ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/12/2020 - 15:41

បូក​សរុប​អនុវត្តន៍​ការ​កសាង​ជន​បទ​ថ្មី​នៅ​តំ​បន់​លំ​បាក​ខ្លាំង​ដំ​ណា​ក់​កាល​ ២០១៦-២០២០

គណៈ​ចង្អុល​ការ​មជ្ឈិម​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ស្តីពី​ការ​កសាង​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​ ២០១៦-២០២០ ទើប​រៀប​ចំ​សន្និ​បាត​បូក​សរុប​ និង​វាយ​តម្លៃ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កសាង​ជន​បទ​ថ្មី​ នៅ​តំ​បន់​លំ​បាក​ខ្លាំង​។​ ដំ​ណាក់​កាល​ ២០១៦ - ២០២០ និង​កំ​ណត់​ទិស​អនុវត្ត​សម្រាប់​ឆ្នាំ​ ២០២១ - ២០២៥ ។​

ឧបនា​យក​រដ្ឋ​មន្រ្តី​ ទ្រិញឌិញ​យុង និងគណៈប្រតិភូបានទៅទស្សនាតូបផលិតផល តាំងបង្ហាញនៅអង្គសន្និបាត។

ក្នុង​ដំ​ណាក់​កាល​ ២០១៦ - ២០២០ សរុប​ប្រ​ភព​ធន​ធាន​កៀរ​គរ​វិនិ​យោគ​កសាង​ជន​បទ​ថ្មី​ លើ​ភូមិ​សាស្រ្ត​លំ​បាក​ខ្លាំង​ ប្រ​មាណ​ជិត​ ៧៩១.៩០៩ ពាន់​លាន​ដុង​ (ស្មើ​នឹង​ ៣៨,១% ក្នុង​ទូទាំង​ប្រ​ទេស​); ក្នុង​នោះ​ សហគមន៍ ​និង​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​ប្រ​មាណ​ ៤.៤%។​ មាន​ ៨/៦៤ ស្រុក​ក្រី​ក្រ បាន​ចាក​ផុត​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ និង​មាន​ ១៤/៣០ ស្រុក​ក្រី​ក្រ បាន​ទទួល​របប​តាម​សេច​ក្តី​សម្រេច​ចិត្ត​ លេខ ៣០a របស់​រដ្ឋា​ភិបាល​។​ អស់​រយៈ​កាល​ ៥ ឆ្នាំ​ផ្សព្វ​ផ្សាយ​ មាន ៨០% ឃុំ​ មាន​ផ្លូវ​ទៅ​កាន់​មណ្ឌល​ ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ ចាក់​បេ​តុង​។​ បណ្តាញ​អគ្គិ​សនី​ជាតិ​ បាន​គ្រប​ដណ្តប់​ ១០០% នៃ​ឃុំ​ និង​ ៩៧,៨% នៃ​ភូមិ​។​ មាន​ ១០០% ឃុំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ មានសា​លាអនុវិទ្យា​ល័យ​ និង​បឋម​សិក្សា​ ភាគ​ច្រើន​ឃុំ​នីមួយ​ៗ​សុទ្ធ​តែ​មាន​សាលា​មត្តេយ្យ។​ មាន​ ៩៩,៥% ឃុំ​ មាន​ដំ​ណាក់​សុខា​ភិបាល​។​ មាន​ ៥៨,៦% ឃុំ​មាន​អគារ​វប្បធម៌​ និង ៧៨,៧% ថូង បាង​ ភូមិ​មាន​អគារ​វប្បធម៌​ អគារ​ប្រ​ជុំ​ជីវ​ភាព​សហគមន៍..រហូត​ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០ លើ​ភូមិ​សាស្រ្ត​ខេត្ត​នា​នា​នៅ​តំ​បន់​លំ​បាក​ខ្លាំង​ មាន​ផលិ​ផល​ OCOP ជាង​ ១០០០ មុខ​ (ស្រូប​អត្រា​ ៥០,៨% ក្នុង​ទូទាំង​ប្រ​ទេស​) ។​

ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥​ បណ្តា​ស្រុក​ក្រី​ក្រទាំង​អស់​​ ជាមូល​ដ្ឋាន​សម្រេច​លក្ខឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ ​ដូច​៖ គមនា​គមន៍​ អគ្គិ​សនី​ បរិស្ថាន​ ទឹក​ស្អាត​ មណ្ឌល​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ ហេដ្ឋា​រចនា​សម្ព័ន្ធ​អប់​រំ ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​វត្ថុ​ធាតុ​ដើម​ប្រ​មូល​ផ្តុំ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្ត្រ​អន្តរឃុំ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​... ត្រូវ​មាន​យ៉ាង​តិច​ ២០០ /១.៨១៥ ឃុំ​លំ​បាក​ខ្លាំង​ (ស្មើ​នឹង​ ១១%)។​ គ្មាន​នៅ​ឃុំ​សម្រេច​ក្រោម​ ១៥ លក្ខឋាន​។​ មាន ២.១០៩/៣.៥១៣ ថូង បាង​ ភូមិ​ (៦០%) ចំ​ណុះឃុំ​លំ​បាក​ខ្លាំង​ នៅ​តំ​បន់​ព្រំ​ដែន​ តំ​បន់​ភ្នំ​ តំ​បន់​ឆ្នេរ​សមុទ្រ​ និង​កោះ​សមុទ្រ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ យោ​ងតាម​ក្រម​លក្ខឋាន​ ថូង បាង​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

ថ្លែង​ការណ៍​សរុប​សេចក្តី​ក្នុង​អង្គ​សន្និ​បាត​ ឧបនា​យក​រដ្ឋ​មន្រ្តី​ ទ្រិញឌិញ​យុង បាន​ស្នើ​ឱ្យ​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ សហការ​ស្អិត​ល្មួត​ជាមួយ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​ ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​ បង្ហើយ​នូវ​របាយ​ការណ៍​ស្នើ​សុំ​គោ​លការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កសាង​ជន​បទ​ថ្មី​ ដំ​ណាក់​កាល​ ២០២១ - ២០២៥​ ដើម្បី​សិក្សា​ ផ្គួប​ផ្សំ​ប្រ​ភព​ថវិកា​មជ្ឈិម​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ទាំង​ ៣ នោះ​គឺ៖ កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; កម្ម​វិធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រី​ក្រនិង​សុខុមាល​ភាព​សង្គម​; កម្ម​វិធី​ទិស​ដៅ​ជាតិ​ កសាង​ជន​បទ​ថ្មី​៕​ 

               យោ​ង៖កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍

ចែករំលែកអត្ថបទ