08/12/2020 - 08:26

សួរ​សុខ​ទុក្ខ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ បង្កើន​ការ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ នៅ​អាង​យ៉ាង​

ក្រុម​ការ​ងារ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កាម៉ាវ ដឹក​នា​ំដោយ​វរសេនី​យ៍ឯក​ លឿង​ហ្វាង​ដុង​ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ លើ​ក​ទឹក​ចិត្ត​កម្មា​ភិបាល​ យុទ្ធ​ជន​ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កាម៉ាវ ត្រូវ​បាន​បញ្ជូន​ទៅ​អនុវត្ត​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន​ និង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ តាម​បន្ទាត់​ព្រំ​ដែន​វៀត​ណាម-កម្ពុជា​ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​អាង​យ៉ាង​។​

សួរ​សុខ​ទុក្ខ​កម្មា​ភិបាល​ យុទ្ធ​ជន​ កំ​ពុង​បំ​ពេញ​ភារ​កិច្ច​នៅ​តង់បង្ការ​ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​លេខ​ ៧ ចំ​ណុះ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ងឿង​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​។​ 

តាម​ការ​វាយ​តម្លៃ​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ ក្នុង​ដំ​ណាក់​កាល​អនុវត្ត​ភារ​កិច្ច​ មាន​យុទ្ធ​ជន​ថ្មី​មួយ​ចំ​នួន​ជួប​ការ​លំ​បាក​ និង​អល់​អែក អា​ស្រ័យ​មិន​ទាន់​ធ្លាប់​នឹង​បរិស្ថាន​ ការ​ងារ​ថ្មី​ ពី​ព្រំ​ដែន​សមុទ្រ​មក​ព្រំ​ដែន​ដី​គោក ពិសេស​នៅ​រដូវ​ភ្លៀង​ទឹក​ជន់ ជួប​ការ​លំ​បាក​ក្នុង​ការ​ល្បាត​ត្រួត​ពិនិត្យ​តាម​បន្ទាត់​ព្រំ​ដែន​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ តែដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ អង្គ​ភាព​នីមួយ​ៗ​បាន​បញ្ជូន​កង​កម្លាំង​ទៅ​អាង​យ៉ាង​ដើម្បី​ជម្នះ​ការ​លំ​បាក​ សកម្ម​យាម​ល្បាត​ បន្ត​ការ​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ និង​រាយ​ការណ៍​សុខា​ភិបាល​ច្បាស់​លាស់​ចំ​ពោះ​មនុស្ស​ មធ្យោ​បាយ​ឆ្លង​ដែន​ រួម​ចំ​ណែក​ទប់ស្កាត់​ ត្រួត​ពិនិត្យ​ជំ​ងឺ​ឆ្លង​រាល​ដាល​ឱ្យ​បាន​ល្អ​ ក៏​ដូច​ជា​ការ​ពារ​រឹង​មាំអធិ​បតេយ្យ​សន្តិ​សុខ​ព្រំ​ដែន​។​

ក្រោយ​ពី​ចុះ​ទៅ​ដល់​តង់​បង្ការ​ប្រ​ឆាំង​រោគ​រាល​ដាល​មួយ​ចំ​នួន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ វរសេនី​យ៍ឯក​ លឿង​ហ្វាង​ដុង​ រំពឹង​ថា​ កម្មា​ភិបាល​ យុទ្ធ​ជន​ដែល​បាន​បញ្ជូន​មក​អនុវត្ត​ភារ​កិច្ច​នៅ​អាង​យ៉ាង​ នឹង​បន្ត​ជម្នះ​នូវ​ការ​លំ​បាក​ សម្រេច​ល្អ​នូវ​ភារ​កិច្ច​ការ​ពារ​ព្រំ​ដែន​ និង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVD- ១៩ ។​ ពិសេស​ គឺមាន​ការ​ជិត​ស្និទ្ធ​ ផ្សារភ្ជាប់​ជាមួយ​ប្រ​ជា​ជន​ភូមិ​ភាគ​ ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​ យល់​ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​ជំ​ងឺ​  COVID-១៩​ ដើម្បី​ចូល​រួម​បង្ការ​ប្រ​ឆាំង​៕​

                                   អា​ញ់វី - លីសៀ ​ 

ចែករំលែកអត្ថបទ