្វ​ផ្សាយ​ អប់​រំច្បាប់​ ពង្រីក​បាន​ប្រ​សិ​ទ្ធភាព​ថែម​ទៀត​ ខ័ណ្ឌ​នឹង​បន្ត​ការ​បញ្រ្ជាប​អនុវត្ត​ល្អ​បទ​បញ្ជា​លេខ​ ៣២-CT/TW ចុះ​ថ្ងៃ​ទី ៩/១២/២០០៣ របស់​គណៈ​លេខា​មជ្ឈិម​បក្ស​ ស្ដី​ពី​បង្កើន​ការ​ដឹក​នា​ំរបស់​បក្ស​ ចំ​ពោះ​ការ​ងារ​ឃោ​សនា​ អប់​រំច្បាប់​។​ បន្ត​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ឆ្នាំ​ ២០១៣ និង​ឯក​សារ​ច្បាប់​ដទៃ​ទៀត​ ពិសេស​ គឺផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ច្បាប់​រដ្ឋ​ប្បវេណី​ឆ្នាំ​ ២០១៥។​ល។​ ព្រម​ជា​មួយ​នោះ​ យក​ចិត្ត​ទុក​ដាក់​ពង្រឹង​និង​ពង្រីក​តួនា​ទីរបស់​ក្រុម​ប្រឹក្សា​សហការ​ឃោ​សនា​ អប់រំ​ច្បាប់​ខ័ណ្ឌ​ សង្កាត់​។​ ធ្វើ​ឱ្យ​សុក្រឹត​   និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​សកម្ម​ភាព​កង​ជួរ​វាគ្មិន និង​ឃោស​និក​ជន​ផ្នែក​ច្បាប់​។​ ការិ​យាល័យ​នឹង​បន្ត​សហការ​ពង្រីក​នូវ​តួនា​ទីរបស់​រណសិរ្ស​និង​អង្គ​ការ​មហា​ជន​ចំ​ពោះ​ការ​ងារ​ចលនា​ ផ្សព្វ​ផ្សាយ​និង​អនុវត្ត​ច្បាប់​ក្នុង​សហគមន៍​ប្រជា​ជន​និយាយ​រួម​ និង​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​៕​

ហ្វាង​អៀង​- ថាច់​ធី ​ 

ចែករំលែកអត្ថបទ